Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Thomas ផ្តួល Matsuyama ដើម្បី​ឈ្នះពាន​របស់ USPGA Tour

Content image - Phnom Penh Post

Thomas ផ្តួល Matsuyama ដើម្បី​ឈ្នះពាន​របស់ USPGA Tour

កីឡាករ​វាយកូនគោល Justin Thomas បានផ្តួល​កីឡាករ Hideki Matsuyama ដើម្បី​ឈ្នះពាន​ទី ៣ របស់គេ​ក្នុង​កម្មវិធី USPGA Tour កាលពី​ថ្ងៃអាទិត្យ ក្រោយពី​រកបាន ៦៩ ពិន្ទុ​នៅជុំ​ចុងក្រោយ​នា​ព្រឹត្តិការណ៍ Tournament of Champions ក្នុង​ទីក្រុង Kapalua រដ្ឋហាវ៉ៃ។

ការធ្វើ​បាន​យ៉ាងល្អ​របស់ Thomas បានធ្វើ​ឲ្យគេ​រកបាន​ពិន្ទុសរុប ២៧០ និង​នាំមុខ ៣ ឈើ​កីឡាករ​ជប៉ុន Matsuyama ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ហាវ៉ៃ ក្រោយពី​បាន​ឈ្នះពាន​បួនក្នុង​ចំណោម ៥ ដែល​រូបគេ​បាន​ចូលរួម​ប្រកួត។

Thomas បាន​ក្លាយជា​កីឡាករ​តែម្នាក់​ក្នុងការ​ផ្តួល Matsuyama នា​ព្រឹត្តិការណ៍ CIMB Classic ក្នុងប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា។

Thomas ដែល​ការទទួល​ជ័យជម្នះ​របស់គេ​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​រដូវកាល​នេះ​ជាការ​ឈ្នះពាន USPGA Tour ជា​លើកទី ១ របស់គេ​នៅលើ​ទឹកដី​អាមេរិក ក្រោយពី​ឈ្នះពាន CIMB Classic ពីរលើក​ជាប់ៗគ្នា​នោះ បានឲ្យ​ដឹងថា៖ «វាជា​អារម្មណ៍​ដ៏អស្ចារ្យ​មួយ»៕

0

Comments

Please, login or register to post a comment