ក្រុង​សាក្រាមេតូ: អ្នក​បង្កាត់​ពូជ​ពស់​នៅ​ Florida ម្នាក់​ បាន​ទទួលសមិទ្ធផល​ពស់​ថ្លាន់​ក្បាល​ពីរ​មួយ​ ដែល​មាន​ក្បាល​ដាច់​ដោយ​ឡែក​ពី​គ្នា​។ ពស់​នេះ ដែល​មាន​អាយុ​ ២ សប្ដាហ៍ ត្រូវបាន​ថត​រូប​ភាព​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ National Geographic​។

National Geographic រាយ​ការណ៍​ថា ពស់​ថ្លាន់​កើត​មក​មាន​ក្បាល​ពីរ ដែល​ប្រើ​រាង​កាយ​រួម​។ ក្បាល​ទាំងពីរ​អាច​ញែក​ពី​គ្នា​ដាច់​ស្រឡះ​ និង​មាន​អណ្ដាត​លាន​ភ្លឹប​ភ្លែត​ផ្ទាល់​ខ្លួន​។

​ស្ថិត​នៅ​ការិយាល័យ​​ជំនាញ​ថែទាំ​សត្វ​កម្រ និង​​បុគ្គល​ វេជ្ជបណ្ឌិត​ ឡូរ៉េន ធៀលេន បាន​ត្រួត​ពិនិត្យ​ក្បាល​ទាំងទ្វេ​របស់​វា​។ ការ​ថត​ស្គេន​ X-ray បាន​បង្ហាញថា វាមាន​បេះដូង​ដែល​ប្រតិបត្ដិការ​មុខងារ​ពីរ​ផ្សេង​គ្នា​។ ​​ពស់​ក្បាល​ពីរ ទំនង​ជា​មាន​គ្រឿង​ក្នុង​រួម​។

វេជ្ជបណ្ឌិត ធៀលេន បាន​បន្ដ​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ពស់​ក្បាល​ពីរ​នេះ មាន​បេះដូង​ពីរ​ផង​ដែរ​។ ប៉ុន្ដែ​វា​ពិត​ជា​អស្ចារ្យ​ដែល​បាន​ដឹង​ថា ក្បាល​ភ្លោះ​អាស៊ី​នេះ​ពិត​ជា​ពស់​ពីរ​ផ្សេង​គ្នា​តែ​រួម​សម្បក​ខ្លួន​មួយ​»។

វេជ្ជបណ្ឌិត បាន​លើក​ឡើងពី​ជោគ​វាសនា​ពស់​ក្បាល​ពីរ​នេះ​ថា​៖ «​ថ្វីដ្បិតតែ​ពស់​ក្បាល​ពីរ​នេះ​មិន​អាច​មាន​ជីវិត​រស់បាន​យូរ​យ៉ាងណា​ក៏​ដោយ ក៏​មាន​របាយ​ការណ៍​ខ្លះ​ថា វាអាច​រស់​ដល់​ពេញ​វ័យ​។ ដូច្នេះ យើង​នឹង​រង់​ចាំ​មើល​ថា តើ​មាន​អភូត​ហេតុ​អ្វី​ខ្លះ​»៕ HR

ប្រភព Dailymail.co.uk