ក្លិប Everton បាន​បំពេញ​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​ស្លាប​អន្តរជាតិ​អង់គ្លេស Theo Walcott ពី​ក្លិប Arsenal ក្នុង​ការ​ផ្ទេរ​មួយ​ដែល​មាន​តម្លៃ​ខ្លួន ២៥ លាន​ផោន (ស្មើ​នឹង ៣៤ លាន​ដុល្លារ​អាមេរិក) កាល​ពី​ថ្ងៃ​ពុធ។

Walcott បាន​ធ្លាក់​ចេញពី​ការ​ចាប់​អារម្មណ៍​របស់​លោក Ars-ene Wenger គ្រូបង្វឹក​របស់​ក្រុម Arsenal សម្រាប់​ការប្រកួត​ជា​ច្រើន​នៅ​រដូវកាល​នេះ ហើយ​រូបគេ​បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Goodison Park ដើម្បី​ព្យាយាម​សង្គ្រោះ​អាជីព​របស់​គេ​ត្រឡប់​មក​វិញ។

ខ្សែបម្រើ​ស្លាប​វ័យ ២៨ ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ ១៦ លើក​គត់​សម្រាប់​ក្រុម Arsenal ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​នៅ​រដូវកាល​នេះ និង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង ១១ នាក់​ដំបូង​ជា​លើក​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Premier League សម្រាប់​ក្រុម​កាំភ្លើង​ធំ កាល​ពី​ខែ​មេសា៕