Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​

ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​

គណបក្ស​សង្គ្រោះ​ជាតិ CNRP បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សកម្មជន​គណបក្ស​របស់​ខ្លួន​ទាំង​អស់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ នៅ​មុន​និង​ក្រោយ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​ស្រាវជ្រាវ​អត្ត​សញ្ញាណ​យុវជន ៦ នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា រវាង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​នៅ​ម្តុំ​ស្ពាន​អាកាស ក្បាលថ្នល់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

Wed, 18 September 2013

គ.ជ.ប ចេញ​លិខិត​ឲ្យ​សាមី​ក្រសួង​ពីរ​ពិន័យ​កូន​ចៅ ៤ រូប

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) កាល​ពី​ម្សិលមិញ​បាន​ស្នើ ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ និង​រដ្ឋ​មន្ត្រី​ក្រសួង អប់រំ ដាក់​ពិន័យ​រដ្ឋបាល​តាម​កម្រិត​បទ​ល្មើស​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពីរ​រូប​និង ​ថ្នាក់​គ្រប់​គ្រង​សាលា​ពីរ​រូប​ដែល​ល្មើស​នឹង​បទ​បញ្ជា​នីតិវិធី​ បោះឆ្នោត។

Wed, 18 September 2013

ដោះលែង​អ្នក​វាយ​ស្លាក CPP នៅ អូររាំងឪ ជា​បណ្តោះ​អាសន្ន

កំពង់ចាមៈ ជន​ជាប់​ចោទ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​មាន​សតិ​មិន​ល្អ ដែល​បាន​វាយ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន នៅ​ស្រុក អូររាំងឪ ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តែ​បាន​តម្កល់​បទ​ចោទ។

Tue, 17 September 2013

មេ​ដឹក​នាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី

មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្តេជ្ញា ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅ​មុន​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ កញ្ញា​ខាង​មុខ​នេះ។

Tue, 17 September 2013

បាតុកម្ម​បក្ស​ប្រឆាំង​ប្រែ​ក្លាយ​មក​ជា​ពិធី​ជួបជុំ​រីករាយ

ការ​ប្រមូល​ផ្តុំ​ដែល​ហាក់​បី​ដូច​ជា​លែង​ប្រើ​ហិង្សា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​កាល​ពី​ម្សិលមិញ​បាន​ក្លាយ​ជា​ការ​ប្រារព្ធ​ពិធី​រីករាយ មួយ​នៅ​ពេល​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ទៅ​ក្រុម​អ្នក​គាំទ្រ​ពី​លទ្ធផល​កិច្ច​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​ គណបក្ស​ប្រជាជន ដែល​ទទួល​បាន​ផ្លែ​ផ្កា។

Mon, 16 September 2013

ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​បិទ​នៅ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម

ផ្លូវ​ជាច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ទាំង​ស្រុង​ដោយ​ដាក់​របង​លួស​បន្លា​ឃាំង​ផ្លូវ ហើយ​កង​កម្លាំង​ចម្រុះ​ជាច្រើន ប្រដាប់​ដោយ​ខែល ដំបង​ឆក់ គ្រាប់​បែក​ផ្សែង ត្រូវ​បាន​ដាក់​ពង្រាយ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជា​លើក​ទីពីរ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាំ​ផ្ទះ​បង្កើត​គណៈកម្មាធិការ ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។

Mon, 16 September 2013

ការ​ប៉ះ​ទង្គិច​ធ្វើ​ឲ្យ​ស្លាប់-របួស​បាតុករ

យ៉ាង​ហោច​ណាស់​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ស្លាប់​នៅ​ក្នុង​ថ្លុក ឈាម និង​ពីរ​នាក់​ទៀត ត្រូវ​បាន​រង​របួស​បាក់​ភ្លៅ និង​បែក​ក្បាល និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា រវាង​សមត្ថកិច្ច និង​ក្រុម​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់​កាល​ពី​ម៉ោង​ប្រមាណ ជា​ជាង ៧ យប់​មិញ។

Fri, 13 September 2013

ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះ​រាជសារ​អញ្ជើញ​មេ​ដឹក​នាំ​គណបក្ស​ធំៗ​ឈ្នះ​ឆ្នោត ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ ខែ កញ្ញា នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ នៅ​ខណៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្រមាន​ថា ជន​ណា​ក៏​ដោយ​ដែល​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ខ្លួន អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ.

Fri, 13 September 2013

គ្រាប់​បែក ១ គ្រាប់ នៅ​ជិត​កន្លែង​មេ​បក្ស​ប្រឆាំង​ប្រជុំ

គ្រាប់​បែក​ដៃ​ចាស់​ច្រែះ​ចាប់​មួយ​គ្រាប់​ដែល​អាច​នៅ​ផ្ទុះ​សម្លាប់​មនុស្ស ​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជិត​កន្លែង​មេ​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន លោក កឹម សុខា ថ្លែង​សុន្ទរកថា​ទៅ​ក្រុម​អ្នក​គាំទ្រ​ជាង​មួយ​ពាន់​នាក់​នៅ​ក្នុង​ខេត្ត សៀមរាប កាល​ពី​ម្សិលមិញ។

Fri, 13 September 2013

តំណាង​សង្គ្រោះ​ជាតិ​ស្វែង​រក​ការ​អន្តរាគមន៍

រតនគិរីៈ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ស្រុក តាវែង ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគីរី កាល​ពី​ម្សិលមិញ ដើម្បី​សុំ​អន្តរាគមន៍​បន្ទាប់​ពី​សមាជិក​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ម្នាក់​បាន​ប្រើ​ហិង្សា​និង​ប៉ុន​ប៉ង​បំផ្លាញ​ឯកសារ​របស់​គណបក្ស​សង្រ្គោះ​ ជាតិ។