ក្រុង​ឈៀងម៉ៃ​ : ស្វា​កំហូច​នៅ​ឈៀងម៉ៃ ​មួយ​ក្បាល​នេះ​ ច្បាស់​ជាបាន​ឃើញ​អ្វី​ដែល​ទាក់​ចិត្ដ​វា​ ពេល​វា​ចូល​មក​ក្បែរ​ភ្ញៀវ​ទេសចរ​ អាមេរិក​ម្នាក់​។

វីដេអូ​ឃ្លីប​បង្ហាញ​ពី​រូប​ភាព​ដ៏​ហួស​ចិត្ដ​ ត្រូវ​បាន​បង្ហោះ​ពេញ​អនឡាញ​ ជុំវិញ​ពិភព​លោក​ កាល​ពី​ចុង​សប្ដាហ៍ ដោយ LadBible បាន​សម្គាល់​នារី​ទេសចរ​នោះជា​ ពលរដ្ឋ​មក​ពី​ក្រុង ​ឡូសអេនជឺលេស ឈ្មោះ ប្រ៊ីតតានី បូមេន​។

ក្នុង​វីដេអូ​ឃ្លីប ៦ វិនាទី ស្វា​នេះ​បាន​តោង​ឡើង​តាម​ជើង​នាង​ មុន​ពេល​ចាប់​ខ្វាច​អាច​ចង់​ពង់​ពណ៌​ខ្មៅ​ត្រង់​សុដន់​។ នាង​មិន​អាច​បញ្ឈប់​សកម្មភាព​ដ៏​គឃ្លើន​​របស់​វា ខណៈ​ស្វា​កំហូច​នេះ ស្ទើរ​តែ​សម្រាត​ល្វែង​លើ​របស់​នាង​ទៅហើយ​។

ពេល​នោះ ម្ចាស់​ស្វា​បាន​និយាយ​ថា កូន​ស្វា​នេះ​ប្រហែល​ជា​ឃ្លាន​ទឹក​ដោះ​គោះ​។ នាង​បាន​និយាយ​ថា នាង​សប្បាយ​ចិត្ដ​ពេល​ជួប​ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​អស់​សំណើច និង​ត្រូវបាន​ថត​វីដេអូ​នេះ៕ HR

វីដេអូ https://youtu.be/QfMusfR8Nqw