Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត និង​ទ័ព ឈ្នះ​ឯ​ក្រោន លត់​ស៊ីម៉ាក់ ១១-០

Content image - Phnom Penh Post
គួច សុកុម្ភៈ របស់​ណាហ្គាវើល (ឆ្វេង) លោត​ឆ្កឹះ​បាល់​ចេញ​ពី​ជើង​កីឡាករ​របស់​ក្រុម​គិរីវង់​​។ ស្រេង ម៉េងស្រ៊ុន

បឹងកេត និង​ទ័ព ឈ្នះ​ឯ​ក្រោន លត់​ស៊ីម៉ាក់ ១១-០

ភ្នំពេញៈ ក្រុម​បឹងកេត និង​ក្រសួង​ការពារជាតិ សុទ្ធតែ​បាន​សម្រេច​ការសង​សឹក ទៅ​លើគូ​ប្រកួត សម្រាប់ការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៧ កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ក្រុម​ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ១១-០ ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី ប៉ុន្តែ​តំបន់​កំពូល​តារាង​ទាំង ៤ គ្មានការ​ផ្លាស់ប្តូរ​នោះទេ ព្រោះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គាវើល ក៏បាន​ឈ្នះ ៣ ពិន្ទុ​បន្ថែម កាល​ពីថ្ងៃ​អាទិត្យ ផងដែរ។

សម្រាប់ការ​ប្រកួត​កាល​ពីថ្ងៃ​សៅរ៍​ក្រុមព្រះ​ខ័នរាជ​ស្វាយរៀង បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​អាស៊ីអឺរ៉ុប ៤-០ នៅ​កីឡដ្ឋាន​ស្តាត​ចាស់ ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ Bisan George ២ គ្រាប់ ហួយ ផល្លីន និង គន្ធារ៉ាវ៉ាន់ ម្នាក់ ១ គ្រាប់ បន្ថែម​ទៅ​លើការ​ឈ្នះ ៤-៣ នា​ជំនួប​ជើងទី ១ ហើយការ​រកបាន ៣ ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង នៅតែ​អាច​បន្តឈរ​នៅ​លើ​កំពូល​តារាង​ដោយ​មាន ២៨ ពិន្ទុ។

ចំណែកឯ​កីឡាករ ញឹម សុវណា្ណរ៉ា Diego និង​ខ្សែ​ប្រយុទ្ធ Kipson បាន​រួមគ្នា​រកបាន​ម្នាក់ ១ គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល បន្ត​យក​ឈ្នះ​លើ​ក្រុម​ឈរ​នៅ​បាត​តារាង គិរីវង់​សុខសែន​ជ័យ ៣-១ នៅ​ពហុកីឡដ្ឋាន​ជាតិ ដូចការ​ប្រកួត​ជើង​ទី ១ នៅ​ក្រៅ​ទឹកដី​ដែរ។
លទ្ធផល​នេះ​ធ្វើឲ្យ​ក្រុម​ណាហ្គាវើល មាន ២៥ ពិន្ទុ។

ផ្ទុយ​ពីនេះ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ មិនអាច​រក្សា​ការឈ្នះ​របស់ខ្លួន​ទៅលើ​ក្រុម​វេស្ទើន បាន​ទៀត​នោះទេ គឺ​ពួកគេ​បាន​ត្រឹម​ស្មើ ១-១ ខណៈ​ក្រុម​មួយ​នេះ​មិនអាច​រក្សាការ​មាន​ប្រៀប​ជាមួយ​គ្រាប់​បាល់​នាំមុខ​របស់ Timothy នៅ​នាទី​ទី ២៣ បាន​នោះទេ គឺ​វេស្ទើន បាន​វាយបក​តាម​ស្មើ​វិញ នៅ​នាទី​ទី ៥៨។

ដោយ​ឡែក ការប្រកួត​កាល​ពីយប់​ថ្ងៃ​អាទិត្យ ម្សិលមិញ ក្រុម​ទ័ព និង​ក្រុម​បឹងកេត សុទ្ធតែ​សងសឹក​បាន​សម្រេច​ទៅ​លើ​ក្រុម​ប៉ូលិស និង​អគ្គិសនី​កម្ពុជា ដោយ​ក្នុងនោះ​បឹងកេត បាន​ឈ្នះ​ក្រុម​ប៉ូលិស ៣-២ វិញ ខណៈ​ជើង​ទី ១ ពួកគេ​បាន​ចាញ់ ២-១។ Baycon រក​បាន ២ គ្រាប់​នៅ​តង់ទី ១ មុន​ពេល Mizuno បន្ថែម​ពីរគ្រាប់​ទៀត​នៅ​នាទី ៦៦ គឺ​បន្ទាប់​ពី អៀង ទីន របស់​ក្រុម​ប៉ូលិស ត្រូវបាន​បណ្តេញ​ចេញ​ដោយ​ទទួល​បាន​កាត​ក្រហម នៅ​នាទី​ទី ៥៥ ប៉ុន្តែ ទិត្យ ឌីណា នៅ​តែអាច​រកបាន ២ គ្រាប់​ឲ្យ ប៉ូលិស ដោយ​ការ​ស៊ុតបាល់​ពិន័យ ១១ ម៉ែត្រ ១ គ្រាប់ និង​ស៊ុត​ចូល ១ គ្រាប់។

ចំណែក​ក្រុម​ទ័ព បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៥-០ ដើម្បី​លុប​បំបាត់​ភាព​អាម៉ាស់​ចំពោះការ​ចាញ់ ២-១ ក្នុង​ជើងទី ១ ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ទ័ព មាន ២៧ ពិន្ទុ និង​បន្ត​ឈរ​នៅ​លេខ​រៀងទី ២ លើ​ក្រុម​ណាហ្គាវើល ដដែល។

ជាមួយ​គ្នានេះ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Gisung បាន​បង្កើត​នៅ​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺការ​រកបាន ៧ គ្រាប់​តែម្នាក់​ឯង ដើម្បី​ជួយឲ្យ​ភ្នំពេញ​ក្រោន ឈ្នះ​ក្រុម​ស៊ីម៉ាក់ ១១-០ ខណៈ​ការប្រកួត​ជើងទី ១ ពួកគេ​បាន​តាម​ស្មើ​ក្រុម​ស៊ីម៉ាក់ ២-២ ទាំង​លំបាក​នោះ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រោន បន្តឈរ​នៅ​លេខ​រៀងទី ៤ ដោយ​មាន ២៤ ពិន្ទុ លើស​ក្រុម​បឹងកេត ១ ពិន្ទុ​ដដែល៕

0

Comments

Please, login or register to post a comment