ក្រុងឡុងដ៍: ផ្ទះដំបូលសដ៏ស្រស់ស្អាតនៅដែនដីកោះ ប៊ើមូដា (Bermuda) មាននិម្មិតរូបតំណាងកោះ តែវាមិនសម្រាប់តាំងបង្ហាញនោះទេ ផ្ទះទាំងនេះមានគុណសម្បត្ដិពិសេស។ ប្រសិនបើគ្មានដំបូលធ្វើពីថ្មកំបោរក្រាលពណ៌សក្បុសទាំងនេះទេ ដែនកោះប៊ើមូដា ក៏គ្មានជីវិតរស់នៅដែរ។
ប៉ុន្ដែខណៈប្រជាជនកោះកាន់តែមានចំនួនច្រើន និងកើនប្រជាប្រិយភាពជាដែនកោះទេសចរណ៍ ប្រជុំកោះទាំងនេះ ចាប់ផ្ដើមផ្ដល់បទពិសោធលំបាកទាក់ទងនឹងយុទ្ធសាស្ដ្រធារាសាស្ដ្រទីនេះ។ រយៈពេលជាច្រើនសតវត្សរ៍ អ្នកសាងសង់ព្យាយាមបង្កើតជណ្ដើរលើដំបូលដើម្បីពន្យារលំហូរទឹកភ្លៀងជោរជន់។
ដូច្នេះ ពួកគេអាចប្រមូលទឹកភ្លៀងដោយលេចជន់តាមផ្ទះ។ ការត្រងទឹកភ្លៀងពិតជាសំខាន់សម្រាប់ជីវិតរស់នៅរបស់អ្នកកោះ ប៊ើមូដា ពីព្រោះទីនោះគ្មានទឹកសាប ឬបឹងបួ អ្វីឡើយ ហើយរហូតដល់ពេលនេះ វានៅតែជាប្រភពទឹកសាបដ៏មានសារៈសំខាន់បំផុត។
កាលពីមុន សំណង់ទាំងមូលត្រូវបានគ្របដណ្ដប់ថ្មបាយអរ ដែលអាចប្រឆាំងនឹងបាក់តេរី។ បច្ចុប្បន្ន បាយអរត្រូវបានជំនួសដោយទឹកថ្នាំពណ៌ស ដែលឆ្លុះពន្លឺព្រះអាទិត្យ និងជួយចម្រោះទឹកពេលត្រងចូលពាង តាមរយៈកាំរស្មីអ៊ុលត្រា។
ផ្ទះសំបែងជាច្រើនក៏ត្រូវបានបំពាក់ប្រព័ន្ធទុយោទឹកដាច់ដោយឡែកសម្រាប់ប្រើក្នុងបន្ទប់ទឹក។ ទឹកប្រៃ ឬមានជាតិភ្លាវ ត្រូវបានប្រើទៅកាន់ប្រព័ន្ធបូម ទឹកទី ២ ហើយទឹកនេះ ត្រូវបានប្រើចម្បងនៅក្នុងបន្ទប់ទឹក។ ដោយប្រើវិធីសាស្ដ្រនេះ ផ្ទះនីមួយៗអាចសន្សំសំចៃទឹកពី ៤០ ទៅ ៥០ ភាគរយ។ តម្លៃនៃការរក្សាសន្សំសំចៃទឹកសាបទុកនេះក៏ត្រូវបានបង្រៀនតាំងពីកុមារភាព។
មិនត្រឹមតែប៉ុណ្ណោះ នៅដែនកោះប៊ើមូដា ម្សៅសាប៊ូត្រូវបានប្រើតិចតួចពេលលាងចានឆ្នាំង ពីព្រោះទឹកដែលប្រើរួចនោះ ត្រូវបានប្រើសម្រាប់ស្រោចដំណាំបន្ដទៀត។
យ៉ាងណាមិញ ពេលរដូវសម្បូរភ្ញៀវទេសចរមកដល់ ការប្រមូលទឹកពីដំបូលផ្ទះរបស់អ្នកកោះប៊ើមូដា មិនអាចផ្គត់ផ្គង់គ្រប់តម្រូវការឡើយ។
ដូច្នេះ សណ្ឋាគារ មន្ទីរពេទ្យ និងប្រតិបត្ដិករពាណិជ្ជកម្មដទៃទៀត ពេលនេះពឹងអាស្រ័យលើប្រភពទឹកក្រោមដី និងការកែច្នៃទឹកប្រៃមកប្រើប្រាស់។
ប្រជុំកោះនៅមានរោងចក្របន្សាបទឹកចំនួន ៦ ប្រភេទថែមទៀត៕HR