ភ្នំពេញ: ស្ថិត​នឹងស្ថានភាពបារម្ភ​ជំងឺ​ឪពុក ដែល​ដេក​ស្តូក​ស្តឹង​នៅលើ​គ្រែ​ពេទ្យ ​ទាំង​ជាប់​ឧប​ករ​ណ៍ស្ទង់​​ដង្ហើម ​និង​ចីពចរ​សព្វប្រាណ រំពេចនេះ​​ ​​គេ​ក៏​មើល​ឃើញ​យ៉ាង​ច្បាស់​ជាក់​ផងដែរ​ តារា​ចម្រៀ​ងដែ​លវិ​វឌ្ឍ​ខ្លួ​ន​ឡើ​ងកា​ន់តំ​ណែ​ង​ចា​ស់ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៅ​ផលិតកម្មថោន លោក ករុណា ពេជ្រ ក៏​បង្ហាញ​សារបួងសួង​​ដល់​ទេវតា ​និង​វត្ថុ​សាក​សិទ្ធ​ ឲ្យ​ជួយ​ឲ្យ​ឪពុក​លោក​ឆ្លង​ផុត​​គ្រោះ​ជីវិត​ពី​ជំងឺ​ និងអាល​បាន​ជាសះ​បើ​ក​ភ្នែក​ឃើញ​កូនប្រុស​មួយនេះ​សំពះ​ផ្ទឹមរៀបការ​​។​

រំពេច​ពីវិនាទី​ស្វាគមឆ្នាំ​សកលឆ្នាំ​ ២០១៨​ ដែល​ជាប្រជាជាតិ​ ជុំវិញ​ពិភពលោក​ គេជួប​ជុំក្រុមគ្រួសារ​ក្អាកក្អាយ​ ដោយ​ឡែក​តារាចម្រៀង​ និង ជាអ្នក​គ្រប់គ្រងផលិតកម្ម​ថោន​រូប​សង្ហា លោក ករុណា ពេជ្រ ក៏​បង្ហាញ​ទាំង​រូប​ឪពុក​ដេកស្តូកស្តឹង​នៅ​លើគ្រែពេទ្យ ជាមួយ​និង​ភាព​ពេចន៍​​រៀបរាប់​ ក្នុងន័យបែបទុក្ខព្រួយថា «ហ៊ឺ ប៉ាលើ​ស​ឈា​មចូ​លស​ង្រ្គោះ ​បន្ទា​ន់ភ្លាម​ៗ…»។

ក្នុង​សារ​ដែល​បង្ហាញ​ពី​ទុក្ខ​ព្រួយ​កំពុង​រុករាន​លើ​ជីវិត​​ក្រុមគ្រួសារ តារាចម្រៀង ករុណា ពេជ្រ ​​នោះ គេ​ក៏​ឃើញ​មាន​ច្រើន​ផង​ដែរពីអ្នកគាំទ្រ ព្យាយាម​​ផ្ញើសារ​​លើ​ទឹក​ចិត្ត​ តារាចម្រៀង​ក្នុង​ចិត្ត​ពួកគេ​ ដោយ​ថា​ «ជូនពរឲ្យ ឪពុក តារាចម្រៀង ករុណា ពេជ្រ បានជាពីជំងឺនេះនិងសូមឲ្យបងកាត់ចិត្ត​ មនុស្ស​ល្អ​​ទេវតា​នឹង​ជួយ​»។

តែយ៉ាងណាពី​សារនេះ​ហាក់​មិន​ រញ្ជួយ​ចិត្ត​តារាចម្រៀងរូបនេះ​ឲ្យ​​ស្ងប់ប៉ុន្មាននោះទេ ខណនៅល្ងាចថ្ងៃ ទី៤ ខែមករា នេះ លោកក៏បង្ហាញសារកាន់តែធ្វើ ឲ្យអ្នកគាំទ្រក្តុកក្តូលថែមទៀតភ្ជាប់ ន័យអត្ថន័យជីវិត ដែល​ឪពុក​ម្តាយ​គ្រប់​ ទន្ទឹង​ចង់​​ឃើញ​ សម្រេច​ក្តី​ប្រាថ្នា​ដល់​ដ៏​ពិសេស​​សម្រាប់​ជីវិត​ ដែល​ក្នុង​សារ​នោះ ​ករុណា ​ពេជ្រ ​បាន​រៀប​រាប់​ថា​៖ «អារម្មណ៍​មួយ​នេះ… ទឹក​ភ្នែក​មិន​ដឹង​ខ្លួន​។ សូម​ទេវ​តា ​ជួយ​ថែរ​ក្សា ​ប៉ា​ខ្ញុំ​ផង​…. គាត់​ចង់​ឃើញ​កូន​គាត់​ចូល​រោង​ការ​ខ្លាំង​ណាស់​…។ កូន​មាន​លទ្ធ​ភាព​ តែ​ចង់​អោយ​ប៉ា ​តស៊ូ​ មាន​កំលាំង​កាយ​ និងកម្លាំង​​ចិត្ត​​ដើម្បី​ជំនៈ​ជំងឺ​នេះ ​»។

នៅព្រឹកថ្ងៃ​ទី ​៥ ខែមករានេះ តារាចម្រៀង ករុណា ពេជ្រ​ ក៏​សារស័ព្ទ​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​​ថា៖ «ពេលនេះ​ឪពុក​ខ្ញុំ​បាន​ឆ្លង​ផុត​តំណាក់កាល​វះកាត់​​ហើយ តែ​គាត់​នៅ​មិន​ទាន់បាន​ដឹង​ខ្លួន​នៅ​ឡើយ​ទេ​»។

ក្នុង​ជំនួប​ជាមួយ​ ភ្នំពេញ ​ប៉ុស្តិ៍នេះ តារាចម្រៀង​ ករុណា ពេជ្រ​ បន្ទរនឹង​ពាក្យ​ទទួលស្គាល់​សារផ្សព្វផ្សាយ​មុន​នេះ​ បន់​​ឲ្យ​ឪពុក​ជា​បាន​អង្គុយ​ក្បាលកន្ទេល​ លោកបន្តថា៖ «ជំងឺលើសឈាម​ ដាច់​សរសេរខួក្បាលឪពុកខ្ញុំ វះកាត់កាលពី​ម៉ោង​៨ព្រឹកថ្ងៃ​ទី​៤ ខែមករា។ តែពេលថា បើ​គាត់​មាន​កំលាំងគ្រប់គ្រាន់អាចនឹង​​ដឹងខ្លួន​ក្រោយ​វះកាត់​បីថ្ងៃ​ តែបើ​កម្លាំង​គាត់ខ្សោយ​អាចទៅ​​ដល់​៧ឬ៨ថ្ងៃ​»។

តែយ៉ាងណា លោក ករុណា​ ពេជ្រ ថា៖ «ខ្ញុំ​​សង្ឃឹម​ឲ្យ​បាន​តែឪពុក​ខ្ញុំ​ជា បាន​តែ៧០ភាគរយ​នោះ​ក៏​សប្បាយ​ចិត្ត​​ណាស់ហើយ។ ដោយ​ឃើញគាត់​នៅ​មើល​​ឃើញ​កូនៗនឹងគ្រួសារ​»។

ក្នុងនោះ​ លោក​ក៏​មិន​ភ្លេច​ពី​ការ​បកស្រាយ​សារ​បន់ព្រះសំពះទេវតា សូមឲ្យ​អ្នកមានគុណ បាន​នៅ​មើល​ឃើញ​ លោក​រៀបការ​ ដោយ​ថា៖ «ខ្ញុំ​មាន​គូខ្ញុំហើយ ហើយ​ខ្ញុំ​ក៏មាន​គម្រោង​រៀបការ​នៅ​​ឆ្នាំ ២០១៨ នេះ តាំងពី​យូរ​ហើយ ហើយ​គម្រោងនេះ​ក៏​នៅ​តែបន្ត ទាំងសប្បាយ​ចិត្ត​ដែរបាន​ឪពុក​ឆ្លង​ផុត​វះកាត់​។ តែគ្រាន់ថា ដំណឹង​​នេះ​ខ្ញុំ​មិន​ទាន់​បង្ហាញ​វេលា​ជាក់​លាក់​»៕