ក្រុងឡុងដ៍: គំរូយន្ដហោះសង្គ្រាមលោកលើកទី ២ របស់អាល្លឺម៉ង់ដែលត្រូវបានផលិតដោយអតីតវិស្វករក្នុងសួនច្បារក្រោយផ្ទះត្រូវបានដាក់លក់។
យន្ដហោះសម្បុរស និងខ្មៅ Fokker Eindecker E.III បំពាក់ម៉ាស៊ីន Reliant Robin និងអាចជូនភ្ញៀវធ្វើដំណើរតាមផ្លូវគោក ទោះមិនអាចហោះ។ យន្ដហោះប្រវែង ៥,១៨ ម៉ែត្រ មានស្លាបលាតសន្ធឹង ៨,៥០ ម៉ែត្រ និងតួអាលុយមីញ៉ូម។
ជាអកុសល ម្ចាស់របស់វាលោក អ៊ីយ៉ាន ប្រេវស្ទើរ បានស្លាប់ក្នុងឧប្បត្ដិហេតុធ្លាក់យន្ដហោះលើវាលស្រែនៅភាគខាងជើងតំបន់ Hertfordshire កាលពីខែមិថុនា។
បុរសអាយុ ៧២ ឆ្នាំរូបនេះ រងរបួសធ្ងន់ធ្ងរ និងបានស្លាប់នៅកន្លែងកើតហេតុ។ ម៉ូដែលយន្ដហោះចម្បាំង Fokker គឺជាទ្រព្យសម្បត្ដិមួយផ្នែករបស់លោកដែលត្រូវបានកូនដាក់លក់។ វាគ្រោងដាក់លក់ក្នុងតម្លៃ ៥៥៥ ដុល្លារសម្រាប់ការដេញថ្លៃ។
អ្នកស្រី Claire Hayter ដែលបានលក់យន្ដហោះនេះ និយាយថា៖ «Fokker ផលិតឡើងដោយវិស្វករនៅក្រោយផ្ទះរបស់លោកផ្ទាល់»។
យន្ដហោះចម្បាំង Fokker Eindecker គឺជាគំរូយន្ដហោះសម្រាប់អ្នកបើកបរម្នាក់ រចនាឡើងដោយវិស្វករហូរឡង់ Anthony Fokker។ អភិវឌ្ឍក្នុងខែមេសា ឆ្នាំ ១៩១៥ Eindecker ជាយន្ដហោះចម្បាំងដំបូលដែលអាចប្រើកាំភ្លើងយន្ដវាយប្រហារតាមស្លាប។
យន្តហោះចម្បាំង Eindecker នេះបានលើកមុខមាត់កងកម្លាំងអាកាសរបស់អាល្លឺម៉ង់ចាប់ពីខែកក្កដា ឆ្នាំ ១៩១៥ រហូតដល់ឆ្នាំ ១៩១៦ ដោយក្រុមពីឡុតសម្ព័ន្ដមិត្ដបានចាត់ទុកវាជាម៉ូដែល «Fokker Fodder»៕HR