​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​ពីមុន​ធ្លាប់​ពឹងផ្អែក​ខ្លាំង​លើ​ប្រតិបត្តិការ​សាច់ប្រាក់ និង​គ្របដណ្តប់​ដោយ ស្ថាប័ន​ធំៗ​តែមួយ​ចំនួន​តូច ឥឡូវនេះ​កំពុងស្ថិត​ក្នុងការ​ផ្លាស់​ប្តូរ​ដ៏​គួរឱ្យ​កត់​សម្គាល់ ជាមួយនឹង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ការចាប់យក​បច្ចេកវិទ្យា និង​បរិយាកាស អាជីវ​កម្ម​ចម្រុះ កាន់តែ​ប្រសើរ​។

ទោះបី​សេដ្ឋកិច្ចពិភពលោក​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា​ក្តី ប៉ុន្តែ​មូល​​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដូចដែល​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ បាន​រាយ​​ការណ៍​កាលពីដើម​ឆ្នាំនេះ ដែល​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៤ នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ខណៈ​ធនាគារជាតិ​​នៃ​កម្ពុជា​បាន​ព្យាករ​ក្នុង​កម្រិត ៦,៤ ភាគរយ​។

កត្តា​នេះ​ គឺ​ត្រូវបាន​ជំរុញ​ដោយ​ការ​​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ផលិតកម្ម ខណៈ​អតិផរណា​នឹងមាន​ ៣ ​ភាគរយ និង ២,៥​។ ហើយ​សេដ្ឋកិច្ចកម្ពុជា​មាន​ហេតុផល​ជាច្រើន​សម្រាប់​សុទិដ្ឋិនិយម​នេះ​។

ការវិវឌ្ឍ​ដ៏​សំខាន់បំផុត​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កំណើន​​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដោយ​មួយ​ភាគ​ធំ​នៃ​ប្រជាជន​កម្ពុជា ជាពិសេស​អ្នក​រស់​​នៅ​តំបន់​ជនបទ ដែល​ពីមុន​ខ្វះ​លទ្ធ​​ភាព​ទទួលបាន​សេវា​ធនាគារ​។

ការបញ្ចូល​សេវា​ធនាគារ​តាម​ទូរ​ស័ព្ទ​ដៃ ដែល​ជំរុញ​ដោយ​ធនាគារ​ដែលមាន​ការច្នៃ​ប្រឌិត​ខ្ពស់ ដូចជា ធនាគារ វី​ង ជាដើម​។ តាមរយៈ​បណ្តាញ​របស់ខ្លួន ដែលមាន​ភ្នាក់ងារ​ប្រមាណ ១១,០០០ នៅ​ទូទាំងប្រទេស​, វី​ង​បានផ្តល់​ភាពងាយស្រួល​ដល់​ការផ្ទេរ​សាច់ប្រាក់ និង​ការទូទាត់​វិក្កយបត្រ​ផ្សេងៗ  ហើយ​ថែមទាំង​ផ្តល់នូវ​ជម្រើស​សន្សំ​ផងដែរ​។

ទាំងនេះ​បាន​ជួយ​សម្រួល​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន ដើម្បី​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផ្លូវការ ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន​។

បច្ចេកវិទ្យា​ដើរតួនាទី​ជា​ឆ្អឹងខ្នង​នៃ​បដិវត្តន៍​ហិរញ្ញវត្ថុ​។ ការបញ្ជ្រាប​ចូល​តាម​បណ្តាញទូរស័ព្ទ​ចល័ត បានធ្វើ​ឱ្យមាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​គួបផ្សំ​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ដែល​ងាយស្រួល​ប្រើ​ផង​នោះ វា​បាន​បង្កើត​វេទិកា​មួយ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) កំពុង​អភិវឌ្ឍ​យ៉ាងសកម្ម​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត រាប់​ចាប់ពី​វេទិកា​ផ្តល់ប្រាក់​​កម្ចី​ឌីជីថល សម្រាប់​អាជីវកម្ម​ខ្នាតតូច រហូតដល់​ការទូទាត់ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ជាមួយ​វិធីសាស្ត្រ​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​នេះ វា​មិន​ត្រឹមតែ​ជំរុញ​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បរិយាកាស​អាជីវ​កម្ម​ឱ្យ​កាន់​តែមាន​ថាមវន្ត និង​ប្រសិទ្ធភាព​ជាង​មុន​ផង​​ដែរ​។

ជាមួយ​បច្ចេកវិទ្យា​ថ្មី​ដែល​កំពុង​ជំរុញ​ដល់​ទិដ្ឋភាព​ធុរកិច្ច​របស់​កម្ពុជា វា​ក៏មាន​តម្រូវការ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​សមត្ថភាព​ពេញ​​លេញ​កាន់តែច្រើន ដើម្បី​ការពារ​ដោយ​ប្រុងប្រយ័ត្ន នូវ​ផល​ផ្លែ​នៃ​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​រំភើប​ទាំងនេះ​។

ចំពោះ​គណនេយ្យករ គឺ​សម្រាប់​ការពារ​កំណត់ត្រា​ហិរញ្ញវត្ថុ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​យ៉ាង​ហ្មត់ចត់​បំផុត និង​ធានា​ការអនុលោម​តាមច្បាប់​ពន្ធដារ កាត់បន្ថយ​កំហុសឆ្គង និង​ហានិភ័យ​ផ្នែក​ច្បាប់ និង​ធ្វើឱ្យមាន​ភាពត្រឹមត្រូវ និង​ផ្តល់​ទំនុកចិត្ត​។

ជំនាញ​របស់​ពួកគេ ​គឺ​លើសពី​ការធ្វើ​បញ្ជី​គណនេយ្យ ពួកគេ​ផ្តល់​ចំណេះ​​ដឹង​ដ៏​មានតម្លៃ សម្រាប់​ការសម្រេច​​ចិត្តជា​យុទ្ធសាស្ត្រ លើ​ការវិនិយោគ ការបែងចែក​ធនធាន និង​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏​ជួយ​លើកកម្ពស់​តម្លាភាព បង្កើត​ទំនុកចិត្ត​ជាមួយ​វិនិយោគិន និង​ភាគី​ពាក់ព័ន្ធ ដែល​ពឹង​ផ្អែកលើ​ព័ត៌មាន​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

ហើយ​វិទ្យាស្ថាន CamEd Business School ដែលមាន​ឯកទេស​បង្រៀន​គណនេយ្យ និង​ហិរញ្ញវត្ថុ កំពុង​ធានាថា កម្ពុ​ជាមាន​គណនេយ្យ​​ករ​ដែលមាន​សមត្ថភាព​ពេញលេញ ដើម្បី​ធានា​ដល់​សុក្រឹតភាព អនុ​​លោម​ភាព និង​តម្លាភាព ព្រមទាំង​ណែនាំ​ដល់​ការសម្រេចចិត្ត​ចំពោះ​​ហិរញ្ញវត្ថុ ដ៏​ឆ្លាត​វៃ​។

CamEd ត្រូវបាន​ទទួលស្គាល់​ដោយ​កម្មវិធី​សមាគម​គណនេយ្យករ​ជំនាញ​នៅ​ប្រទេស​អង់គ្លេស ដែល​ហៅ​កាត់​ថា (ACCA)​។

ជាមួយ​ថ្នាក់អនុបណ្ឌិត​ផ្នែក​គណ​​នេ​យ្យ និង​ហិរញ្ញវត្ថុ (Master of Science in Accounting & Finance + ACCA) របស់ខ្លួន​, CamEd កំពុង​បំពេញ​តាម​តម្រូវការ​របស់​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​វិជ្ជា​​ជីវៈ​នេះ ឱ្យ​កាន់តែ​ទូលំទូលាយ ដោយ​រួមបញ្ចូល​នូវ​ឧត្តមភាព​នៃ​ការសិក្សា​ជាមួយ​វិញ្ញាបនបត្រ ACCA ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​។

«​បេសកកម្ម​របស់​យើង​នៅ CamEd គឺ​ផ្តល់​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ដោយ​ផ្តោតលើ​ធុរកិច្ច​ឈានទៅរក​គុណវុឌ្ឍិ​នៃ​គុណភាព និង​ការទទួលស្គាល់​ជា​អន្តរជាតិ​»​។

លោកស្រី សំ សុគន្ធា​រី នាយិកា​រង​​នៃ​វិទ្យាស្ថាន CamEd មានប្រសាសន៍ថា​៖ «​គុណភាព​នៃ​និស្សិត​របស់​យើង គឺ​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន​ដ៏​មាន​កិត្យានុភាព​ជាច្រើន ដោយសារតែ CamEd មាន​កម្មវិធីសិក្សា​ដែល​បង្រៀន និស្សិត ឱ្យ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ​»​។

វិទ្យាស្ថាន CamEd ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០០០ ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ដ៏​មាន​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ក្រុមហ៊ុន និង​អង្គការ​អន្តរជាតិ ហើយ​បានចាប់ផ្តើម​បង្រៀន​កម្មវិធីសិក្សា​គណ​នេ​យ្យករ​ជំនាញ ACCA ក្នុង​ឆ្នាំ ​២០០៣​។ នេះ​ស្របគ្នា​នឹង​ការអនុម័ត​ច្បាប់​ស្តីពី​គណនេយ្យ​ដែល​ចេញ​ក្នុង​ឆ្នាំ​នោះ ដែល​ទាមទារ​អាជ្ញាប័ណ្ណ​វិជ្ជាជីវៈ សម្រាប់​សេវាកម្ម​គណនេយ្យ និង​សវនកម្ម​។

លោកស្រី សំ សុគន្ធា​រី ថ្លែងថា​៖ «​នៅ​សាលា CamEd ចក្ខុវិស័យ​របស់​យើង​គឺ​អភិវឌ្ឍ​សហគមន៍​អ្នក​​ជំនាញ​នៅក្នុង​វិស័យ​ធុរកិច្ច ឱ្យស្រប​ទៅនឹង​អ្នក​នៅក្នុង​មជ្ឈមណ្ឌល​ធុរកិច្ច​អន្តរជាតិ ដោយ​ប្រកាន់យក​នូវ​គំនិត​ផ្តួចផ្តើម​ជា​អ្នកដឹកនាំ និង​លើកកម្ពស់​ស្តង់ដា​សីលធម៌​ខ្ពស់​»​។

កំណើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដូចជា​កម្ចី​ខ្នាតតូច សម្រាប់​ការពង្រីក​អាជីវកម្ម និង​ជំនាញ​ដែល​ផ្តល់​ដោយ​គណនេយ្យករ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ មានន័យថា សហគ្រិន ជាពិសេស អ្នក​ដែល​នៅក្នុង​វិស័យ​ក្រៅផ្លូវការ មាន​ភាពបត់បែន និង​ទំនុកចិត្ត​កាន់តែច្រើន​ក្នុងការ​
​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។

នេះ​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការបង្កើត​ការងារ និង​កំណើនសេដ្ឋកិច្ច ដោយ​​សារ​ការកើនឡើង​នៃ​វេទិកា​ពាណិជ្ជ​​កម្ម​អេឡិចត្រូនិក ដែល​បង្កើត​ឱកាស​ថ្មី​សម្រាប់​អាជីវកម្ម​គ្រប់​ទំហំ សម្រួល​ដល់​ការលក់​តាម​អន​ឡាញ និង​ការ​​ចូល​ទីផ្សារ​។

តាមរយៈ​ការប្រើប្រាស់​ថាមពល​បច្ចេកវិទ្យា ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការជំរុញ​បរិយាកាស​ធុរកិច្ច​ដែល​អំណោយផល ទាំងអស់នេះ គឺ​គាំទ្រ​ដោយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​សមត្ថភាព​ពេញ​​លេញ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​ធ្វើឱ្យ​ទស្សនវិស័យ​សម្រាប់​ប្រទេស​កម្ពុ​ជាមាន​សុ​ទិដ្ឋិ​​និយម​ត្រឹមត្រូវ​៕