ក្រុងបាងកក: ជាមួយ​អត្ដសញ្ញាណ ក្រវាត់ក​ពណ៌​ក្រហម អាវ​ក្រៅ​ពណ៌​ត្នោត វ៉ាលិស និង​កូន​ខ្លាឃ្មុំ ជាង​កុំព្យូទ័រ​ថៃ​ម្នាក់ បាន​ក្លាយជា​បុគ្គល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទូទាំង​ប្រទេស តាមរយៈ​សមត្ថភាព​ត្រាប់​កាយ​វិការ Mr Bean ក្នុង​សង្គម​ថៃ ដែល​ល្បី​តារា​ចម្លែក​ឡប់ៗ​នេះ។

លោក មង្គល ព្រីចាចាន់ ជា​ឪពុក​ម្នាក់ អាយុ ៤៣ ឆ្នាំ មក​ពី​ភូកេត ដោយ​មាន​រូបភាព​ស្ទើរ​តែ​ដូច​នឹង​តារា​កំប្លែង​អង់គ្លេស ដែល​មាន​ឈ្មោះ​ដើម រ៉ូវ៉ាន់ អាត់គីនសុន បាន​ល្បី​ភ្លាមៗ​ក្រោយ​ពី​ព្យាយាម​ត្រាប់​តាម​កាយវិការ​ក្នុង​កម្មវិធី​ទូរទស្សន៍ «Thailand''s Got Talent» ក្នុង​ឆ្នាំ ២០១៦។

វីដេអូ​ឃ្លីប​ដ៏​ល្បី ដែល​បង្ហោះ​លើ​យូធូប​ជាមួយ​អ្នក​ចូល​ទស្សនា​ជាង ៥ លាន​ដង បាន​ប្រែ​ក្លាយ​ឆាក​ជីវិត​លោក មង្គល ទៅ​ជា​តារា​ល្បី​តែមួយ​ប៉ប្រិច​ភ្នែក នៅ​ក្នុង​ប្រទេស​ដែល​ចូល​ចិត្ដ Mr Bean។

ពេលនេះ លោក មង្គល ធ្វើ​ដំណើរ​សម្ដែង​ទេសចរណ៍​ទូទាំង​ប្រទេស​ថៃ បង្ហោះ​រូបភាព​សែលហ្វ៊ី​ជា​តួអង្គ​តារា​កំប្លែង។ ការ​សម្ដែង​នាពេល​ថ្មីៗ នាំ​រូប​លោក​ទៅ​ដល់​ខេត្ដ ណាខន ណា​យុក ដែល​ធ្វើ​ឲ្យ​អ្នក​ទោស​រាប់​រយ​នាក់​សើច​ចុក​ពោះ ខណៈ​រត់​ជុំវិញ​វេទិកា​ជាមួយ​កូន​ខ្លាឃ្មុំ​សំណព្វ។

អ្នកទោស​ម្នាក់​ពោល​ក្រោយ​បញ្ចប់​ការ​សម្ដែង​ថា៖ «ពិតជា​គួរ​ឲ្យ​ចង់​សើច​មែន។ វា​ជួយ​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​យ៉ាង​ច្រើន»៕

តារាកំប្លែង Mr Bean ថៃ​មានកាន់​តុក្កតា​ខ្លាឃ្មុំ ដូច​តួ​អង្គ​តារាកំប្លែង​នៅអង់គ្លេស។ រូបថត AFP

តារាកំប្លែង Mr Bean ថៃធ្វើដំណើរ​ទៅ​សម្ដែង​នៅ​ពន្ធនាគារ។ រូបថត AFP

តារាកំប្លែង Mr Bean ថៃ ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង​ក្រោយពី​កម្មវិធីប្រឡង​សមត្ថភាព Thailand's Got Talent។ រូបថត AFP

តារាកំប្លែង Mr Bean ថៃធ្វើដំណើរ​ទៅ​សម្ដែង​នៅ​ពន្ធនាគារ។ រូបថត AFP

តារាកំប្លែង Mr Bean ថៃធ្វើដំណើរ​ទៅ​សម្ដែង​នៅ​ពន្ធនាគារ។ រូបថត AFP

តារាកំប្លែង Mr Bean ថៃ សម្ដែង​នៅ​ពន្ធនាគារ បង្ក​សំណើច​ដល់​អ្នកទោស។ រូបថត AFP