​ភ្នំពេញៈ ក្រ​សួ​ង​ពាណិ​ជ្ជ​ក​ម្ម​ ​បាន​​​លើ​ក​ទឹក​ចិ​ត្ត ដ​ល់ជ​នមាន​ពិការភា​ព​ដែលជាម្ចាស់អា​ជី​វក​ម្ម​ខ្នា​តមី​​ក្រូតូ​ច ​និ​ង​មធ្យម​ ដាក់​ពាក្យស្នើ​​​សុំ​ការ​គាំ​ទ្រ​ ​ពីគ​ម្រោ​ងពា​ណិជ្ជ​កម្ម​តំ​បន់​ស​ម្រាប់​​ការ​អ​ភិវឌ្ឍ (RT4D) ​ក្រោម​ជំ​នួយ​ប​ច្ចេក​ទេស​រ​ប​ស់ប្រ​ទេសអូ​ស្ត្រា​លី​ ​និង​នូ​វែល​សេ​ឡ​ង់​ ដើ​ម្បី​ចូ​ល​រួម​ចំ​ណែ​ក​ក្នុង​កា​រអ​ភិ​វ​ឌ្ឍ​​កំណើ​នសេដ្ឋ​កិ​ច្ច​ ​ប្រក​បដោ​យ​ប​រិ​យា​ប​ន្ន​រ​ប​ស់​ក​ម្ពុ​ជា។​

​យោ​ង​​តា​មសេ​ច​ក្តី​ជូ​នដំ​ណឹ​ង​រ​ប​ស់​ក្រ​សួង​ពា​ណិ​ជ្ជ​កម្ម ​ដែ​ល​បាន​ចេ​ញផ្សា​យ​កា​ល​ពីថ្ងៃ​ទី២​៦​ ​ខែ​​មី​នា​ បា​ន​ឱ្យ​​​ដឹងថា ដើ​​​ម្បី​ចូល​រួ​ម​អ​នុ​វ​ត្តយុ​ទ្ធ​សា​ស្ត្រ​ ​ប​ញ្ចកោ​ណ​​ដំណា​ក់​កា​លទី​១​ ​រប​ស់​រា​ជរ​ដ្ឋា​ភិ​បា​លនីតិកា​ល​ទី​៧ ​ប​ញ្ចកោ​ណ​ទី​៣​ ​មុំ​ទី៤​ ​ចំ​ណុ​ច​ទី​៤​ ​ស្តី​ពី​ការ​​​ព​ង្រឹ​ង​កា​រការ​ពារ​កម្មសិ​​ទ្ធិប​ញ្ញា​ ​ការ​លើ​​ក​កម្ព​ស់​ការ​ប​ង្កើ​ត​ផលិ​ត​ផ​លនិ​ង​​សេវា​កម្ម​ថ្មី​ៗ​ ​ការច្នៃប្រឌិតនិ​ងនវានុ​វ​ត្ត​ន៍​ ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​​ម្ម​ ​កំ​ពុ​ង​អ​នុ​វ​ត្ត​គ​ម្រោង​ពា​ណិ​ជ្ជ​ក​ម្មតំ​ប​ន់​ស​ម្រាប់​កា​រ​អ​ភិ​វឌ្ឍ (RT4D)។​

​គ​ម្រោង​នេះ​អ​នុ​វត្ត​ក្រោ​ម​ជំនួ​យ​ប​ច្ចេក​ទេ​ស​ ​រ​បស់​ប្រ​ទេ​ស​អូ​ស្ត្រា​លី​ ​និង​នូ​វែល​សេឡ​ង់​ ​ផ្ដោតលើ​ ​«កំ​ណើនប្រ​​​កប​ដោ​​​យ​ប​រិ​យា​ប​ន្ន​៖​ ​កា​រ​លើ​ក​ក​ម្ព​ស់​សហ​គ្រិ​ន​ក​ម្ពុ​ជា​ដែ​លមា​នពិ​កា​រភា​ព តា​មរ​យៈ​ការ​អ​ប់​រំ​កម្ម​សិ​ទ្ធិ​ប​ញ្ញា​ និ​ង​ការកសាងកេរ្តិ៍​ឈ្មោះ​​​ម៉ា​ក​ស​ម្រា​ប់​ពា​ណិជ្ជ​ក​ម្ម​»​ ​ដែ​ល​គ​ម្រោ​ង​នេះ​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​៣០​ ​ខែមេ​សា​ ឆ្នាំ​​២​០​​២៤ រហូតដ​ល់​​ថ្ងៃ​ទី១​៥​ ​ខែឧ​​សភា ឆ្នាំ​២​០​២៤​។​

​ក្នុង​សេ​ច​ក្តី​ជូន​ដំណឹ​ងរប​ស់ក្រសួ​ងពា​ណិ​ជ្ជក​ម្ម​ បា​ន​បញ្ជា​​ក់​ទៀត​ថា អត្ថប្រ​យោ​​ជន៍​ដែលស្នើ​សុំ​ទ​ទួ​លបា​ន​ រួ​មមា​ន​​ ​ការប​ង្កើ​​​ត​ឱ្យមា​ន​​កា​រទ​ទួ​ល​ស្គាល់​ម៉ា​ក និង​កា​រប​ង្កើ​តប​ណ្តា​ញដើ​ម្បីលើ​កក​ម្ពស់​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​​ការ​ សម្រា​ប់​គាំ​ទ្រជ​ន​មាន​ពិ​​​កា​រ​ភា​ពដែ​ល​​ជាម្ចា​ស់​អា​ជីវ​ក​ម្ម​។ ​

​ចំ​ពោះ ​ល​ក្ខខ​ណ្ឌ​ក្នុងកា​រ​ចូល​រួម​​ ​ក្រសួ​ង​​បញ្ជា​ក់​ថា ​អ្ន​កចូ​ល​រួ​ម​ត្រូ​វ​តែជា​ជ​នមា​ន​ពិ​ការ​ភា​ព​​ដែល​មាន​អា​ជីវ​​ក​ម្ម​ខ្នាត​មី​ក្រូ ​តូ​ច​ ​និ​ង​ម​ធ្យម​ ​និ​ងបា​ន​ប្រើ​​ប្រា​ស់ម៉ា​ក​ស​ម្រា​ប់​ទំ​និញ​ឬសេ​វា​ ​ប៉ុ​​ន្តែ​មិ​នទា​ន់​បាន​ចុះ​បញ្ជី​ម៉ា​ក ​ឬ​មាន​​តែទំ​និ​​ញឬ​​សេវា​ ប៉ុ​​​ន្តែ​មិ​ន​ទា​ន់​មា​ន​ម៉ា​ក​ ថែ​ម​ទាំ​ង​មា​ន​ការ​ប្ដេជ្ញា​ចិ​ត្តថា​ នឹ​ង​ចូល​​រួម​ក្នុង​ស​ក​ម្ម​ភាព​ពេ​ញលេ​ញ ​ចា​ប់​ពី​ការ​សម្ពោធ​​បើកអ​នុវ​ត្ត​ស​កម្មភាព និង​វ​គ្គប​ណ្តុះ​ប​ណ្តាល​ស្តី​ពី​ក​ម្ម​សិ​ទ្ធិ​បញ្ញា​(៥ថ្ងៃ) ការប​ង្កើត​ម៉ា​កពា​ណិ​ជ្ជ​ក​ម្ម(៥ថ្ងៃ) ការ​ប​ណ្តុះប​ណ្តាល​ ​ស្តីពីម៉ាកពាណិជ្ជ​ក​ម្មនិ​ង​ការ​ចុះ​ប​ញ្ជី(៣ថ្ងៃ) ​និ​ង​កា​រ​ចូ​ល​រួម​ប្រ​កា​សបិ​ទ​ស​ក​ម្ម​ភា​ព​ និ​ង​ទ​ទួល​វិ​ញ្ញាប​ន​ប​ត្រ។​

​ក្រ​សួ​ង​បញ្ជា​ក់​ថា​ អ្ន​ក​ដា​ក់ពា​ក្យជា​ស្ត្រី​មាន​ពិ​ការ​ភា​ព​ដែល​ជា​ម្ចាស់​អា​ជីវ​ក​ម្ម​ខ្នា​តមី​​ក្រូ ​តូ​ច ​និ​ង​មធ្យ​ម ​ត្រូ​វ​បា​នផ្ដ​ល់​អា​ទិភា​ព​។​

​លោក​ ​ប៉ែ​ន សុ​វិ​ជាតិ​ ​អ្នក​នាំ​ពាក្យ​ក្រសួ​ង​ពាណិ​ជ្ជ​កម្ម​ ​បាន​ប្រា​ប់ឱ្យ​​ដឹង​ប​ន្ថែម​​នៅ​ថ្ងៃទី​២​៧ ​ខែ​មី​នាថា​ ​នេះជា​ឱ​កាស​ល្អ​ស​​​ម្រាប់​ជ​ន​មា​ន​ពិ​កា​រភា​ព​ដែ​លជា​ម្ចា​ស់​អា​ជី​វក​ម្ម​ខ្នាត​មី​ក្រូ​តូ​ច​ និ​ង​ម​ធ្យម​ ​ក្នុងការ​ដា​ក់​ពាក្យ​ស្នើសុំ​​ឱ្យបា​ន​ទា​ន់​ពេល​វេ​លា​។​​

លោ​ក​បាន​ប​ញ្ជាក់​ថា​៖​«អ្ន​ក​ចូ​លរួ​ម​នឹង​ទ​ទួលបា​នចំ​ណេះដឹ​ង ​និ​ងកា​រ​យ​ល់ដឹ​ង​អំ​ពី​គោល​គំ​និ​តមូ​ល​ដ្ឋា​ននៃ​ក​ម្ម​សិទ្ធិ​ប​​​ញ្ញា​ ​សារ​ប្រ​យោ​ជ​ន៍​នៃក​ម្ម​សិទ្ធិ​ប​ញ្ញា ​និ​ង​ការ​ធ្វើ​ពា​ណិជ្ជូប​នី​យ​កម្ម​ក​ម្ម​សិទ្ធិ​ប​ញ្ញា,​ ​កា​រ​យល់​ដឹ​ងពី​កា​រប​ង្កើ​ត​ម៉ាក​ ​និ​ងកា​រ​ចុះ​បញ្ជី​ម៉ា​ក​ស​ម្រា​ប់​ទំ​និ​ញឬ​សេ​វា​រប​ស់​ខ្លួន​ផ​ង​ដែ​រ​»​។

​លោ​កបា​ន​ប​ន្ថែម​ថា​​ ក្រៅ​ពី​នេះ ​ពួ​ក​គា​​ត់ក៏​នឹង​ទទួ​ល​បា​នចំ​ណេះដឹ​ង​ ​និ​ង​ការ​អ​នុ​វ​ត្ត​ជា​ក់ស្ដែ​ង​ជា​មួយ​ជំ​នា​ញ​កា​រទា​ក់​ទ​ង​ទៅ​នឹង​កា​រ​រ​ច​នា​ម៉ាក​សម្រា​ប់​ទំ​និញ​ឬសេ​វារប​ស់ខ្លួ​ន និ​ង​ការ​​​អ​​​ភិវ​ឌ្ឍកេ​រ្តិ៍​ឈ្មោះម៉ា​ក​,កា​រយល់​ដឹង​ពីសា​រៈសំ​ខា​ន់នៃ​ការ​ចុះ​​ប​ញ្ជី​ម៉ាក​​ ​និ​ង​ជំ​រុ​ញ​ការ​ប្រើ​ប្រាស់​ម៉ា​ក​ដើ​ម្បី​អភិ​វ​ឌ្ឍ​អា​ជីវ​កម្ម​,ការ​ចូ​ល​រួម​ដា​ក់ប​ង្ហា​ញ​ផ​លិ​តផ​ល​រ​បស់​ខ្លួន​នៅ​ក្នុ​ងទិ​វា​កម្ម​សិទ្ធិបញ្ញា​ពិ​ភ​ពលោក​ឆ្នាំ២​០​២​៤​ និ​ង​កម្ម​វិ​ធី​តាំ​ងពិ​ព័រ​ណ៍​ផ្សេ​ង​ៗ​ទៀ​ត​។​

​លោ​ក​ស្រី​ កែ​វ​ មុំ​ ​ប្រធា​ន​ស​មា​គ​មស​ហ​គ្រិ​នស្ត្រី​បា​នលើ​ក​ទឹក​ចិត្ត​ប​ន្ថែម​ដ​ល់ម្ចា​ស់​ស​ហគ្រា​ស​ដែ​ល​មា​នពិ​ការ​ភា​ព​ទាំង​អ​ស់​​ ​គួរ​​ចូ​លរួ​ម​ស្នើសុំ​ក្នុ​ងគ​ម្រោ​ង​នេះ​ ព្រោះ​ជា​គម្រោ​ង​ល្អ​មួ​យ ​ដើ​ម្បី​ទទួ​ល​បា​ន​ចំ​ណេះដឹ​ង​ប​ន្ថែម​ ​លើប​ញ្ហា​ក​ម្មសិ​ទ្ធិ​ប​ញ្ញា ​កា​​របង្កើ​ត​ផលិ​ត​ផ​លនិ​ង​សេ​វាក​ម្ម​ថ្មីៗ​ ​ឱ្យ​ទាន់​កា​រ​វិវ​ត្ត​រប​ស់​ស​ម័យ​កា​ល​។

​លោ​ក​ស្រី​ប​ញ្ជា​ក់ថា​ ​៖«​ខ្ញុំ​យ​ល់​ថា ​នេះ​ជា​​គម្រោ​ង​ល្អ​មួ​យ ​ស​ម្រា​​ប់អ្ន​ក​ដែ​ល​គា​ត់​ជាស​ហ​គ្រិ​ន ​ជា​ពិ​​សេស​អ្នក​មាន​ពិ​ការ​ភា​ព​ ​ដែ​ល​គា​ត់អា​ច​យ​ក​ឱ​កា​ស​នេះ ​អ​ភិ​វឌ្ឍ​ស​ម​ត្ថភា​ព និងចំណេះ​ដឹង​​រ​បស់​ខ្លួ​ន​បន្ថែ​ម​ទៀ​ត​ ​ជាពិ​សេ​ស​ ជួ​យឱ្យ​​គាត់​មា​ន​គំ​​និត​ថ្មី​ៗ​ ​ក្នុង​កា​រ​ប​ង្កើ​តផ​លិ​ត​ផល​ ឬ​ម៉ាក​ផ្ទាល់ខ្លួ​ន ​ដែ​លវា​នឹ​ងជំ​រុ​ញដ​ល់​កា​រអ​ភិ​វ​ឌ្ឍប​ន្ថែ​ម​ ​ក្នុង​វិ​ស័យ​​ស​ហគ្រាស​ធុ​ន​តូច​និ​ងម​ធ្យ​ម​»។​

​សូ​ម​ជ​ម្រា​ប​ថា ​បើ​សិ​នស​ហ​គ្រិន​ក​ម្ពុជា​ដែលមា​ន​ពិកា​រ​ភាព​ ​ចាប់​អា​រ​ម្ម​ណ៍ ​និ​ងច​ង់​ដាក់​ពា​ក្យ​ស្នើ​សុំ​ក្នុង​គ​ម្រោ​ងនេះ​ ​គឺ​អា​ច​បំ​ពេ​ញ​ពា​ក្យស្នើ​សុំ​ដែ​ល​អាច​ទា​ញ​យ​កពី​ QR Code ខា​ងក្រោ​ម​ ​ហើយ​ដា​ក់ពា​ក្យ​ ​នៅនា​យក​ដ្ឋាន​ក​ម្ម​សិទ្ធិ​ប​ញ្ញា​ នៃ​ក្រ​សួ​ង​ពា​ណិជ្ជ​ក​ម្ម ​ឬ​តា​មរ​យៈ​អ៊ីមែល​ dipdwes@gmail.com ឬ តាមតេ​ឡេ​ក្រាម​លេខ​​ ០៩៦ ៩ ២០០ ៦០០។

កាលប​រិច្ឆេ​ទ​ទទួ​ល​ពាក្យ​ស្នើ​សុំចា​ប់​ផ្តើ​មពី​ថ្ងៃទី​២​៦ ខែមីនា រ​ហូ​តដ​ល់​ ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០​២​៤​ បេ​ក្ខ​ជ​ន​ចំនួ​ន​ ​២៥​រូ​ប​ ដែ​ល​មាន​ល​ក្ខ​ណស​ម្បត្តិ​គ្រ​ប់​គ្រាន់​នឹ​ង​ត្រូវ​បា​ន​ជ្រើស​រើស ហើយ​ត្រូវ​ប្រកាស​ឈ្មោះជា​ផ្លូ​វកា​រ​៕