Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ធម្ម​នុញ្ញ​អេហ្ស៊ីប​ ត្រូវ​បាន​អនុម័ត​ក្នុង​​ការ​បោះ​ឆ្នោត

ធម្ម​នុញ្ញ​អេហ្ស៊ីប​ ត្រូវ​បាន​អនុម័ត​ក្នុង​​ការ​បោះ​ឆ្នោត

EGYPT_B
EGYPT_B

ក្រុងគែរ​: ក្រុម​ជាគូ​ប្រជែង​បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា ធម្ម​នុញ្ញ​ដែល​សភា​គ្រប់​គ្រង​ដោយ​ក្រុម​អ៊ិស្លាម​និយម​បាន​ព្រាងនោះ​​ ត្រូវ​បាន​ពល​រដ្ឋអេហ្ស៊ីប​ភាគ​ច្រើន​ព្រម ទទួល​យក​​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​​​មួយ បន្ទាប់​ពី​​មាន​ការ​បោះ​ឆ្នោត​មួយ​ដែល​ក្រុម​ប្រឆាំង​បាន​និយាយ​ថា​នាំឲ្យ​មាន​ការ​បែក​បាក់​គ្នា​នៅ​ទូទាំងរដ្ឋ​ពិភព​អារ៉ាប់​ដ៏​មាន​ប្រជា​ជន​ច្រើន​បំផុត​នេះ​។

​ក្រុម​ភាតរ​ភាព​មូស្លីម​ដែល​បាន​ជួយ​​ឲ្យ​លោក​ប្រធានា​ធិបតី​ ម៉ូហា​ម៉េត ​មួរស៊ី ឡើង​កាន់​​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​កាល​ពី​ខែ​មិថុនា​បាន​និយាយ​ថា អ្នក​បោះ​ឆ្នោត​ចំ នួន​៦៤​ភាគរយ​បាន​គាំ​ទ្រ​ធម្ម​នុញ្ញ​នេះ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជុំ​ទីពីរ​ដែល​បាន​បញ្ចប់​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​។ ក្រុម​នេះ​បាន​លើក​ឡើង​ពី​លទ្ធ​ផល​មិន​ផ្លូវ​ការណ៍​។

មន្ត្រី​ក្រុម​ភាតរ​ភាព​ម្នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ប្រតិ​បត្តិ​ការ​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​រ៉យ​ទ័រ​ថា៖ «​យោង​តាម​ការ​គណនា​របស់​យើង​ លទ្ធ​ផល​ចុង​ក្រោយ​នៃជុំ​ទី​ពីរ​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​«យល់​ព្រម​»​ចំនួន​៧១​ភាគ​រយ​ ហើយ​លទ្ធ​ផល​សរុប​នៃ​ជុំ​ទាំង​ពីរ​ ​គឺ​​ចំនួន​៦៣,៨​ភាគ​រយ​ ទទួល​យល់​ព្រម​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ