Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមតាលីបង់​វាយ​ប្រហារ​ព្រលាន​យន្ត​ហោះ​ប៉េ​សាវ៉ារ សម្លាប់​មនុស្ស៩​នាក់

ក្រុមតាលីបង់​វាយ​ប្រហារ​ព្រលាន​យន្ត​ហោះ​ប៉េ​សាវ៉ារ សម្លាប់​មនុស្ស៩​នាក់

PAKISTAN_B
PAKISTAN_B

ក្រុង​ប៉េសាវ៉ា​រ: ក្រុម​អត្ត​ឃាត​តាលីបង់​បា​ន​ធ្វើ​ការ​វាយ​ប្រហារ ​ដោយ​គ្រាប់​បែក​ក្នុង​រថ​យន្ត​ គ្រាប់​រ៉ុក្កែត​ និង​កាំ​ភ្លើង​ដ៏​ព្រ​ហើន លើ​ព្រលាន​យន្ត​ហោះ​នៅក្រុងប៉េផេសាវ៉ា​រ ​ភាគ​ពាយព្យ​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ក្រុម​មន្ត្រី​សន្តិ​សុខ​ប៉ាគី ស្ថាន​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​៩​នាក់​រួម​ទាំង​អ្នក​វាយ​ប្រហារ​៥​នាក់​ផងបាន​ស្លាប់​។

ការ ​វាយ​ឆ្មក់ពេល​យប់​នេះ គឺ​ជា​ការវាយ​ប្រ ហារ​ដ៏​ធំបំផុត​លើ​មូល​ដ្ឋាន​យោធា​ធំៗ ចាប់​តាំង ​ពី​ក្រុម​ខ្មាន់​កាំ​ភ្លើង​បាន​សម្រុក​ចូល​មូល​ដ្ឋាន​ទ័ពអាកាស​មួយ នៅ​ក្នុង​ខេត្ត​ពុន​ចាប​ភាគ​​ខាង​កើត​កាល​ពីខែ​សីហា​ និង​បាន​បង្ហាញ​ពី​ភាព​ហ៊ាន​ និង​ការឈាន​ដល់​​ការ​បះ​បោរ​របស់​ក្រុម​តាលីបង់​របស់ប៉ាគីស្ថាន។

ក្នុង​សេច​ក្ដី​​ថ្លែង​ការណ៍​ អ្នក​នាំ​ពាក្យ​​កង​ទ័ព​អាកាស​ប៉ាគីស្ថាន​លោក​អនុ​សេនីយ៍​ឯក​​ តារីក ​ម៉ះ​មូដ ​បាន​និយាយ​ថា៖«​គ្មាន​ភេរ​វករ​ណា​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ព្រ​លាន​​យន្ត​ ហោះ​នេះ​ទេ​។ កម្លាំង​សន្តិ​សុខ​ បាន​ប្រុង​ជើង​ការ​ទាំង​ពេញ​លេញ​ និង​កំពុង​គ្រប់​គ្រង​ស្ថាន​ការណ៍»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ