ក្រុងម៉ានីល: និយាយស្មោះត្រង់អស់ពីចិត្ដ! ការស្វែងរកបន្ទប់ទឹកស្អាត និងមានក្លិនប្រហើរនៅក្នុងស្ថានីយប្រេងឥន្ធនៈ ពិតជាលំបាក តែមានមួយកន្លែងដែលធ្វើឲ្យអារម្មណ៍ហាក់បីដូចជាស្ដេច។
ជាទូទៅ គ្មាននរណាជឿថា វាពិតជាមានមែននោះទេ តែថ្មីៗនេះ រូបភាពបន្ទប់ទឹកដ៏ល្អឯកនៅក្នុងខេត្ដQuezon ប្រទេសហ្វីលីពីន បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទប់បង្គន់នៅស្ថានីយប្រេងឥន្ធនៈនៅប្រទេសហ្វីលីពីនអាចមានលក្ខណៈខុសប្លែកពីបន្ទប់បង្គន់ដទៃទៀត ទោះបង្គន់នៅស្ថានីយប្រេងសែលក្នុងទីក្រុងប៊ូហូល ខេត្ដតាកប៊ីឡរ៉ាន់ ដែលបំពាក់សង្ហារិមឈើ ធ្នើរសៀវភៅ និងមានទាំងទូរស័ព្ទក្បែរចានបង្គន់។
ប៉ុន្ដែគ្មាននរណាដឹងច្បាស់ថា ប្រទេសដែនកោះនេះរៀបចំបន្ទប់បង្គន់សាធារណៈសម្រាប់ស្វាគមន៍ពូជពង្សរាជារហូតដល់មានរូបភាពជាច្រើនសន្លឹកចេញពីស្ថានីយប្រេង Petron ខេត្ដ Quezon ទើបភ្លឺភ្នែក។
ជួនកាល អ្នកខ្លះរចនាបន្ទប់បង្គន់ផ្ទាល់ខ្លួនជាបន្ទប់ស្ដេច តែបង្គន់នៅស្ថានីយប្រេងនេះបានឌីហ្សាញឲ្យចេញជាបល្ល័ង្ករាជាដ៏ស្រស់ស្អាត។ វាតុបតែងដោយជញ្ជាំងមាស ពិតានក្បាច់ក្បូរជាមួយអំពូលរំយោល កញ្ចក់រចនាប័ទ្មដ៏ល្អឯក និងតួកៅអីរាជាឈើបំពាក់ចានបង្គន់។
ស្ថានីយប្រេង Petron ពិតជាធ្វើឲ្យអតិថិជនមានអារម្មណ៍ដូចស្ដេចពិត៕HR