ក្រុងហុងកុង: រូបភាព​ជ្រូកព្រៃ​យក្ស​ឈរ​ជើង ២ ខ្វេះ​ធុង​សំរាម​ត្រូវបាន​ថត​ដោយ​កាមេរ៉ា វា​ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​នោះ​ទេ តែ​ទីតាំង​ដែល​សត្វព្រៃ​នេះ​មក​ដល់ ទើប​ជា​មូលហេតុ​នៃ​កង្វល់​នៅ​ទីក្រុង​ដ៏​ទំនើប។

ឪពុកម្ដាយ​ដែល​បារម្ភ ខណៈ​បានឃើញ​វីដេអូ​ឃ្លីប​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន​ក្នុង​ក្រុង​ហុងកុង បាន​ប្រទះ​ឃើញ​សត្វ​ជ្រូកព្រៃ​យក្ស​ឈរ​ជើង ២ ដោយ​ក្បាល​ខំ​ឈ្មុស​ឈ្មុល​ក្នុង​ធុង​សំរាម ខណៈ​អា​ស្ទាវ ២ ក្បាល​កំពុង​ឈរ​ក្បែរ​នោះ។

វីដេអូ​ដ៏​គួរ​ឲ្យ​ស្លុត​ចិ​ត្ដ​នេះ បង្ហោះ​ដោយ​ហ្វេសប៊ុក​ឈ្មោះ Tu Dong បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង។ វា​ត្រូវ​បាន​ចែក​រំលែក​ជាង ៤៦០០ ដង និង​មាន​អ្នក​ចូល​ទស្សនា​ជាង ៣០ ម៉ឺន​ដង គិត​ត្រឹម​ចុង​សប្ដាហ៍។

អ្នក​ប្រើ​បណ្ដាញ​សង្គម​ជាង ២៥០០ នាក់ ក៏បាន​សរសេរ​លើ​វីដេអូ​នេះ ដែល​ភាគ​ច្រើន​បង្ហាញ​ពី​ក្ដីបារម្ភ​ចំពោះ​វត្ដ​មាន​ជ្រូក​ព្រៃ​នៅ​ក្បែរ​សាលា​រៀន។

រូបភាព​វីដេអូ​បានបង្ហាញ​ពី​សកម្មភាព​ជ្រូកព្រៃ​ព្យាយាម​កាយ​សំរាម​ថង់​ខ្មៅ​ពី​ធុង​សំរាម ពេល​កូន​របស់​វា ២ ក្បាល​នៅ​ឈរ​យាម។

Misaki Ceci បាន​សរសេរ​ថា៖ «ជ្រូកព្រៃ​ទាំង​នេះ​កំពុង​ស្ថិត​នៅ​ខាងមុខ​សាលារៀន។ ខ្ញុំ​បារម្ភ​ពី​សាលា​បឋម​សិក្សា Hyung-Hyung ដែល​សត្វព្រៃ​នេះ​មក​ក្បែរ»៕HR