ភ្នំពេញ ប៉ុស្ដិ៍ | ​វត្ដ​អាស្រម​ដំដែក នៅ ខេត្ដ​កំពង់ឆ្នាំង វិន័យ​តឹង​មាន​តែ​លោក​នេន​តូច​គង់​អាស្រ័យ

វត្ដ​អាស្រម​ដំដែក នៅ ខេត្ដ​កំពង់ឆ្នាំង វិន័យ​តឹង​មាន​តែ​លោក​នេន​តូច​គង់​អាស្រ័យ

កម្ពុជាចុងសប្ដាហ៍

កាលបរិច្ឆេទផ្សាយ:
២០ កញ្ញា ២០១៤ | ០៨:៥១

អ្នកយកព័ត៌មាន:
ហុង រស្មី

ប្រធានបទផ្សេងៗ

ព្រះ​សង្ឃ​វ័យ​ក្មេង​នៅ​វត្ត​អាស្រម​ដំដែក ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង ខេត្ត​កំពង់ឆ្នាំង មិន​សូវ​មាន​ចង្ហាន់​បរិបូរណ៍​ណាស់​ណា​ទេ ក្នុង​រដូវ​កាល​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។

បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​ក្ដី ក៏​ពុទ្ធ​បរិស័ទ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ និង​តំបន់​នានា​នាំ​គ្នា​ស្កាត់​មក​ធ្វើ​បុណ្យ​នៅ​អារាម​ដ៏​ខ្សត់​ខ្សោយ​នៃ ខេត្ត​កំពង់ឆ្នាំង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​នៅ​ពេល​ព្រះសង្ឃ​និមន្ដ​មក​សូត្រ​ធម៌​ក្នុង​ឱកាស​ថ្ងៃ​កាន់​បិណ្ឌ​ក្នុង​វត្ដ​នេះ​ភាគ​ច្រើន​មាន​ព្រះ​ជន​វ័យ​មិន​លើស​ពី ១៣ វស្សា​ទេ។ ថ្វី​ដ្បិត​តែ​ព្រះសង្ឃ​ដែល​និមន្ដ​មក​កាន់​សាលា​ឆាន់​នេះ​មាន​ព្រះ​ជន្ម​សុទ្ធ​តែ​ក្មេង​ខ្ចី​យ៉ាង​ណា​ក៏​ដោយ ក៏​ពុទ្ធ​បរិស័ទ​បាន​ផ្ដល់​ការ​គោរព​ខ្ពង់​ខ្ពស់​ជា​ពិសេស​ការ​ក្រោក​ឈរ​សំពះ​គារវៈ​នៅ​ពេល​ព្រះសង្ឃ​និមន្ដ​ចូល​សាលា​ឆាន់។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com