Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជា សំនៀង ឈ្នះ​ថៃ ទាំង​លំបាក ខណៈ ជឹម ចិត្ត្រា បន្ត​ការ​ចាញ់

Content image - Phnom Penh Post
ជា សំនៀង (ស្តាំ) និង​កីឡាករ​ថៃ Phit Nam Ek​។ យឺន ពន្លក

ជា សំនៀង ឈ្នះ​ថៃ ទាំង​លំបាក ខណៈ ជឹម ចិត្ត្រា បន្ត​ការ​ចាញ់

ភ្នំពេញ: កីឡាករ​ជា សំនៀង បាន​បន្ត​ឈ្នះ​លើ​កីឡាករ​ថៃ Phit Nam Ek ទាំង​លំបាក​លំបិន ក្នុងការ​ប្រកួត​ដណ្តើម​យក ៣ ពិន្ទុ​ក្នុង​ខ្សែ​ក្រវាត់​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈដែល​កីឡាករ​ម្នាក់​ទៀត​របស់​កម្ពុជា ជឹម ចិត្ត្រា បាន​បន្ត​ចាញ់ Aram Boy ក្នុង​ទឹកទី ៣ ដោយ​សារ​តែ​ខូច​ជើង។

កីឡាករ ជា សំនៀង ដែល​មក​ពី​ក្លិប​ឆត្រយោង ៩១១ នោះ មាន​ប្រៀប​បន្តិច​បន្តួច​នៅ ៣ ទឹក​ដំបូង ប៉ុន្តែ​ទឹក​ទី ៤ និង​ទី ៥ រូបគេ​បាន​ចាញ់​កីឡាករ​ថៃ Phit Nam Ek ដាច់​ដោយ​ចាញ់​ប្រៀប​ផ្នែក​ក្បាច់​ឱប​ឡើង​ជង្គង់។

លទ្ធផល​នេះ​ធ្វើ​ឲ្យ ជា សំនៀង ប្រកួត​ឈ្នះ​ទាំង ៣ ប្រកួត មាន ៩ ពិន្ទុ ដើម្បី​ឈរ​ក្នុង​លំដាប់​លេខ ១ ក្នុង​ពូល ពី​លើ​កីឡាករ​មឿន សុខហ៊ុច ដែល​បាន​ទទួល​ជ័យជម្នះ ២ ចាញ់ ១ មាន ៧ ពិន្ទុ​តាម​ពីក្រោយ ខណៈដែល​នៅ​សល់ការ​ប្រកួត ១ លើក​ម្នាក់​ទៀត។

ប៉ុន្តែ ទោះបី​ជា​យ៉ាងណា ក្នុងការ​ប្រកួត​នេះ លទ្ធផល​ពី​សំណាក់​ចៅក្រម​ទាំង ៥ នាក់ បាន​ផ្តល់​ជ័យជម្នះ​មិន​ឯកច្ឆន្ទ​ទេ ដោយ​ជា សំនៀង ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ឈ្នះ ៣ ទល់ ២ ប៉ុណ្ណោះ។

ដោយ​ឡែក ក្នុងការ​ប្រកួត​គូ​ដណ្តើម​ខ្សែក្រវាត់​មួយគូ​ទៀត នាថ្ងៃ​ដដែល​នោះ ជឹម ចិត្ត្រា គ្មាន​សមត្ថភាព​ក្នុងការ​ដណ្តើម​យក​ជ័យ​ជម្នះ​លើ​កីឡាករ​ថៃ​ឡើយ ខណៈដែល​ក្នុង​ចំណោម​ការប្រកួត​ចំនួន ៣ លើក រូបគេ​បាន​ទទួល​បរាជ័យ​ដោយ​ចាញ់​សន្លប់​ទាំង ៣ លើក មាន​តែ ៣ ពិន្ទុ​ប៉ុណ្ណោះ។

អ្នកឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​នេះ នឹង​ទទួល​បាន​ប្រាក់ ៥ ពាន់​ដុល្លារ ខណៈ​លេខ ២ បាន ៣ ពាន់​ដុល្លារ៕

0

Comments

Please, login or register to post a comment