Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធាន​អូឡាំពិក ចេញ​មុខ​ការពារ​ការ​ដោះស្រាយ​បញ្ហា​រឿង​អាស្រូវ​ពុករលួយ

Content image - Phnom Penh Post
លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)។

ប្រធាន​អូឡាំពិក ចេញ​មុខ​ការពារ​ការ​ដោះស្រាយ​បញ្ហា​រឿង​អាស្រូវ​ពុករលួយ

លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ការពារ​ការដោះស្រាយ​របស់​អង្គភាព​ទៅ​លើការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ពុករលួយ​កាល​ពីថ្ងៃ​ចន្ទ តាមរយៈ​ការបញ្ជា​ក់ថា ចលនា​នេះ មិន​អាច​ធ្វើ​ឲ្យ IOC គេច​ផុតពី​រឿង​អាស្រូវ​ឡើយ។

IOC ដែល​កំពុងតែ​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង Lima ដើម្បី​ផ្តល់​សិទ្ធិ​ម្ចាស់​ផ្ទះ​ជា​ផ្លូវការ​ដល់ទី​ក្រុង​ប៉ារីស និង Los Angeles ក្នុងការ​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ និង ២០២៨ នោះ បាន​ជួប​បញ្ហា​ដោយសារ​តែការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៅ​លើ​បញ្ហា​ពុករលួយ​ក្នុងការ​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក ឆ្នាំ ២០១៦។

លោក Carlos Nuzman មន្ត្រី​ជាន់ខ្ពស់​របស់​ប្រេស៊ីល ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ប៉ូលិស កាលពី​សប្តាហ៍​មុន ក្រោម​បទចោទ​ប្រកាន់​ទាក់ទិន​នឹង​ការផ្តល់​សំណូក​ដល់​សមាជិក​របស់ IOC ដែល​ចូលរួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ ២០០៩ ក្នុង​ទីក្រុង Copenhagen ដើម្បី​ជ្រើសរើស​ប្រទេស​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំ ២០១៦ នៅ​មុនពេល​ទីក្រុង Rio បាន​ទទួល​ជ័យជម្នះ៕

0

Comments

Please, login or register to post a comment