Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកដី​ចិន ​សម្បូរ​របស់​ក្លែងក្លាយ សូម្បីតែ​ប៊ឺហ្គឺរ​សាច់​លា​ក៏​បន្លំ​សាច់​សេះ ឬ​ជ្រូក

Content image - Phnom Penh Post
ទីតាំង​ផលិត​ស្នូល​ប៊ឺហ្គឺរពី​សាច់​សត្វ​លា ដែល​ត្រូវ​បាន​អជ្ញាធរ​រកឃើញ​ថា​មាន​ការ​បន្លំយក​សាច់​សេះ ​ឬ​ជ្រូក​ ជំនួស​វិញ​។ AFP

ទឹកដី​ចិន ​សម្បូរ​របស់​ក្លែងក្លាយ សូម្បីតែ​ប៊ឺហ្គឺរ​សាច់​លា​ក៏​បន្លំ​សាច់​សេះ ឬ​ជ្រូក

ក្រុងស៊ាងហៃ: លើក​ក្រោយ មុន​ពេល​កុម្ម៉ង់​ប៊ឺហ្គឺរ​សាច់ «សត្វ​លា» មក​ទទួល​ទាន វា​អាច​ជា​សាច់​សេះ ជ្រូក ឬ​សេះ​តឿរ​ក៏​ថា​បាន។

នេះ​គឺជា​សារ​ព្រមាន​ពី​អាជ្ញាធរ​ក្នុង​ប្រទេស​ចិន ក្រោយ​ពីការ​ស៊ើបអង្កេត​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​បង្ហាញ​ថា ទីតាំង​សត្តឃាត​មួយ​ចំនួន​ក្នុង​ទីក្រុង ដែល​មាន​ឈ្មោះ​ល្បី​ចំពោះ​ប៊ឺហ្គឺរ​សាច់​លា​បាន​ប្រើ​កល​ល្បិច​បន្លំ​សាច់​សត្វ​ថោកៗ​ជាង​សាច់​លា។

ភោជនីយដ្ឋាន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ចិន តែ​ផ្ដោត​សំខាន់​នៅ​ក្រុង​ប៉េកាំង បាន​ទិញ​ប៊ឺហ្គឺរ​សាច់​លា​ក្លែង​ក្លាយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​រដ្ឋ​ចិន ស៊ីនហួ និង​បណ្ដាញ​ផ្សព្វផ្សាយ​ចិន​ផ្សេងៗ​ទៀត។

ដោយ​ចាត់ទុកជា​បញ្ហា​ធ្ងន់ធ្ងរ អាជ្ញាធរ​នៅ​ទីក្រុង​ហេជៀន​ភាគ​ខាងជើង​ប្រទេស​ជា​ប្រភព​ប៊ឺហ្គឺរ​សាច់​លា​ក្រៅ​ផ្លូវការ បាន​កោះ​ប្រជុំ​បន្ទាន់​កាល​ពី​ថ្ងៃ​ចន្ទ និង​បើក​ការ​ស៊ើបអង្កេត​ភ្លាមៗ​ផង​ដែរ។

ក្រុមមន្ដ្រី បាន​ប្ដេជ្ញា​ដាក់​ទោស​អ្នក​ក្លែង​បន្លំ​សាច់​លា​ក្លែង​ក្លាយ ដែល​បាន​ដឹក​ជញ្ជូន​ពី​ក្រុង​ប៉េកាំង​ទៅ​កាន់​បណ្ដា​ក្រុង​នានា​ជុំវិញ​ប្រទេស។

សាច់​ក្នុង​ប៊ឺហ្គឺរ​សាច់​លា​ជា​ទូទៅ​ជា​ប្រភេទ​សាច់​អាំង ចិញ្ច្រាំ​ល្អិត រួច​ញាត់​ក្នុង​សាច់​នំប៉័ង​ឆ្អិន ដែល​កំពុង​តែ​ល្បី​ល្បាញ​ចំពោះ​ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស។

ជាក់ស្ដែង វា​ពិត​ជា​ពេញនិយម​ដែល​ល្បី​រហូត​ដល់​ថ្នាក់​គេ​លើក​ឡើង​ថា៖ «នៅ​ឋានសួគ៌ មាន​សាច់​នាគ​សោយ នៅ​លើ​ឋាន​មនុស្ស​លោក មាន​សាច់​លា​ហូប»៕

0

Comments

Please, login or register to post a comment