ក្រុង​បូហ្គោតា: ទិវានៃ​ក្ដី​ស្រឡាញ់ ជា​ឱកាស​ដ៏​កាក់​កប់​​បំផុត​នៅ​ប្រទេស​ កូឡុំប៊ី ដែល​ជា​​ប្រទេស​​នាំ​ចេញ​ផ្កា​​ដ៏​ធំបំផុត​មួយ​ក្នុង​លោក ជាមួយ​នឹង​តម្រូវ​ការខ្ពស់​ចំពោះ​ការ​​​ពិសោធ​ក្នុង​អគារ​​កញ្ចក់​ក្បែរ​ក្រុង​បូហ្គោតា​។

នោះ​ហើយ​ជា​អ្វីដែល​ រូប៊ីឡា មេនដេហ្ស និង វីលៀម ប៉េរ៉េហ្ស បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​​ដែល​មិន​ធ្លាប់​ជួប​ប្រទះ ដោយ​ការ​រៀបចំ​ផ្កា​កុលាប​ក្នុង​អគារ​កញ្ចក់​ ៥០០ គីឡូក្រាម ពី​ទីក្រុង​កំណើត​ ឃ្យូឃ្យូតា ភាគ​ខាង​កើត​ព្រំ​ដែន​ព្រៃ​ វ៉េណេស៊ុយអេឡា​។

ពួកគេ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ កូឡុំប៊ី​ និង​ វ៉េណេស៊ុយអេឡា ​រាប់​រយ​នាក់​ ជិះ​រថយន្ដ​ក្រុង​ជាង ១២ ម៉ោង​លើ​ដង​វិថី​មិន​រលោង​ស្មើរ ដើម្បី​ដឹក​ជញ្ជូន​ផ្កា​ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​។

ទិវានៃក្ដី​ស្រឡាញ់​នៅ​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ជា​ឱកាស​ប្រចាំ​ឆ្នាំ​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិក​ ដែល​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​កាដូ​។ នោះ​មាន​ន័យ​ថា វា​ជា​អណ្ដូង​រ៉ែមាស​សម្រាប់​ពលរដ្ឋ​ កូឡុំប៊ី ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ផ្កា​ទៅ​អាមេរិក ៧៤ ភាគរយ​។

កា​លពី​ឆ្នាំ​មុន ចន្លោះ​ខែ​មករា​ដល់​ខែ​វិច្ឆិកា ឧស្សាហកម្ម​ផ្កា ​កូឡុំប៊ី មាន​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ​។

សម្រាប់​អ្នក​រៀបចំ​ផ្កា​នាំ​ចេញ​អាច​រក​ចំណូល​មធ្យម​បាន​តែ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ តែ​ចំពោះ មេនដេហ្ស និង​ប៉េរ៉េហ្ស និង​កម្មករ​ដទៃ​​ទៀត ទទួល​ចំណូល​ខ្ពស់​ជាង​ធម្មតា​។

ពួកគេ​ជា​ច្រើន​សង្ឃឹម​ថា​ នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ទទួល​យក​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ ដែល​បាន​សន្យារ​ជួល​បុគ្គលិក​បណ្ដែត ២០ ភាគរយ​ក្រោយ​ពី​វេលា​មមាញឹក​ទិវា​នៃក្ដីស្រឡាញ់បាន​បញ្ចប់ ឬ​ក៏ស្វែង​រក​ការ​ងារ​ថ្មី​។

លោក ប៉េរ៉េហ្ស និយាយ​ថា​៖ «​បើ​ខ្ញុំ​មិន​ទ្រាំ​នៅ​ទេ ខ្ញុំ​នឹង​ត្រូវ​ទៅ​ក្រុង​បូហ្គោតា និង​ស្វែង​រក​ពន្លឺ​ជីវិត​ថ្មី​»៕ AFP/HR

​ពលរដ្ឋ​ទាត់ខ្សល់​ ទទួល​បាន​ឱកាស​ការងារ​​រៀបចំផ្កា​នា​រដូវ​បុណ្យ​នៃក្ដីស្រឡាញ់។ រូបថត AFP

​ឱកាស​ការងារ​​រៀបចំផ្កា​នា​រដូវ​បុណ្យ​នៃក្ដីស្រឡាញ់ សម្រួលជីវភាព​អ្នក​អត់ការងារ​ធ្វើ​មួយ​រយៈ​ដែរ។ រូបថត AFP

ពលរដ្ឋ​អត់ការងារ​ធ្វើ រំពឹង​ថា​ខ្លួន​នឹង​ត្រូវ​បានអនុញ្ញាត​​ឲ្យបន្ត​​ធ្វើការ​ ក្រោយ​ចប់​រដូវ​បុណ្យ​សង្សារ។ រូបថត AFP

ផ្កា​កុលាប​ដ៏ស្រស់បំព្រង​ដែលជា​ញើស​ឈាម​ពលរដ្ឋ​នៅកូឡុំប៊ី។ រូបថត AFP

កម្មករ​មមាញឹក​នឹង​ការងារ​រៀបចំផ្កា​កុលាបសម្រាប់ថ្ងៃ​បុណ្យក្ដី​ស្រឡាញ់។ រូបថត AFP