ក្រុង​សេ​វីលល៍: លោក Jose Mourinho មាន​ការ​ព្រួយ​បារម្ភ​ថា Ander Herrera រង​របួស​ដ៏​ធ្ងន់​ធ្ងរ ក្រោយពី​ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូបនេះ ត្រូវ​បាន​បង្ខំ​​​​ចិត្ត​ប្តូរ​ចេញ នៅ​ដើម​តង់​ទី​ ១ ក្នុង​ពេល​ក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Sevilla ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃពុធ​។

Herrera មិន​បាន​ចូល​លេង​​ដោះ​ក្នុង​ការប្រកួត ៣​ លើក​កាលពី​មុន ​របស់​ក្រុម Man United ដោយ​សារ​តែ​បញ្ហារ​បួស​សាច់​ដុំ នៅមុន​ពេល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​លេង​ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ ជើង​ទី​១ នា​កីឡដ្ឋាន Sanchez Pizjuan​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​ចូល​លេង​ត្រឹម​​តែ​រយៈ​ពេល​១៧​នាទី​ប៉ុណ្ណោះ មុន​នឹង​ត្រូវ​បាន​​ជំនួស​ដោយ​ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង Paul Pogba​។

បន្ទាប់​ពី​ការប្រកួត​នៅ​ប្រទេស​​អេ​ស្ប៉ាញ លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា ជា​ការ​រង​របួស​ដ៏ធ្ងន់មួយ​។ រូប​គេ​មាន​បញ្ហា​របួស​តិច​តួច ដែល​បាន​ធ្វើ​ឲ្យ​អវត្ត​​មាន​២​ប្រកួត​ចុងក្រោយ​​។ ប៉ុន្តែ ផ្នែក​សុខា​ភិបាល បាន​​ធ្វើ​ឲ្យ​រូប​គេ​មាន​ភាព​រឹង​មាំ​១០០​ភាគ​សម្រាប់​លេង​កាល​ពី​ថ្ងៃ​សៅរ៍មុន​»​។ យើង​មិន​ដាក់​ឲ្យ​រូប​គេ​​លេង​ច្រើន​ឡើយ​ដើម្បី​ការ​ពារ​រូប​គេ ប៉ុន្តែ វា​ហាក់​បង្ហាញ​​ថា គេ​មិន​ទាន់​រឹង​មាំ​ទាំង​ស្រុង​នៅឡើយ​ទេ​»​៕ IS

ខ្សែ​បម្រើ Ander Herrera របស់​ក្លិប Man United អាច​នឹង​​របួស​ធ្ងន់​ធ្ងរ ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Sevilla​។ AFP