Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កែវ សូរិយា ចប់​រឿងក្ដី​ហិង្សា​ ស្រូត​វិលរក​សិល្បៈ

Content image - Phnom Penh Post
បណ្ដុំ​រូបភាព សូរិយា ថតសិចស៊ី​កាលពី​ជិត ១០ ឆ្នាំមុន និង​រូបថត​នាងរង​របួស​ស្នាមកាល​ពីថ្មីៗ​កន្លង​ទៅ​នេះ​​។ ហ្វេសប៊ុក

កែវ សូរិយា ចប់​រឿងក្ដី​ហិង្សា​ ស្រូត​វិលរក​សិល្បៈ

ភ្នំពេញ: អតីត​តារា​សម្តែង​ជាប់​ងារ​កំពូល​តារា​ស្រី​ខ្មែរ​សិចស៊ី កាលពី​អំឡុង ៨ ឆ្នាំ​មុន អ្នកនាង កែវ សូរិយា ក្រោយ​ការ​បង្ហាញ​នូវ​ស្នាម​របួស​តាំងពី​កែង​ជើង ដើមទ្រូង ក៏បញ្ជាក់​ពីហិង្សា​រង​ពីប្តី​ដែល​បង្ក​យ៉ាង​ធ្ងន់ធ្ងរ​តប​នឹងការ​ទន្ទឹង​របស់​មហាជន ចង់ដឹង​ពីការ​ជាសះ​ស្នាម​របួស និង​ការវិវឌ្ឍ​រឿង​ក្តីក្តាំ​យ៉ាងណា​នោះ តារា​ស្រី​រូបនេះ ក៏​បង្ហើប​ពី​ជំហរ​វិល​មកជាន់​សង្វៀន​សិល្បៈ​ជាមួយ​នឹង​រូបឆោម​សម្ផស្ស​សិចស៊ី មិន​ឲ្យចាញ់​កាល​ពី ១០ ឆ្នាំ​មុន។

ដោយ​ទន្ទឹង​ចង់ដឹង​ពីមហាជន​ដែល​គាំទ្រ​រូបនាង ទោះ​ឃ្លាតឆ្ងាយ​ពីសិល្បៈ​នោះ​ក្តី អ្នកនាង កែវ សូរិយា អតីត​តារា​សម្តែង​ដែល​ធ្លាប់​បង្ក​ព្យុះភ្លៀង​ផ្អើល​ពិភព​សិល្បៈ​ជាមួយ​នឹងការ​តុបតែង​ខ្លួន​សិចស៊ី លែង​ខ្លួន​បញ្ចេញ​សម្ផស្ស​ដើម​ទ្រូង និង​ដងខ្លួន​កាល​ពី ៨ ឆ្នាំមុន នាង​ក៏បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ស្នាមរបួស​លើ​ស្បែក ដែល​មុននេះ​បង្ហាញ​ឲ្យ​មហាជន​មើល​ឃើញ និង​សម្តែងការ​អាណិត​អាសូរ​នោះ វាជា​សះ​អស់ហើយ។ ប៉ុន្តែ​នៅតែ​ស្នាម​របួស​នៅក្នុង​បេះដូង​ប៉ុណ្ណោះ»។

យ៉ាងណា​ក៏ដោយ អ្នក​នាង កែវ សូរិយា មិនបាន​គាស់​កកាយ រឿង​ហិង្សា​ពីប្តី​លើ​រាងកាយ ចំណាយ​មាត់​ញាតិពី​ស្នាមរបួស​ផ្អើល​ហ្វេសប៊ុក​មុន​នោះទេ ក្រៅពី​បង្ហាញ​តម្រុយ​រឿង​ក្តីក្តាំ​ក្នុង​គ្រួសារ និង​ឯកសារ​កិច្ច​ព្រមព្រៀង​លែងលះ​នោះ។

អ្នកនាង​ក៏បាន​ប្រាប់​មក ភ្នំពេញ​ប៉ុស្តិ៍ បន្ត​ថា៖ «ចាំចប់​រឿងរ៉ាវ ដែល​កើត​ឡើង នឹង​ទំនាក់​ទំនង​មក ភ្នំពេញ​ប៉ុស្តិ៍ ម្តងទៀត ហើយ​ខ្ញុំនឹង​វិលចូល​សិល្បៈ​ឆាប់ៗ​នេះ»។

បន្ត​ពីការ​បង្ហើប​ពីដំណើរ​វិល​មករក​ឆ្នាំង​ចាស់ លើ​ការងារ​សិល្បៈ ដែល​ធ្លាប់​ទទួល​បាន​ភាព​រន្ទឺ​ជាមួយ​រូបភាព​សិចស៊ី​នោះ តារា​សម្តែង​បន្សាត់​ខ្លួន​ឆ្ងាយ​ពីសិល្បៈ​ជិត ១០ ឆ្នាំ ក្រោយ​រៀបការ​ប្តី នាង​ក៏បង្ហាញ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពេលនេះ​ចាំតែ​តុលាការ។ រឿង​នោះ​មិនមែន​ជារឿង​តូច​ទេ»។

គួររំឭក​ដែរ​ថា តារា​សម្តែង​រូបស្រស់​សាច់​សខ្ចី កែវ សូរិយា (ឈ្មោះ​ដើម កែវ សុភា) ត្រូវ​បាន​គេ​ដឹងថា​បាន​រៀបការ​ប្តី​ឈ្មោះ ហុង មករាវុធ កាលពី ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១០ ហើយ​នាង​ក៏បាន​ដកខ្លួន​ពីសិល្បៈ ផ្តាច់​ទាំងទំនង​ទំនង​ជាមួយ​បណ្តាញ​ព័ត៌មាន ដែល​ទើបតែ​បែកធ្លាយ​រឿង​ហិង្សា​គ្រួសារ​ផ្អើល​មហាជន​ក្នុង​បណ្តាញ​សង្គម​កាល​ពីដើម​ខែ​កុម្ភៈ ជាមួយ​ការបង្ហាញ​ពី​វីដេអូ​ឃ្លីប​ជាង ១៦ នាទី បរិយាយ​យ៉ាងច្រើន​ពីរឿង​ហិង្សាបង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្តី។

តបត​នឹងការ​អះអាង​ពី​អ្នកនាង កែវ សូរិយា ដែល​ថា ខ្លួន​ជាស្ត្រី​តស៊ូ​គ្រប់​បែប​យ៉ាង​ក្នុង​នាទី​ជាប្រពន្ធ​ល្អ​ក្នុង​គ្រួសារ​មិនគួរណា​រងនូវ​អំពើហិង្សា​អយុត្តិធម៌​ពីស្វាមី​របស់​អ្នកនាង​គឺលោក ហុង មករាវុធ ត្រូវគេ​ស្គាល់​ថា ជាមន្ត្រី​យោធា​ពាក់​ស័ក្ដិធំ​លើ​ស្មា ក៏ធ្លាប់​បាន​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ក្នុងនាម​ជា​ស្វាមី​ផងដែរ។

លោក​បង្ហាញ​សំណេរ​ការពារ​ខ្លួន​ក្នុង​ហ្វេសប៊ុក តាមរយៈ​សារ​ឆ្លើយឆ្លង​នឹង​នារី​ម្នាក់​ដែល​បន្ទោស​លោក​ថា៖ «លោក​ធ្វើជា​មន្ត្រី​ធំ បែរជា​ចរិត​អន់វាយ​ធ្វើបាប​ប្រពន្ធ» ដោយ​ក្នុងនោះ​លោក​ក៏ឆ្លើយ​តប​ទៅស្ត្រី​នោះ​វិញ​ថា៖ «បើ​មិនដឹង​រឿង​កុំ​ចេះតែ​ហ៊ាន​និយាយ។ បើ​ចង់ដឹង​រឿង​ពិត​សូម​ទៅសួរ​អ្នក​ជិតខាង​នៅ​បុរីប៉េង​ហួត​បឹងស្នោ​នោះ អ្នក​ជិតខាង នឹង​ប្រាប់​ការពិត​យ៉ាងណា​ហើយ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ