ក្រុង​ញូវយ៉ក​ : អ្នក​ប្រមាញ់​បក្សី ស្ថិត​ក្នុង​សភាព​នឹង​នរ​ធម្មតា​ក្រោយ​ពី​ក្ងាន​ងាប់​មួយ​ក្បាល​ធ្លាក់​ពី​លើ​មេឃ​​សង្កត់​រូប​លោក​ឲ្យ​ដួល​សន្លប់​​ស្ដូក​ស្ដឹង​។ ​

លោក រ៉ូប៊ឺត ម៉ែលហាមម័រ អាយុ ៥១ ឆ្នាំ មក​ពី​តំបន់ Dorchester County កំពុង​បរបាញ់​ជាមួយ​អ្នក​ប្រមាញ់ ៣ នាក់​ទៀត​ ពេល​ម្នាក់​បាន​បាញ់​ក្ងាន​កាណាដា​​ហើរ​​មួយ​ហ្វូង នៅ​លើ​ក្បាល​នៃក្រុង Easton ក្បែរ​ទន្លេ​ម៉ៃស៍ តំបន់Eastern Shore រដ្ឋ​ម៉ារីលែន​ សហរដ្ឋ​អាមេរិក​។

ក្ងាន​មួ​យ​ក្បាល​ ដែល​​ពួកគេ​​​បាញ់​ត្រូវ​ បាន​ធ្លាក់​ចំ​ក្បាល​លោក ម៉ែលហាមម័រ នាំ​ឲ្យ​លោក​ដួល​សន្លប់​ ដោយ​​រង​របួស​ក្បាល និង​ផ្ទៃ​មុខ​។ យោងតាម​មន្ដ្រី​ប៉ូលិស​ធនធាន​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា ពេល​ដល់​មន្ទីរពេទ្យ​ លោក​នៅ​ស្គាល់​ខ្លួន​ឯង តែ​រាង​ស្រពិច​ស្រពិល​។

អ្នក​សង្គ្រោះ​​បន្ទាន់​បាន​ប្រាប់​ថា របួស​ក្បាល​របស់​លោក​មាន​សភាព​ធ្ងន់​ធ្ងរ​។ ខ្មោច​ក្ងាន​ក៏​បាន​កម្ចាយ​ធ្មេញ​លោក​ចំនួន ២ គ្រាប់​ផង​ដែរ​។

ទីភ្នាក់ងារ​បាន​សរសេរ​នៅ​ថ្ងៃសុក្រ​ថា លោក ម៉ែលហាមម័រ ស្ថិត​ក្នុង​សភាព​ប្រក្រតី និង​រង​ចាំ​ការ​ធ្វើ​តេស្ដ​នៅមជ្ឈមណ្ឌល​ដុំ​សាច់​បាល់ទីម័រ៕ HR