Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ឧទ្ទាម​ស៊ីរី បោះ​បង់​​ក្រុង​ភាគ​ខាង​កើត រី​ឯ​រុស្ស៊ី​រិះ​គន់​ធ្ងន់ៗ

ក្រុម​ឧទ្ទាម​ស៊ីរី បោះ​បង់​​ក្រុង​ភាគ​ខាង​កើត រី​ឯ​រុស្ស៊ី​រិះ​គន់​ធ្ងន់ៗ

SYRIA_B
SYRIA_B

ក្រុង​បៃរ៉ូតៈ យុទ្ធ​ជន​ឧទ្ទាម បាន​ភៀស​ខ្លួន​ចេញ​ពី​ភាគ​ខាង​កើត​នៃ​ក្រុង​ឌែរ អាល់-ហ្សូរ របស់​ស៊ីរីកាល​ពី​ថ្ងៃ​អង្គា​រ ដើម្បី ចៀស​វាង​ពី​ប្រ ឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​ដ៏​សាហាវ ខណៈ​រុស្ស៊ី ចេញ​ការ​រិះ​គន់​​ខ្លាំង​បំផុត​ជុំ​វិញ​វិ​ធាន​ការ​​របស់​លោក​ប្រធានា​ធិបតី​​ បាសារ អាល់​-​​អាសាដ​ ប្រ​ឆាំង​ការ​បះបោរ​មួយ​ឆ្នាំ​។

ការ​​​យន្ត​ហោះ​​ចេញ​ពី​​ក្រុង​វាល​ខ្សាច់​ដាច់​ស្រយាល ដែល​តាំង​នៅ តាមដង​​​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​អុីរ៉ាក់ បាន​បង្ហាញ​ពី​​ឧប​សគ្គ​ថ្មី​​បំផុត​សម្រាប់​ក្រុម​ប្រឆាំង​​ប្រដាប់​អាវុធ ដែល​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​​​ពី​បទ​ធ្វើ​ទារុណ​កម្ម​ និង​​អំពើ​ឃោរ​ឃៅ​ពី​​អង្គការ​សិទ្ធិ​​មនុស្ស​​ល្បី​ឈ្មោះ​​មួយ​​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ខណៈ​​​លោកកំពុង​មានការ​រីក​ចម្រើន​ ​លើ​ដីគោក លោកអាសាដ ក៏​ទំន​ង​ទទួល​រង​នូវការ​ដើរ​ថយ​ក្រោ​យមួយ​​លើ​រណ​សិរ្ស​ការ​ទូត​ ដោយ​ក្រុង​ម៉ូស្គូ​ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​ បាន​​ប្រកាន់​យក​សម្តី​ថ្មី និង​ស្រួច​ស្រាល់​​ជាង​មុន​បន្ទាប់​ពី​គាំទ្រ​​រដ្ឋា​ភិបាល​របស់​លោក​​ជា​សាធារណ​ៈជា​ច្រើន​ខែ​មក។

រដ្ឋ​មន្រ្តី​ការ​បរទេស​​លោកស៊ើ​ហ្គេយ៍ ឡាវ​រ៉ូវ​ បាន​ប្រាប់​ស្ថានីយ​វិទ្យុ​រុស្ស៊ី​ Kommersant-FM ថា​៖ «​យើងជឿ​ជាក់​ថា ថ្នាក់​ដឹក​នាំ​ស៊ីរី មាន​​ប្រតិ​កម្ម​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​លេច​មុខ​លើក​ដំបូង​នៃការ​តវ៉ា​សន្តិ​វិធី​ ហើយ​...​កំពុង​តែ​ធ្វើ​ឲ្យមាន​កំហុស​​​យ៉ាង​ច្រើន​។ ជា​អកុសល រឿង​​នេះ ស្ថិត​ក្នុង​​ផ្លូវ​ជា​ច្រើន​ ដែល​នាំ​​​ជម្លោះ​​ឆ្ពោះ​ទៅ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​មួយ​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ