Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រួសមួយក្តាប់​ ជាប់​ជយ​លាភី​មហោ​ស្រពភាពយន្ដ​ខ្លីចតុមុខ

Content image - Phnom Penh Post
រដ្ឋ​មន្ត្រីក្រសួង​ព័ត៌មានលោក ខៀវ កាញារីទ្ធ ប្រគល់​រង្វាន់​ដល់​ផលិតករ​ភាពយន្ដ​រឿង ក្រួស​មួយ​ក្ដាប់។ រូប សហការី

ក្រួសមួយក្តាប់​ ជាប់​ជយ​លាភី​មហោ​ស្រពភាពយន្ដ​ខ្លីចតុមុខ

ភ្នំពេញៈ ភាពយន្ដ​ខ្លី​រឿង ​«ក្រួសមួយ​ក្តាប់ ឬ​ Fistful of Pebbles» ជាម្ចាស់ពាន​ជយ​លាភី​ Festival Award ខណៈ​រឿង AXS-13 បាន​ពាន​រង្វាន់​ Audience Award ពី​កម្ម​វិធីមហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ ២០១៥​ ដែលរៀបចំ​ដោយ​ផលិតកម្ម​​ «កុន​ខ្មែរ កូន​ខ្មែរ​» សហការ ​និងផលិតកម្ម 802AD​ ក្រោម​ការ​ឧបត្ថម្ភ​ធំរបស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ Cellcard កាលពី​ថ្ងៃចុងសប្តាហ៍​កន្លងមកនៅ​ឯ​រោង​ភាពយន្ដ Major Cineplex by Cellcard នៃ​ផ្សារ​ទំនើបអ៊ីអននៅ​​ក្នុងចំណោម​ភាព​យន្ដ​សម្រាំង​ចុង​ក្រោយ​ចំនួន ៧ រឿង​។

​«ក្រួស​មួយ​ក្តាប់» គឺ​ជា​ស្នាដៃ​របស់​ផលិតករ​ ចាប សោមច័ន្ទរិទ្ធិ​ មានវ័យ ២៣ ឆ្នាំ ​ជា​និស្សិតបញ្ចប់បរិញ្ញាបត្រ​​ផ្នែក​ព័ត៌មានវិទ្យា​សាកល​វិទ្យាល័យ​លីងកុក​វីង​ ទទួល​ជយលាភី​រង្វាន់ធំ​ Festival Award ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៣០០០​ ដុល្លារ​។ ​

យុវជន ចាប សោមច័ន្ទរិទ្ធិ​ ​ឲ្យ​ដឹង​ពីដំណើរ​ការផលិត​ និងសាច់រឿង​ថា៖ «រឿង​នេះខ្ញុំ​បាន​ថត​បីថ្ងៃ យកមកកាត់​ត​មួយខែ​ និង​រៀបចំ​ឲ្យក្លាយទៅ​ជា​វីដេអូខ្លី​ដើម្បី​ដាក់ទៅ​ប្រកួត​រយៈពេល ២ សប្តាហ៍​ហើយសាច់រឿងខ្លី​មាន​រយៈពេល ៧ នាទី​នេះចង់បង្ហាញ​ពី​តថភាព​មួយនៅ​ក្នុង​សង្គម​ដោយបានឆ្លុះ​បញ្ចាំងអំ​ពី​ឥទ្ធិពលនៃ​វណ្ណៈ​អ្នកមាន​មើលងាយ​ទៅលើ​វណ្ណៈ​អ្នក​ក្រ​»។​

Content image - Phnom Penh Post
ភាពយន្ដ​រឿង AXS-13 ជាប់ជយលាភី​ផ្នែក Audience Award។ រូប សហការី

ចំណែក​រឿងខ្លី​បែបវិទ្យាសាស្រ្ដ​ច្នៃ​ប្រឌិត​ AXS-13 ​ទទួល​ពានរង្វាន់​ Audience Award មាន​ទឹក​ប្រាក់ចំនួន​ ៧០០​ ដុល្លារ ​ជា​ស្នាដៃ​របស់​ផលិត​ករយុវជន​ វ៉េង សៀតុង ហៅ​ Ryemon មានវ័យ ១៦ ឆ្នាំ ​រៀន​នៅសាលា​អន្ដរទ្វីបអាមេរិកកាំង​ ដែល​ទើប​ប្រឡងជាប់បាក់ឌុប​ឆ្នាំនេះ​។

យុវជន វ៉េង សៀតុង​ប្រាប់​ពី​ដំណើរការ​ផលិត និង​អត្ថ​ន័យភាព​យន្ដ​មានរយៈពេល ១៤ នាទីនោះ​ថា​៖ «​ខ្ញុំ​បាន​ចំណាយ​ពេលថត​ និង​រៀបចំមាន​រយៈ​ប្រមាណមួយ​អាទិត្យ ខណៈ​ការកាត់ត​ត្រូវ​ចំណាយ​ពេល ២៧ ម៉ោងទើប​អាចសម្រេច​។

សាច់​រឿង​នេះ​និយាយពីកំណើត​នៃ​មេរោគ​ឈ្មោះ​ AXS-13 មក​ពីភពអង្គារ​ឆ្លងមក​មនុស្ស​ក្នុង​ភព​ផែនដី​​ ដោយក្រុមអ្នកវិទ្យាសាស្រ្ដបាន​ខិត​ខំ​រក​ថ្នាំ​វ៉ាក់​សាំងដើម្បី​យក​មកចាក់ការពារ​ ខណៈ​មជ្ឈ​ដ្ឋានទូទៅមាន​អ្នក​ខ្លះជឿ និង​មិន​ជឿ​។ គំនិត​សំខាន់ខ្ញុំ​ចង់​ពញ្ញាក់​​អារម្មណ៍​ដល់​មនុស្ស​ទូទៅឲ្យគិត​ថាការទទួល​យក​ការពិត និង​​មិន​ទទួល​យកការពិតមួយណា​លំបាក​​ជាងពេល​បាន​ឃើញសមិទ្ធផល​អ្វី​មួយនោះ?»។​

គួរបញ្ជាក់ថា ​ស្នាដៃ​ដែល​ផលិតដោយ​យុវផលិតករ​ខ្មែរមាន​ចំនួន ៣៧ រឿង​បាន​ដាក់​ពាក្យ​ប្រកួត​ ត្រូវបាន​ជ្រើស​ដំណាក់​កាល​ទីមួយចំនួន ២២ រឿង និង​សម្រិតសម្រាំង​បាន ​៧ រឿង​ចុង​ក្រោយ​រួមមាន​ដូចជារឿង Fistful of Pebbles​, Ambors​, AXS‑13, Butterfly School, DISTANT, Last Choice ​និង REVIVE ​បន្ដ​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្ន​យករង្វាន់​ជយលាភី​នាថ្ងៃទី ៨ ខែ​វិច្ឆិកា កន្លង​មក​៕​

0

Comments

Please, login or register to post a comment