ក្រុងបាងកក: បាយមាន់ ជាអាហារគោលចម្បងមួយដែលមានលក់ស្ទើរតែគ្រប់ទីកន្លែង ជាពិសេស នៅតំបន់អាស៊ី។
ប៉ុន្ដែ នៅទីក្រុង បាងកក ប្រទេសថៃ ពួកគេមានបាយមាន់ចានយក្ស ដែលមិនសម្រាប់អ្នកទទួលទានចឹបៗឡើយ។ មិនខុសពីឈ្មោះ បាយមាន់នេះស័ក្ដិសមសម្រាប់អ្នកក្រពះយក្ស ដែលចូលចិត្ដទទួលទានច្រើនដែលមានទម្ងន់សរុបដល់ ៣ គីឡូក្រាម។
ហាង ដែលលក់បាយមាន់ ហៃឡាំ (Hailam) នោះមានឈ្មោះ ស៊្រីលឿង ផូឆាណា ដោយមានបាយទម្ងន់ ២ គីឡូក្រាម និងសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ទម្ងន់ ១ គីឡូក្រាម អមដោយចំណិតត្រសក់ និងឈាមមាន់ បាយមាន់ចានយក្សនេះ មានតម្លៃ ៥៥០ បាត (៧១០០០ រៀល)។
បរិមាណអាហារដ៏ធំនេះអាចចម្អែតក្រពះមនុស្សពី ៦ ទៅ ៨ នាក់ តែបើអ្នកស្រែកឃ្លានខ្លាំង ចូរសាកល្បងប្រកួតប្រជែង។
បទបញ្ញត្រពិតជាសាមញ្ញ អ្នកត្រូវបង្ហើយអាហារទាំងអស់ត្រឹមពេលមួយម៉ោង បើអាចធ្វើបាន អ្នកនឹងមិនចាំបាច់ចំណាយប្រាក់មួយរៀលឡើយ។ ភ្ញៀវអាចជ្រើសរើសយកមាន់ចំហុយ និងមានបំពងស្រួយក៏បាន។
បើសម្រេចជ្រើសរើសសាច់មាន់ប្រភេទណាហើយ អ្នកអាចទិញត្រឹមបាយចានតូចដែលមានចំនួនពាក់កណ្ដាល។ បាយមាន់ចានយក្សនេះល្បីខ្លាំងសម្រាប់អ្នកចង់រៀបចំពិធីជួបជុំ និងមានប្រវត្ដិតាំងពីឆ្នាំ២០១២។
គេជឿថា ម្ចាស់បាននឹកឃើញលក់បាយមាន់ចានយក្សនេះក្រោយពីយកគំរូតាមការប្រកួត «ទទួលទានក្រពះយក្ស» ដែលល្បីនៅជប៉ុន។ បើអ្នកមិនចូលចិត្ដបាយមាន់ កុំបារម្ភពីព្រោះហាងនេះនៅមានម្ហូបថៃជាច្រើនមុខទៀត។ អាហារដ្ឋានបានបើកទ្វារតាំងពីឆ្នាំ១៩៨០។ ដូច្នេះ វាមានបទពិសោធជាង ៣០ ឆ្នាំទៅហើយ៕ HR
ប្រភព ww.worldofbuzz.com