Search

Search form

ក្រេបទឹកតែ គយគន់​មេអំបៅ​ហើរ នៅពិព័រណ៍ក្រុងរ៉ូម ប្រទេសអ៊ីតាលី

Content image - Phnom Penh Post

ក្រេបទឹកតែ គយគន់​មេអំបៅ​ហើរ នៅពិព័រណ៍ក្រុងរ៉ូម ប្រទេសអ៊ីតាលី

ក្រុង​រ៉ូម : មេអំបៅហើរ​ចុះ​មកទុំ​លើ​ចាន​ផ្លែឈើ ខណៈ​អ្នក​ចូលរួម​សម្រាកអង្គុយ​​លេង ក្នុង​កម្មវិធីពិព័រណ៍ «តែ និង​មេអំបៅ» នៅ​សាល​កម្មវិធី Tirso Event Space នាំ​ទីក្រុង​រ៉ូម ប្រទេសអ៊ីតាលី កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

ប្រព្រឹត្ត​ទៅនៅ​ក្នុង​សួន​ឧទ្យាន​ទំហំ ៥០០ ម៉ែត្រ​ការ៉េ ពិព័រណ៍​ដ៏ប្លែកភ្នែក បាន​​បង្ហាញ​នូវ​មេអំបៅ​តំបន់ត្រូពិក និង​ពូជ​ដើម​នៅ​អឺរ៉ុប រាប់រយ​ប្រភេទ ក្នុង​បរិយាកាស​​ស្របទៅ​តាម​អេកូឡូហ្ស៊ី​ ដែល​មេអំបៅទាំង​នេះ​​រស់នៅ។

ភ្ញៀវ​ដែល​ចូល​រួម​ពិព័រណ៍​អាច​សម្រាក​លម្ហែ និង​ក្រេប​ទឹកតែ​បណ្ដើរ ស្វែង​យល់ពី​ពិភព​ដ៏​អស្ចារ្យ​នៃ​មេអំបៅ​ចម្រុះពណ៌ តូច​ធំ ទាំង​នេះ​បណ្ដើរ៕ AFP

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍