Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គូស្នេហ៍​វ័យជ្រេ​ អាមេរិក ​សាក់​សុស​ប្រាណ គ្រង​ឯតទគ្គកម្ម​ពិភពលោក

Content image - Phnom Penh Post
ប្ដីប្រពន្ធ​ចំណាស់​គ្រង​ឯតទគ្គកម្ម​ហ្គីណេស​សម្បូរ​រូប​សាក់លើ​ខ្លួនច្រើន​ជាងគេ​។

គូស្នេហ៍​វ័យជ្រេ​ អាមេរិក ​សាក់​សុស​ប្រាណ គ្រង​ឯតទគ្គកម្ម​ពិភពលោក

ក្រុងមេប៊ន: អាយុ ៦៧ ឆ្នាំ អ្នកស្រី Charlotte Guttenberg បាន​គ្រងតំណែង​ឯតទគ្គ​កម្ម​ហ្គីណេស​ពិភពលោក​ជាស្ដ្រី​វ័យ​ចំណាស់​ចាក់សាក់​ច្រើន​បំផុត ដោយ​រាងកាយ ៩១,៥ ភាគរយ​ស្រោប​សុទ្ធតែ​រូបសាក់។

ដៃគូ​ជីវិត​របស់​អ្នកស្រី លោក Charles Chuck Helmke អាយុ ៧៥ ឆ្នាំ ក៏គ្រង​កំណត់ត្រា​ដូចគ្នា​សម្រាប់​ប្រភេទ​បុរស​ចាស់​ដោយ​រាងកាយ ៩៣,៧៥ ភាគរយ​ស្រោប​សាក់ចម្រុះ​ពណ៌។

អ្នកស្រី Charlotte ទើបតែ​បាន​ចាក់សាក់​លើ​រាងកាយ​កាលពី ១១ ឆ្នាំ ពេល​អ្នកស្រី​សម្រេច​ចិត្ដ​សាក់រូប​មេអំបៅ​លើ​ដើមទ្រូង ជា​កាដូថ្ងៃ​ខួបកំណើត។

អ្នកស្រី​តែងតែមាន​ចំណាប់អារម្មណ៍​ចំពោះ​រូបសាក់​បែប​សិល្បៈ ប៉ុន្ដែ​ស្វាមីមុន ស្លាប់​ក្នុងឆ្នាំ ២០១១ មិនយល់ព្រម​ឲ្យ​អ្នកស្រី​សាក់អីទេ។

អ្នកស្រី​មកពី​ទីក្រុង​មេប៊ន នៃរដ្ឋ Florida ក្លាយជា​អ្នកតំណាង​វប្បធម៌​ចាក់សាក់។ បច្ចុប្បន្ន អ្នកស្រី​ជាមួយ​ដៃគូ​ថ្មីលោក Charles Chuck Helmke គ្រង​ឯតទគ្គ​កម្ម​ហ្គីណេស​ពិភពលោក​ជា​បុរស​ចំណាស់​សាក់​រូបច្រើន​បំផុត​ក្នុង​លោក។ ពួកគេ​បាន​ជួបគ្នា​នៅពេល​ចាក់រូប និងបាន​យល់​ចិត្ដយល់​ថ្លើម​ដោយ​ផ្ដើមពី​ចំណូល​ចិត្ដសាក់​រូបដូចគ្នា។

លោកផ្ដើម​សាក់រូប​ដំបូង​នៅពេល​លោក​បម្រើ​ជាទាហាន​អាមេរិក​ក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩៥៩ ហើយ​រាងកាយ​ស្រោប​សាក់ជាង ៩៣ ភាគរយ​របស់លោក​សុទ្ធតែ​ទឹក​ថ្នាំលុប​មិនជ្រះ។

ជាមួយ​បទសម្ភាស​ជាមួយ Guinness World Records ចុងក្រោយ អ្នកស្រី Charlotte Guttenberg ប្រាប់ថា តាំងពី​ត្រូវបាន​វាយតម្លៃ​ជាស្ដ្រី​ចំណាស់​សាក់​រូបច្រើន​បំផុត និងជា​អ្នកតំណាង​វប្បធម៌​សាក់រូប អ្នកស្រី​បន្ដ​រំលេច​ស្នាម​សាក់​បន្ថែម​ដល់​ស្រោបតួ​រាងកាយ ៩៥ ភាគរយ៕

HR

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ