ក្រុងម៉ិកស៊ីកូ: សាច់ខ្លាញ់ហៀរធ្លាក់អន្ធឹល លោក ចូន ភេដ្រូ ហ្វ្រង់ស្កូ ខំប្រវេប្រវាតោងលើកខ្លួនដ៏សែនធ្ងន់ ដែលជាទម្លាប់ហាត់ប្រាណដើម្បីជួយសម្រកទម្ងន់រហូតដល់ ២៥០ គីឡូក្រាម។
លោក ហ្វ្រង់ស្កូ ដែលមកពីភាគខាងជើងប្រទេសម៉ិកស៊ិក ធ្លាប់ជាបុរសធាត់បំផុតក្នុងលោក។ សៀវភៅកំណត់ត្រាពិភពលោក ហ្គីណេស បានផ្ដល់វិញ្ញាបនបត្រគ្រងជើងឯកក្រោយពីលោកមានទម្ងន់ខ្លួនដល់ ៥៩៥ គីឡូក្រាម កាលពីខែតុលា ឆ្នាំ ២០១៦។
ពេលនោះ លោកមិនអាចក្រោកពីគ្រែរួច កើតរោគទឹកនោមផ្អែម និងលើសឈាម ព្រមទាំង គៀបសួតធ្ងន់ធ្ងរ។ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា ជីវិតលោកស្ថិតក្នុងហានិភ័យ បើលោកលោកមិនស្រកទម្ងន់ទេ។
នៅពេលលោក ហ្រ្វង់ស្កូ បានសម្រេចចិត្ដវះកាត់ជាច្រើនដំណាក់កាលដើម្បីបង្រួមក្រពះរហូតដល់ ៨០ ភាគរយ ដោយត្រូវកាត់ពោះវៀនដែលជួយស្រូបយកជីវជាតិតិចជាងមុន។
ពេលនេះ លោកមានអាយុ ៣៣ ឆ្នាំ មានទម្ងន់ ៣៤៥ គីឡូក្រាម។ Castaneda រំពឹងថា លោកនឹងអាចស្រកបាន ១០០ គីឡូក្រាមបន្ថែមទៀតនៅមួយឆ្នាំកន្លះទៀត។
លោកនៅតែបារម្ភចំពោះការប្រើខ្យល់ដង្ហើមអុកស៊ីសែន ២៤ ម៉ោងលើ ២៤ ម៉ោង តែលោកបានចំណាយពេលកាន់តែតិចដេកលើគ្រែ។ ការប្រើឈើច្រត លោកអាចបង្កើនការងើបដើរបានប៉ុន្មានជំហានរយៈពេលជាច្រើនឆ្នាំនេះ។
បច្ចុប្បន្ន លោកនិយាយថា លោកមានក្ដីសុបិនធំមួយនោះគឺថា៖ «ខ្ញុំចង់ដើរបានម្ដងទៀត»។
លោក ហ្វ្រង់ស្កូ មិនមែនជាបុរសម៉ិកស៊ិកតែម្នាក់ដែលគ្រងកំណត់ត្រាទម្ងន់ខ្លួនធ្ងន់បំផុតនោះទេ។ មិត្ដរួមជាតិរបស់លោកឈ្មោះ ម៉ានូអែល អ៊ូរីប បានគ្រងកំណត់ត្រានេះក្នុងឆ្នាំ២០០៧ ក្រោយពីលោកមានទម្ងន់ដល់ ៥៩៧ គីឡូក្រាម។
ក្រោយមក លោកបានតបអាហារ ដែលជួយឲ្យស្រកទម្ងន់មកត្រឹម ៣៩៤ គីឡូក្រាម។
លោក អ៊ូរីប បានរៀបការក្នុងឆ្នាំ២០០៨ ក្រោយពីត្រូវបានក្រៀកចូលក្នុងពិធីមង្គលដោយការប្រើស្ទូច។ លោកបានស្លាប់ក្នុងខែឧសភា ឆ្នាំ២០១៤ នៅអាយុ ៤៨ ឆ្នាំ៕ AFP/HR