ភ្នំពេញៈ  ហាក់​ដូចជា​​យក​ចិត្ត​យក​ថ្លើម​ទៅ​នឹង​ប្រពន្ធ​ ដែលបាន​​ខំ​ព​​ពោះ​កូន​ទី ២ ​របស់​ខ្លួន​ ទើប​បាន​ជា​ថ្មីៗ​នេះ​​តារា​ចម្រៀង​ប្រុស​ជ្រក​ទ្រនំ​ថោន​លោក កែវ វាសនា បាន​ទៅ​រក​ទិញ​រថ​យន្ត​ទំនើប​ម៉ាក​ឡិច​ស៊ីស​សម្រាប់​ឲ្យ​ប្រពន្ធ​ជិះ​ផ្ទាល់​ខ្លួន​ តែ​ប្រពន្ធ​រអ៊ូរ​ព្រោះ​ពកាន់​តែ​ធំទើប​​មិន​ហ៊ា​ន​បើក​បរ​។​

នេះ​បើតាម​សារ​ចេញ​ពី​​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chy Ch​y ដែល​ជា​ថៅ​កែ​ស្រី​លក់​គ្រឿង​សម្អាង​អន​ឡាញ​ ដែលជា​ភរិយា​របស់​លោក​ កែវ វាសនា​ ​បង្ហោះ​សារ​ភ្ញាក់​ផ្អើល​ថា៖ «ប្តី​ខ្ញុំ​ផ្គាប់​ចិត្ត​ប្រពន្ធ​ណាស់​ ដើ​រ​រក​ទិញ​ឡាន​ឲ្យ​ប្រពន្ធ​ជិះ​ផ្ទាល់​ខ្លួន​ទៀត?​ ពពោះ​៦​ខែ​ហើយ ជិះ​ទៅ​ណា​កើត?​ ជិះ​តែ​ឡាន​ជា​មួយ​​ប្តី និង​ជាមួយ​ប្អូន​ក៏​បាន​ដែរ ខ្ជិល​បើក​ផង!»។​

យ៉ាង​ណា​រថយន្ត​ដែល​លោក កែវ វាសនា​ ជា​តារា​ចម្រៀង​ប្រុស​​​​ជ្រក​កោន​​ទ្រនំ​ផលិត​កម្ម​ថោន ​ម្ចាស់​​បទ​ «ស៊ី​បាន​ចេះ​ទេ​​ស៊ី​ទៅ» ធ្លាប់​ត្រូ​វ​ព្រ​ន​ង់​ពាក្យ​ស​ម្តី​រិះ​គន់​យ៉ាង​ដំណំ​​ពី​មតិ​មហា​ជន​ បណ្តា​អ្នក​លេង​​សង្គម​​ហ្វេស​ប៊ុក​ និង​ត្រូវ​ក្រសួង​ព័ត៌មាន​ក៏បាន​ចេញ​សេច​ក្តី​ប្រកាស​ហាម​ចាក់​​ផ្សាយ​តាម​ប៉ុស្តិ៍​​ទូរ​ទស្សន៍ និង​វិទ្យុ​នានា​ កាល​ពី​ចុង​ឆ្នាំ​២០១៦​នោះ ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ច្បាស់​ពី​តម្លៃ និង​ស៊េរី​នៃ​​ម៉ាក​​ឡិច​ស៊ីស​ឡើយ ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​លោក​បាន​បិទ​។​

ចំពោះ​កូន​ប្រុស​ទី១ បាន​ចាប់​កំណើត​នា​រសៀល​ថ្ងៃ​ទី​ ២ ខែ​មករា ឆ្នាំ​២០១៧ ​មាន​ឈ្មោះ​ថា «Chi Fu» ខណៈ​ភរិយា​របស់​តារា​ចម្រៀង​ កែវ វាសនា គេ​ស្គាល់​ថា​ ជា​របស់​ម្ចាស់​ហាង​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​សាច់​ស​ខ្ចី​អ្នកស្រី លឹម លី​សុគន្ធារី​​ ក្រោយ​ពី​រៀប​​​អាពាហ៍​ពិពាហ៍ កាលពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា ឆ្នាំ​ ២០១៦​ នៅ​គេហ​ដ្ឋាន​ខាង​ស្រី​ ឯ​ខេត្ត​បន្ទាយ​មានជ័យ​ យ៉ាង​អា​​ធិក​​អាធម​បំផុត​ និង​ដើម​ឆ្នាំ​២០១៧ មិន​ត្រឹម​បាន​កូន​ប្រុស​​ទី​១ គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណោះទេ ថែម​ទាំង​​បាន​ធ្វើ​ពិធី​ឡើង​គេហ​ដ្ឋាន​ថ្មី​ផ្ទះ​​ដ៏​ប្រណីត​នៅ​បុរី​ ប៉េង​ហួត​តម្លៃ​ជិត ២០ ម៉ឺន ដុល្លារ ​ជា​កាដូ​ឲ្យ​កូន​ប្រុស​ទី១​ទៀត​ផង​។​​

​ខណៈ​កូន​ប្រុស​ជា​​ដំណក់​ឈាម​ដំបូង​ទើប​តែ​​ចាប់​កំណើត​​កាល​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧​​ មាន​​វ័យ​​​មិន​ទាន់​បាន​ ១​ ខួប​ផង​នោះ ​ ក៏​ស្រាប់​​តែ​​​​ឃើញ​​ភរិយា​របស់​តារា​ចម្រៀង​ប្រុស​លោក​ ​កែវ វាសនា ដែលមាន​​គណនី​ហ្វេសប៊ុក​មាន​ឈ្មោះ Chy Chy ​បង្ហោះ​រូប​ឧប​ករណ៍​​ពិនិត្យ​ទឹក​នោម​ឃើញ​​មាន​ការ​​ចាប់​​កំណើត​កូន​ទី ២​ របស់​ខ្លួន​នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០១៧​​ មាន​សារ​បញ្ជាក់​ថា៖ «ប្តី​អើយ​ប្តី ចាំ​មួយ​ឆ្នាំ​ទៀត​មិន​បាន​!​ចង់​បាន​​នោះ​ចង់​បាន លូវ​បាន​ដូច​ចិត្ត​ហើយ!​​»៕