ភ្នំពេញ: ការប្រកួតសប្តាហ៍ទី២៥នេះ បានបង្កើតលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលក្រុមខ្លាំងៗដូចជា Arsenal, Chelsea និង Manchester United សុទ្ធសឹងបានរងបរាជ័យដូចគ្នា។
ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌ Pi Pay Cambodia Fantasy កីឡាករដែលរកបានពិន្ទុច្រើនជាងគេប្រចាំសប្តាហ៍ ក៏មកពីក្រុមស្ថិតក្នុងតំបន់កាត់ចោលផងដែរ ក្រោយពីខ្សែបម្រើ Sam Clucas រកបាន២គ្រាប់ក្នុងពេលក្រុម Swansea ឈកឈ្នះលើ Arsenal ៣-១ ដើម្បីទទួលបាន១៥ពិន្ទុ ដែលស្មើទៅនឹង Theo Walcott របស់ Everton ដែលបាន ១៥ ពិន្ទុដូចគ្នា។
ក្រុម panha របស់លោក sopanha khan ដែលមានចំណាត់ថ្នាក់ដល់ទៅ៥៩៨លើតារាងចំណាត់ថ្នាក់រួម រកបានដល់ទៅ៨៦ពិន្ទុ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់២៥ដុល្លារ ពីម្ចាស់ឧបត្ថម្ភរបស់យើងគឺ Pi Pay។
លោក sopanha បានជ្រើសរើសដាក់ Kevin de Bruyne របស់ Man City ជាប្រធានក្រុម ដើម្បីទទួលបាន២៨ពិន្ទុ ខណៈដែលក្រុមរបស់លោកក៏មានខ្សែការពារ Nathan Ake ដែលរកបាន១៤ពិន្ទុ ក្នុងពេល Bournemouth ផ្តួល Chelea ៣-០។
ដោយឡែក ក្រុម Chelsea Khmer របស់លោក Heng Piseth និង Super lion របស់លោក Sopha Lon រកបាន៨២ពិន្ទុដូចគ្នា ដើម្បីឈ្នះរង្វាន់សម្រាប់ចំណាត់ថ្នាក់លេខ ២៕