Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំពេញ​ ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ ទទួល​បាន​ជោគជ័យ កាន់​តែ​ខ្លាំង

Content image - Phnom Penh Post
សកម្មភាព​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ។ ស្រេង ម៉េងស្រ៊ុន

ភ្នំពេញ​ ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ ទទួល​បាន​ជោគជ័យ កាន់​តែ​ខ្លាំង

ភ្នំពេញៈ ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើកទី ៧ ឆ្នាំ ២០១៧ នៅ​មុខ​ព្រះបរម​រាជវាំង​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ម្សិលមិញ បាន​បញ្ចប់​យ៉ាង​រលូន ខណៈ​លទ្ធផល ត្រូវបាន​មន្ត្រី​ជំនាញ​ប្រាប់​ថា មាន​ការ​កើន​ឡើង​ទាំង​កម្រិត​បច្ចេកទេស និង​ចំនួន​អ្នក​ចូលរួម ធ្វើឲ្យ​មានការ​ទាក់ទាញ​ខ្លាំង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង ក្រោយការ​ប្រកួត​ថា៖ «ការប្រកួត​ពាក់កណ្តល​ម៉ារ៉ាតុង​លើកទី ៧ នេះ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​ជោគជ័យ ព្រោះ​មាន​កិច្ចសហការ​ល្អ​ពីព្រះបរមរាជវាំង សាលា​រាជធានី​ភ្នំពេញ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ ជារួមការ​ប្រកួត​នេះ ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ ដោយ​មានការ​កើន​ឡើង​នូវ​កម្រិត​បច្ចេកទេស ហើយ​ចំនួន​អ្នកចូលរួម​ក៏កើន​ឡើង ពិសេស​អ្នករត់​ចម្ងាយ ១០ គីឡូម៉ែត្រ ហើយ​ការកើន​នេះ អាច​បញ្ជាក់​ឲ្យឃើញ​ថា ប្រជាពលរដ្ឋ​របស់​យើង​មាន​សុខភាព​ល្អ មាន​គុណភាព​ផ្លូវកាយ និង​ចលនា​បេះដូង​គាត់​ល្អ»។

អត្តពលិក​ជាតិ និង​អន្តរជាតិ​ចំនួន ៥៣៥២ នាក់ មកពី ៣៣ ប្រទេស​បាន​ចូលរួម​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី ៧ នេះ ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្ម​សម្តេច ព្រះមហា​ក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ និង​ដើម្បី​ស្វែង​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ក្នុង​នោះ​មាន​អត្តពលិក​បរទេស ៥២៣ នាក់ និង​កម្ពុជា ៤៨២៩ នាក់ ហើយ​ចំនួន​នេះ​គឺមាន​ការ​កើន​ឡើង​ប្រមាណ ២០ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន ខណៈ​ការរៀបចំ​ផ្លូវ​រត់ និង​ការបិទផ្លូវ​ក៏ល្អ​ប្រសើរ​ផងដែរ។

នៅត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «អ្វីដែល​យើង​បាន​ទទួលពី​អ្នកបច្ចេកទេស គឺ​ទាំង​សុវត្ថិភាព​ផ្លូវ​រត់ និងការ​បម្រើ​សេវា​នៅតាម​ផ្លូវរត់ គឺបាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ហើយការ​បិទផ្លូវ​បាន​ល្អ​ជាង​ឆ្នាំមុន។ ការបិទផ្លូវ​បាន​ល្អ​នេះ វាជា​គុណភាព​ធ្វើឲ្យ​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​ឆ្នាំ​នេះ វានឹង​ធ្វើឲ្យ​មាន​ភាព​ល្បី​ទៅ​កាន់​ក្រៅ​ប្រទេស ដែល​នឹងធ្វើ​ឲ្យ​មន​ការ​ទាក់ទាញ​ដល់​បរទេស​កាន់​តែច្រើន ឲ្យមក​ចូលរួម​សម្រាប់​ការរៀបចំ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»។

ចំពោះ​លទ្ធផល​ប្រកួត​វិញ កីឡាករ​ជប៉ុន​មាន​សញ្ជាតិ​ខ្មែរ នីកូ ដែល​ធ្លាប់​ទៅ​ប្រកួត​ម៉ារ៉ាតុង​នៅ​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​នោះ ទទួល​បាន​លេខ ១ ក្នុងការ​ប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ​ប្រចាំ​ឆ្នាំនេះ ដោយ​ប្រើពេល ១:១៦:៤៤ ម៉ោង គឺល្អ​ជាង ម៉ា វីរ៉ូ ដែល​បាន​លេខ ២ ជាមួយ​ថិរវេលា ១:២១:៣៧ ម៉ោង ហើយ​លេខ ៣ កាង ធឿន ប្រើ​ថិរវេលា ១:២២:៥៧ ម៉ោង។ រីឯ​ផ្នែក​នារី លេខ ១ Messina Veronique មកពី​បារាំង ដោយ​ប្រើ​ពេល ១:៣៦:១១ ម៉ោង ហើយ​លេខ ២ Herashchenko Nadlia មកពី​ប្រទេស​អ៊ុយក្រែន និង​លេខ ៣ Straud Simone មកពី​អាមេរិក។

ចំណែក​ការរត់​ចម្ងាយ ១០ គីឡូម៉ែត្រ កីឡាករ​កម្ពុជា វ៉ាន់ ភារ៉ា បាន​លេខ ១ ដោយ​ប្រើ​ពេល ៣៨:៣៤.៩១ នាទី ហើយ​លេខ ២ សាត ឧត្តម និង​លេខ ៣ ជា សម្ផស្ស របស់​កម្ពុជា​ដែរ ឯផ្នែក​នារី លេខ ១ បាន​ទៅ Shaina Corbin មកពី​អាមេរិក​ដោយ​ប្រើពេល ៤៧:១២.៦៧នាទី ហើយ​លេខ ២ និង​លេខ ៣ បាន​ទៅ​កីឡាការិនី​របស់​កម្ពុជា ផៃ ឡូរី និង បូ សំណាង។ ក្រៅ​ពីនេះ​ក៏មាន​ការរត់​បែប​កម្សាន្ត​ចម្ងាយ ៣ គីឡូម៉ែត្រ​ផងដែរ៕

0

Comments

Please, login or register to post a comment