​ភ្នំពេញៈ​ កម្ពុជា​ និង​អ៊ីស្រា​អែល​ បន្ត​ជួប​ពិភា​ក្សា​ស្តីពី​កិច្ច​សហ​ប្រ​តិប​ត្តិ​កា​រ​លើ​វិស័យ​ការ​ងារ​ដើម្បី​ផ្តល់​ឱកាស​ថ្មី​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ពង្រីក​សមត្ថ​ភាព​ជំនាញប​ច្ចេកទេស​។​ កិច្ចពិ​ភាក្សា​នេះ​ធ្វើ​ឡើ​ង​ក្នុង​ជំនួប​​រវា​ង​លោ​ក ហេ​ង ​សួរ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​រងារជាមួ​យ​នឹង​លោក​ Eli Eliyahu Sneh អគ្គទី​ប្រឹក្សា​នៃ​ស្ថាន​ទូត​អ៊ីស្រា​អែល​​ប្រចាំ​កម្ពុ​ជា ​និង​ថៃ​នៅ​ថ្ងៃទី​ ២៧ ខែ​មីនា ​២០២៤​​ នៅ​ទីស្តី​កា​រក្រ​សួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។ 

​ក្នុង​ឱកាស​នោះ​លោក​ ហេង សួរ បាន​គូសប​ញ្ជាក់​ពី​វឌ្ឍន​ភាព​នៃ​កិច្ចពិ​ភាក្សា​ដែល​ក្រុមកា​រងារ​បច្ចេក​ទេស​​នៃ​ភាគី​ទាំង ​២​ បាន​សម្រេច​កន្លង​មក​ ដើម្បី​ឈាន​ដល់​កិច្ច​សហ​ប្រតិ​ប​ត្តិការ​មួយ​ដែល​នឹង​ផ្តល់​ប្រយោជ​ន៍​ទៅ​កាន់​​ប្រ​ជា​ជាតិ​​ទាំង​ ២​ តាមរ​យៈ​ការព​ង្រឹង​សមត្ថ​ភាព​ជំនាញ​បច្ចេក​ទេស​ ពង្រីក​សមត្ថ​ភាព​បទ​ពិសោ​ធន៍​ការ​ងារ​នៅ​ទីតាំង​ជាក់​ស្តែង ​ក៏ដូច​ជា​ការប​ង្កើន​ក​ម្រិ​ត​ជីវ​ភាព​។ 

​បន្ថែម​ពី​នេះ​លោក​រដ្ឋម​ន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​គោល​ជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​នេះ​លើ​វិស័យ​ការ​ងារ​​ដែលមា​ន​ក្រសួង​ជា​សេនាធិ​ការ​ក្នុង​ការបន្ត​ជំរុញ​កំណែ​ទម្រង់​មុត​ស្រួច​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ផល​ភាគ​កាន់​តែច្រើ​ន​បន្ថែម​ទៀត​ប្រកប​ដោយ​តម្លា​ភាព​ដែល​ហូរ​ចេញ​ពី​កិច្ច​សហ​ការ​នេះ​។ 

​ត្រង់​ចំណុច​នេះ ​លោក ​Eli Eliyahu Sneh ​ក៏បាន​ឯក​ភាព​ដែរ​ថា មាន​តែ​ការខិ​តខំ​ប្រឹង​ប្រែង​ឱ្យ​កិច្ច​សហ​ការ​នេះ​ជោគ​ជ័យ​និង​រលូន​​ទេ ​ទើប​អាច​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​ទទួល​បាន​អត្ថប្រ​យោជន៍​ជា​អតិ​បរមា​ដែល​នឹង​ជួយ​ពូន​ជ្រំ​បន្ថែម​ដល់​កំណើន​សេដ្ឋ​កិច្ច​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ជា​មិត្ត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​រដ្ឋ​មន្ត្រី ក៏បាន​ជម្រាប​សម​ភាគី​អំពី​បទ​ពិសោធន៍​របស់​កម្ពុជា​ដែល​ធ្លាប់​សហ​ការ​ជា​មួយ​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​វិស័យ​ការ​ងារ​នេះ ​ហើយ​ពលរដ្ឋ​កម្ពុជា​ក៏​កំពុង​បន្ត​ទទួល​បាន​ផល​ផ្លែ​ផ្កា​ទាំង​លើ​សមត្ថ​ភាព​ជំនាញ ​និង​កម្រិត​ជីវ​ភាព​។​

​ទន្ទឹម​នឹង​នេះ​លោក​រដ្ឋម​ន្ត្រី ក៏បាន​ណែនាំ​​ឱ្យ​ក្រុម​ការងារ​បច្ចេក​ទេសរ​វាង​ប្រទេស​ទាំង​​ ​២​ បន្ត​ពិភាក្សា​​លើ​ចំណុច​គោលៗ​បន្ថែម​ ដើម្បី​ធ្វើឱ្យ​ពល​រដ្ឋ​កម្ពុជា ​និង​អ៊ីស្រា​អែល​អាច​ទទួល​ផល​ភាគ​ជា​អតិ​បរមា​ចេញ​កិច្ច​សហ​ការ​នេះ​។
 
​លោក​បណ្ឌិត​ យង់ ពៅ អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លើក​ឡើង​ថា​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​កម្ពុជា និង​អ៊ីស្រាអែ​ល​លើ​វិស័យ​ការ​ងារ​ ជាពិសេស​លើ​ការ​បញ្ជូន​ពលករ​កម្ពុ​ជា​នេះ​គឺជា​រឿង​មួយ​ល្អ​ណាស់​សម្រាប់​កម្ពុជា ​ពីព្រោះ​អ៊ីស្រា​អែល​ជា​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​មិន​ថា​វិស័យ​កា​រងារ​ បច្ចេ​កវិទ្យា កសិក​ម្ម ​ឬក៏​អ្វី​ផ្សេង​ឡើយ​។ 

លោក​បន្ត​ថា​៖ «​កាល​ណា​កម្ពុ​ជាមាន​ពល​ករ​ទៅ​បម្រើ​កា​រងារ​នៅ​ទីនោះ (​អ៊ីស្រា​អែល​) នោះ​យើង​នឹង​អាច​ក្រេប​យក​ចំណេះ​ដឹង ​ជំនាញ ​បន្ថែម​ពី​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​មួយ​នេះ​។ យើង​មិន​ត្រឹម​តែ​ទទួល​បាន​ប្រាក់​ចំណូល​ជួយ​សេដ្ឋ​កិច្ច​ជាតិ ​និង​គ្រួសារ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​នាំ​មក​នៅ​សមត្ថ​ភាព​ជំនាញ​សម្រាប់​ខ្លួន​ឯង​​ពេល​ត្រឡប់​មក​កម្ពុជា​វិញ​ទៀតផង​»​។ 

​ទន្ទឹ​មនឹ​ងនេះ​លោក​គាំទ្រ​ឱ្យមាន​ការបញ្ជូន​ពលក​រ​កម្ពុជា​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ​ដូច​ទៅ​នឹង​យន្ត​ការ​ជា​មួយ​ប្រទេស​អ៊ីស្រាអែ​ល​នេះដែ​រ ពោល​គឺ​ពលករ​ជំនាញ ​ហើយ​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការរីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​៕