ក្រុងញូវយ៉ក: ប៊េកគី និង ច​ន ត្រៀមខ្លួន​រៀប​គម្រោង​ចូល​រោងការ​ពេល​ពលរដ្ឋ​ម្នាក់​បង្ហោះ​ទំព័រ​ហ្វេសប៊ុក​សង្គ្រោះ​សត្វ Little Guild ស្វែងរក​អ្នក​ចិញ្ចឹម​កូន​ឆ្កែ​តូចៗ​ដែល​ប្រទះ​ឃើញ​នៅ​ទីធ្លា​ក្បែរ​ផ្ទះ។

ប៊េកគី និង ច​ន បាន​ឃើញ​រូបភាព និង​បានគិត​រួមគ្នា​ថា៖ «យើង​បាន​ចិញ្ចឹម​កូន​ជ្រូក និង​គោ​ពី​មុន​មក​ដែរ​ហើយ ដូច្នេះ បន្ថែម​កូន​ឆ្កែ​ទៀត មិន​មែន​ជា​បញ្ហា​ចោទ​អ្វី​ទេ»។

ដំបូង ពួកគេ​ផ្ដើម​កូន​ឆ្កែ​តែ ២ ក្បាល Penny និង Patch។ ដោយសារ​ពួកវា​ឯកា​ពេក ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ Cabelas ដើម្បី​យក​កូន​ឆ្កែ​ប៉ុន្មាន​ក្បាល​ទៀត​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​រួមគ្នា។

មិនយូរ​ប៉ុន្មាន ពួកគេ​ចិញ្ចឹម​កូន​ឆ្កែ ៣ ក្បាល​ទៀត​ឈ្មោះ Roley, Lucky និង Freckles។ ពេល ប៊េកគី និង ចន ផ្ដើម​ផ្លាស់ប្ដូរ​របប​អាហារ​ពី​ទឹក​ដោះគោ​មក​ជា​អាហារ​ឆ្កែ ខ្លួន​ប្រាណ​កូន​ឆ្កែ​ប្រឡាក់​ដោយ​ចំណី​ដែល​ពួកគេ​ត្រូវ​ងូតទឹក​សម្អាត​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ ប៊េកគី និយាយ​ថា៖ «ពិតជា​រញ៉េរ​ញ៉ៃ​បន្ដិច»។

ពេលនេះ អ្នក​ទាំង ២ អាច​ថែទាំ​កូន​ឆ្កែ​ទាំងអស់​រហូត​ដល់​ពួកវា​អាច​ស្វែងរក​ទ្រនំ​អចិន្ដ្រៃយ៍។ បើ​បែប​នេះ តើន​រណា​ត្រូវការ​បាច់​ផ្កា ពេល​អ្នក​មាន​កូន​ឆ្កែ​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នេះ?

កូន​ឆ្កែ​ទាំងអស់​ផ្លាស់​ទៅ​នៅផ្ទះ​ថ្មីភ្លាមៗ ក្រោយ​ពី ប៊េកគី និង ចន រៀបការ។ អ្នក​ចង់​ចិញ្ចឹម បាន​ដាក់​ពាក្យ​សុំ និង​មាន​អ្នក​ធានា រួម​ទាំង អ្នក​ធានា​ម្នាក់​មក​ពី​ពេទ្យ​សត្វ​ផង​ដែរ៕HR