Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ញា​សាស្ត្រ ប្រមូល​មេដាយ​មាស ស្ទើរ​ទាំង​អស់​ពីការ​ប្រកួត​តុងហ្គីល​ម៉ូដូ

Content image - Phnom Penh Post
អត្ដពលិក​កីឡាតុងហ្គីល​ម៉ូដូ បាន​ថត​រូប​រួមគ្នា​ជាមួយ​ថ្នាក់​ដឹកនាំ ក្នុង​ពិធី​បិទ​។ ស្រេង ម៉េងស្រ៊ុន

បញ្ញា​សាស្ត្រ ប្រមូល​មេដាយ​មាស ស្ទើរ​ទាំង​អស់​ពីការ​ប្រកួត​តុងហ្គីល​ម៉ូដូ

ភ្នំពេញៈ ក្រុម​អត្តពលិក​តំណាង​ឲ្យក្លិប​បញ្ញា​សាស្ត្រ​សុធារស់ និង​បញ្ញា​សាស្ត្រ​បឹងកេងកេង បាន​រួមគ្នា​ប្រមូល​មេដាយមាស​ស្ទើរតែ​ទាំងអស់ ពីការ​ប្រកួត​កីឡា​តុងហ្គីលម៉ូដូ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០១៧ ខណៈ​ថ្នាក់​ដឹកនាំ​កីឡា​នេះ លើក​ឡើង​ថា លទ្ធផល​ការប្រកួត​នៅ​ឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ។

តាមរយៈ​ការប្រកួត​រយៈ​ការប្រកួត​ចំនួន ៤ ថ្ងៃ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ អត្តពលិក​តំណាង​ឲ្យក្លិប​បញ្ញា​សាស្ត្រ​ទាំង ២ បាន​ឈ្នះ​មេដាយមាស​រហូតដល់ ១៤ ក្នុងការ​ប្រកួត​សរុប ១៦ វិញ្ញាសា រួមទាំង​មេដាយ​ប្រាក់ ៨ និង​សំរឹទ្ធ ១០ ទៀត ដើម្បី​ក្លាយ​ជាក្លិប​ដែល​ឈ្នះ​បាន​មេដាយ​ច្រើន​ជាងគេ​ខណៈ​កីឡាករ ញិល យុគអ៊ីល បាន​ឈ្នះ​មេដាយ​មាស ៣ តែ​ម្នាក់ឯង។

ចំណែក​អត្តពលិក​របស់​ក្លិប​ដូនពេញ បាន​ឈ្នះ​មេដាយ​មាស ១ ប្រាក់ ៤ និង​សំរឹទ្ធ ៨ ហើយ​ក្លិប​មជ្ឈមណ្ឌល​ពន្លឺ​អនាគត​កុមារ បាន​ឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៤ ឯក្លិប​វេស្ទើន និង​ក្លិប YMCA បាន​ឈ្នះ​មេដាយ​ប្រាក់ ១ ដូចគ្នា ហើយ​ក្លិប Kent Ridge បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ៣ ខណៈ​ក្លិប​សុវណ្ណភូមិ​អូឡាំពិក និង​ក្លិប​ចោមចៅ ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ១ ដូចគ្នា ប៉ុន្តែ​ក្លិប​សាន់វ៉ាលី និង​ក្លិប​តុងហ្វាង មិន​ដណ្តើម​បាន​មេដាយ​ទេ ខណៈ​ព្រឹត្តិការណ៍​នេះ បាន​ក្លិប​ចូលរួម​សរុប ១១ និង​មាន​អត្តពលិក​ចំនួន ១២០ នាក់ (ស្រី ៣១ ) បាន​ចូលរួម។

លោក ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុងហ្គីល​ម៉ូដូ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទការ​ប្រកួត​នោះ​ថា៖ «ខ្ញុំមាន​មោទនភាព​ក្រៃលែង ដោយ​ឃើញ​ដំណើរ​ការរៀប​ចំការ​ប្រកួត​កីឡា​តុងហ្គីលម៉ូដូ ទទួល​បាន​លទ្ធផល​ល្អប្រសើរ ហើយ​លទ្ធផល​នេះ​បាន​កើត​មាន​ពីការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្ត និង​បច្ចេកទេស​របស់​ក្រុម​នីមួយៗ រួមជាមួយ​ភាពយុត្តិធម៌​មិន​លម្អៀង​របស់​អាជ្ញាកណ្តាល ចៅក្រម ដែល​ធ្វើឲ្យ​អត្តពលិក អាច​បញ្ចេញ​នូវ​សមត្ថភាព ទេពកោសល្យ នៃការ​ខិតខំ​ហ្វឹកហាត់​កន្លង​មក ដើម្បី​បានមក​វិញ​នៅ​បទពិសោធ ដោយ​ការ​ដុស​ខាត​នៅ​ចំណុច​ខ្វះខាត ធ្វើឲ្យ​សមត្ថភាព​របស់​ពួកគេ​កាន់​តែខ្លាំង នាពេល​អនាគត»៕

0

Comments

Please, login or register to post a comment