Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តាក់ស៊ី​អគ្គិសនី​ ដំបូង​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ចាប់ផ្ដើម​ពី​សិង្ហបុរី

Content image - Phnom Penh Post
រថយន្តអគ្គិសនី BlueSG នឹង​ដាក់​ដំណើរការ​នៅ​សិង្ហបុរី​ខែ​ធ្នូ​ខាង​មុខ​។ AFP

តាក់ស៊ី​អគ្គិសនី​ ដំបូង​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ចាប់ផ្ដើម​ពី​សិង្ហបុរី

ក្រុងសិង្ហបុរី: សេវាកម្ម​រថយន្ដ​អគ្គិសនី​នឹង​បាន​បើក​សម្ពោធ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ខែធ្នូ​ខាងមុខ ជាអ្វី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​បាន​ឲ្យដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​គឺជា​ការចាប់ផ្ដើម​សេវាកម្ម​ដំបូង​នៅ​អាស៊ីអាគ្នេយ៍។

BlueSG ជា​យីហោ Bollore Group របស់​បារាំង បាន​ឲ្យដឹង​ថា រថយន្ដ ៨០ គ្រឿង និង​ស្ថានីយ​ចំនួន ៣០ កន្លែង ដែល​រថយន្ដ​ទាំង​នេះ​អាច​ផ្ដល់​សេវាកម្ម​ជូន​អ្នកដំណើរ នឹង​ចាប់ផ្ដើម​ប្រតិបត្ដិការ​នៅ​ចុង​ឆ្នាំនេះ។

សម្ព័ន្ធ​ក្រុមហ៊ុន​គ្រោង​ដាក់​ដំណើរការ​រថយន្ដ Bluecars ផលិត​ដោយ​ខ្លួនឯង​ចំនួន ១០០០ គ្រឿង​នៅ​មុន​ឆ្នាំ ២០២០ ព្រមទាំង​បន្ថែម​ស្ថានីយ និង​កន្លែង​សាក​អាគុយ​ច្រើន​ទៀត។

ប្រទេស​ទីក្រុង ដែល​ដង​វិថី​នានា​គ្មាន​បញ្ហា​កកស្ទះ​ដូច​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់ បាន​ក្លាយ​ជាទី​តាំង​តេស្ដ​សាកល្បង​សេវាកម្ម​ដឹកជញ្ជូន​អភិវឌ្ឍ​ថ្មី។ កាល​ពី​ឆ្នាំមុន សិង្ហបុរី​បាន​រៀបចំ​សេវាកម្ម​តាក់ស៊ី​សាធារណៈ​គ្មាន​មនុស្ស​បើក​ដំបូង​បំផុត​ក្នុង​លោក។

Marie Bollore មកពី Blue Solutions បាន​និយាយ​ថា សិង្ហបុរី គឺជា​គោលដៅ​ស្នូល​សម្រាប់​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ផលិតផល​ឈាន​ចូល​ទីផ្សារ​អាស៊ី។

Blue Solutions ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ដ​អគ្គិសនី​ធំ​បំផុត​មួយ ដោយ​មាន​រថយន្ដ​អគ្គិសនី ៥០០០ គ្រឿង​ក្នុង ៨ ទីក្រុង រួមទាំង ប៉ារីស និង​លីយ៉ុង នៃ​ប្រទេស​បារាំង ក្រុង​ធូរីន ប្រទេស​អីតាលី និង​អ៊ីឌីណាប៉ូលីស សហរដ្ឋអាមេរិក​ផងដែរ។

នៅ​សិង្ហបុរី អ្នកប្រើប្រាស់​នឹង​អាច​កក់​រថយន្ដ​អគ្គិសនី​តាម​អនឡាញ ឬ​តាម​កម្មវិធី​ទូរស័ព្ទ ដោយ​ទូទាត់​ថ្លៃ​ជិះ​លើ​រថយន្ដ​តែម្ដង៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ