ក្រុង​មូស្គូ: វិចិត្រករ​ក្រុង​មូស្គូ អេវហ្គេនី ឆេស គឺជា​វិចិត្រករ​គំនូរ​លើ​ជញ្ជាំង​ដែល​ចូលចិត្ដ​បង្កើត​ស្នាដៃ​ «​សេឡូ​ហ្គាហ្វី​ទី​» ដែល​ជំនាញ​គូរ​លើ​ថង់​ប្លាស្ទីក​ថ្លា​ដែល​រុំ​ព័ទ្ធ​ដើម​ឈើ​ពីរ​ដើម​។

លោក​បាន​ប្រើ​ក្រដាស​គំនូរ​ជា​ថង់​ប្លាស្ទីក​ថ្លា​នេះ​ ដើម្បី​នាំ​យក​ស្ទីល​គំនូរ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ពិភព​ធម្មជាតិ​ពិត​ៗ​។​

លោក ឆេស បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ថា​៖ «​សិល្បៈ​ប្រភេទ​ថ្មី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ នៅពេល​សិល្បៈ​តាម​ដង​ផ្លូវ​ប្រែ​មក​ជា​បរិស្ថាន​ធម្មជាតិ​វិញ​»។

ដោយសារ​ស្នាដៃគំនូរ​ទាំង​នេះ​ត្រូវ​បាន​តាំង​បង្ហាញ​ជា​វត្ថុ​ក្រៅ​ធម្មជាតិ មាន​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់​របស់វា​ទៅ​លើ​បរិស្ថាន​។ តែ​លោក ឆេស បាន​ប្រាប់ HuffPost ថា លោក​​នឹង​សម្អាត​ឲ្យ​បាន​ស្អាត​គ្រប់យ៉ាង​ពេល​គម្រោង​ត្រូវបាន​បញ្ចប់​ ដោយ​គ្មាន​បន្សល់​ស្លាក​ស្នាម​អ្វី​ឡើយ​។

លោក​អ្នក​អាច​ចូល​មើល​ស្នាដៃ​សេឡូ​ហ្គាហ្វីទី ជា​ច្រើន​ទៀត​របស់​វិចិត្រករ​រុស្ស៊ី​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (ches_ches )៕ HR