Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ប៉េងលី រក​បាន​ដល់​ទៅ ៨៣ ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍​ទី ៤

Content image - Phnom Penh Post
Gabriel Jesus (ឆ្វេង) របស់ Man City ដណ្តើម​បាល់​ជា​មួយ Ragnar Klavan របស់ Liverpool។ AFP

លោក​ប៉េងលី រក​បាន​ដល់​ទៅ ៨៣ ពិន្ទុ​ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​សប្តាហ៍​ទី ៤

ភ្នំពេញ: ការប្រកួត​ក្របខ័ណ្ឌ Premier League សប្តាហ៍​ទី ៤ កាល​ពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ក្រុម Manchester City បាន​លត់ Liverpool ក្នុង​លទ្ធផល ៥-០ កាល​ពី​ថ្ងៃ​សៅរ៍។

ប៉ុន្តែ បើ​សម្លឹង​មើល​ទៅ​លើការ​ប្រកួត​ក្របខ័ណ្ឌ Fantasy វិញ កីឡាករ​ដែល​រក​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ប្រចាំ​សប្តាហ៍ មិនមែន​មក​ពី Man City ឡើយ។

Pascal Gross រកបាន​ដល់​ទៅ ១៨ ពិន្ទុ ក្រោយ​ពី​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ រកបាន ២ គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន ១ គ្រាប់​ផ្សេង​ទៀត​ក្នុង​ពេល​ក្រុម Brighton បាន​យក​ឈ្នះ​លើ West Brom ៣-១។

ការប្រកួត​ក្របខ័ណ្ឌ Pi Pay Cambodia Fantasy របស់​យើង​ក៏បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ផងដែរ ក្រោយ​ពី​អ្នកចាត់ការ​ទូទៅ​ដែល​មាន​ចំណាត់​ថ្នាក់​លេខ ៣៨៤ នៅ​លើ​តារាង​ពិន្ទុ​រួម បាន​ឡើង​ឈរ​លេខ ១ ប្រចាំ​សប្តាហ៍។

ក្រុម PENG FC របស់​លោក​ហោ ប៉េងលី រក​បាន​ដល់​ទៅ ៨៣ ពិន្ទុ ក្រោយ​ពី​បាន​ជ្រើសរើស​ដាក់​ខ្សែ​ប្រយុទ្ធ Alexandre Lacazett ធ្វើជា​ប្រធាន​ក្រុម​ដើម្បី​ទទួល​បាន​ពិន្ទុ​ទ្វេដង​ចំនួន ១២ ពិន្ទុ ខណៈ​សមាជិក​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេង​ទៀត​រួម​មាន​ខ្សែ​ការពារ Ben Davies (១២ពិន្ទុ) របស់ Spurs និង Sead Kolasinac (១១ពិន្ទុ) របស់ Arsenal។ ហេតុនេះ លោក​ប៉េងលី នឹង​ត្រូវ​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២៥ ដុល្លារ​ពី​ម្ចាស់​ឧបត្ថម្ភ​របស់​យើង Pi Pay។

ចំណាត់​ថ្នាក់​លេខ ២ និង​លេខ ៣ បាន​ធ្លាក់​ទៅ​លើ​ក្រុម Gooner របស់​លោក Ratha Khuon និង​ក្រុម Katoo Gunner របស់​លោក Katoo Eve ដែល​សុទ្ធសឹង​រកបាន ៨២ ពិន្ទុ​ដូចគ្នា។

ប៉ុន្តែ អ្នក​ទាំងពីរ​មិនទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ហេតុនេះ ដើម្បី​ឈ្នះ​ប្រាក់​រង្វាន់ ១៥ ដុល្លារ និង ១០ ដុល្លារ​រៀងៗ​ខ្លួន អ្នកចាត់ការ​ទូទៅ​ទាំងពីរ​ត្រូវ​ចុះ​ឈ្មោះ​តាមរយៈ​ការផ្ញើសារ​ឈ្មោះ​ក្រុម ឈ្មោះ​ខ្លួនឯង លេខ​ទូរស័ព្ទ និង​អ៊ីមែល​របស់​ខ្លួន​ចូល​ក្នុង​ប្រអប់​សារ​នៃ​បណ្តាញ​សង្គម Facebook របស់ Pi Pay Cambodia Fantasy ដើម្បី​មាន​សិទ្ធិ​ឈ្នះ​រង្វាន់៕

0

Comments

Please, login or register to post a comment