Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គណ​បក្ស​លោកស្រីស៊ូជី ត្អូញ​ត្អែរ​អំពី​ភាព​មិន​ប្រក្រតី​ នៃការ​បោះ​ឆ្នោត​នៅ​ភូមា

គណ​បក្ស​លោកស្រីស៊ូជី ត្អូញ​ត្អែរ​អំពី​ភាព​មិន​ប្រក្រតី​ នៃការ​បោះ​ឆ្នោត​នៅ​ភូមា

ក្រុង​​យ៉ាំង​ហ្គោនៈ គណ​បក្ស​នយោបាយ​របស់​លោក​ស្រី អ៊ុង សាន ស៊ូជី បាន​ត្អូញ​ត្អែរ​កាល​ពី​ថ្ងៃ​ចន្ទ​ជុំ​វិញ​ភាព​មិន​ប្រក្រតី​ និង​ការ​​រំលោភ​ច្បាប់​​ជា​ច្រើន​ដែលគំរាម​កំហែង​​ដល់​សុពល​​ភាព​​ នៃ​ការ​បោះ​ឆ្នោត​ពិសេស​នៅ​ពេល​​ខាង​មុខ​ដ៏​​សំខាន់​​សម្រាប់​អាសនៈ​ជា​ច្រើន​នៅ​ក្នុង​សភា​ភូមា​។

គណ​បក្ស​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD) ​ដែល​នឹង​ឈរ​​ឈ្មោះ​សម្រាប់​អាសនៈ​៤៧​ក្នុង​ចំណោម​៤៨​ដែល​​មាន​ បាន​និយាយ​ថា ​អ្នក​បោះ​ឆ្នោត​ជា​សក្តានុពល​ ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​​បោះ​ឆ្នោត​​ចំនួន​ជិត​១៤០​០​នាក់ នៅ​ក្នុង​មណ្ឌល​តែ​មួយ​គត់​​របស់​លោក​ស្រី ស៊ូជី​។

គណ​បក្ស NLD បាន​បញ្ចប់​​ការ​ធ្វើ​ពហិកា​ប្រព័ន្ធ​នយោបាយ​​ដែល​​សរសេរ​ដោយ​របបយោធា​របស់​ប្រទេស​ភូមា​កាល​ពី​ខែ​វិច្ឆិកា​ដើម្បី​ឈរ​ឈ្មោះ​ក្នុង​​កាល​បោះ​ឆ្នោត​ថ្ងៃ​ទី​១ មេសា​។ គណ​បក្ស​នេះ បាន​ចោទ​ប្រកាន់​​គណ​បក្ស​កំពុង​កាន់​អំណាច​ដ៏មាន​​ឥទ្ធិ​ពល​ ​ដែល​មាន​ទំនាក់​​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​​អតីត​ក្រុម​ផ្តាច់​ការ​យោធា​​ថា បានគាប​សង្កត់​អ្នក​បោះ​ឆ្នោត​​មិន​ឲ្យ​ចូល​រួម​ជំនួប​របស់​ខ្លួន​​ និង​បាន​​​និ​យាយ​​ថា បេក្ខ​ជន​ម្នាក់​របស់​បក្ស​កាន់​​អំ ណាច​​បាន​មួល​បង្កាច់​លោក​ស្រី។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ