ក្រុង​វ៉ាសូវី : ក្រោយ​ពី​ក្លាហាន​ហ៊ាន​​​ប្រថុយ​រត់​គេច​ ខណៈ​ត្រូវបាន​ដឹក​យក​ទៅ​ទី​សត្ដឃាត​ គោ​មួយ​ក្បាល​នៅ​ក្រុង​នីសា ប្រទេស​ប៉ូឡូញ បាន​ហែល​ទឹក​ទៅ​ដែន​កោះ​ឥត​មនុស្សរស់​ កាត់​ទឹក​បឹង​ និង​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​ទី​នោះ​ត​រៀង​មក​។

សត្វ​គោ​ស្ថិត​ក្នុង​ចំណោម​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​ដ៏​ស្ដាប់​បង្គាប់​ តែ​ពេល​មាន​ឱកាស​រស់​ ពួកគេ​អាច​បង្កើត​លទ្ធភាព​វិសេស​​ដោយ​ខ្លួន​ឯង។

យោងតាម​វិបសាយ​ព័ត៌មាន​ប៉ូឡូញ Wiadomosci បាន​បង្ហាញ​ថា ​មីត្នោត​ចិត្ដ​សឿង​ប្រថុយ​រត់​យក​ព្រះ​អាយុ​កាល​ពី​ខែ​មុន ពេល​ដែល​ក្រុម​សត្ដ​ឃាត​ត្រៀម​ញាត់​ពួក​វា​ចូល​ឡាន​ដឹក​ទំនិញ​។ ពេល​ដែល​គោ​ក្លាហាន​នេះ​បាន​ឃើញ​ឡាន វា​ [គោ​ញី] ចាប់​ផ្ដើម​កញ្ជ្រោល​ប្រវេ​ប្រវា​គេច​ពី​ដៃ​កម្មករ​កសិដ្ឋាន​ និង​បា​នវាត់​បុរស​នោះ​បាក់​ឆ្អឹង​ជំនី​ មុន​ពេល​លោត​រំលង​របង​ដែក​ និង​រត់​ដាច់​វាល​ឆ្លង​បឹង​ នីស្គី​។

អ្នក​ឃើញ​ហេតុ​ការណ៍​ បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​គោ​នេះ​ហក់​ចូល​ទឹក​ និង​ហែល​តាម​លទ្ធភាព​ឆ្ពោះ​ទៅកាន់​កោះ​អត់​មនុស្ស​នៅ​។ ម្ចាស់​របស់​វា ជា​កសិករ​នៅ​ នីសា ឈ្មោះ លោក លូកាស និង​កម្មករ​បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍​តាម​ចាប់​គោ​នោះ​ត្រឡប់​វិញ​។

សំណាង​ល្អសម្រាប់​គោ​ឧទ្ទាម​នេះ ឆន្ទះ​ពុះពារ​របស់​វា​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ និង​ជា​អតីត​តារា​ចម្រៀង ផាវែល គូគីស ​រញ្ជួយ​ចិត្ដ​ និង​ទទួល​ចិញ្ចឹម​ ដោយ​​បាន​បង្ហោះ​រូប​ភាព​​មី​ត្នោត​លើ​ហ្វេសប៊ុក​ ដោយ​អំពាវ​នាវ​រក​ «​គោ​ក្លាហាន​» និង​កោត​សរសើរ​ចំពោះ​ការ​តាំង​ចិត្ដ​ខ្ពស់​រហូតដល់​ជីវិត​រស់​៕ HR

ប្រភព Odditycentral.com