ក្រុងហ្សាការតា: ទិវានៃក្ដីស្រឡាញ់ ត្រូវបានហាមឃាត់ក្នុងទីក្រុងខ្លះនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ខណៈប៉ូលិសតាមប្រមាញ់គូស្នេហ៍ប្រាថ្នាឡើងឋានសួគ៌ ដែលធ្វើឲ្យអាប់ឱនដល់ប្រពៃណី ដោយក្រុមអ្នករិះគន់ បាននិយាយថា វាមិនត្រូវមានស្នេហាម៉ាកនេះក្នុងប្រទេសមូស្លីមដ៏ធំនេះទេ។
បម្រាមទាំងនេះត្រូវបានដាក់ឡើងក្នុងកង្វល់ដែលឥណ្ឌូនេស៊ីកំពុងទទួលយកនូវវប្បធម៌បរទេស ដោយបង្កើនឱកាសរួមភេទមុនរៀបការ រួមទាំង សិចខ្ទើយ។
កាលពីថ្ងៃពុធ អាជ្ញាធរក្នុងទីក្រុងធំបំផុតលំដាប់ទីពីរនៃប្រទេស ក្រុងស៊ូរ៉ាបាយ៉ា បានឃាត់ខ្លួនគូស្នេហ៍ជាច្រើននាក់រយៈពេលខ្លី អំឡុងពេលប្រតិបត្ដិការវាយឆ្មក់មុខសញ្ញាប្រារឱទិវានៃក្ដីស្រឡាញ់នេះ។ ពួកគេនឹងត្រូវបានដោះលែងក្រោយទទួលការស្ដីបន្ទោស។
ទីក្រុងម៉ាតារ៉ាម លើដែនកោះទេសចរណ៍ លុមបុក បានចេញបម្រាមប្រារឰទិវានៃក្ដីស្រឡាញ់ និងបញ្ជាឲ្យប៉ូឡិសឆ្មក់តាមសាលារៀនក្នុងបំណងប្រមាញ់រកសិស្សគឃ្លើនឱបរឹតគ្នា។
បុព្វជិកអ៊ិស្លាម និងចាស់ទុំមូស្លីមមួយចំនួន បានប្រើឱកាសនេះដើម្បីរិះគន់នូវអ្វីដែលពួកគេថាជាវប្បធម៌បស្ចឹមប្រទេស។
ប៉ុន្ដែពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនបានអនុវត្ដតាមទម្រង់អ៊ិស្លាមទាន់សម័យ និងប្រារឰទិវានៃក្ដីស្រឡាញ់ដោយការដោះដូរកាត់ជូនពរ នំសូកូឡា និងផ្កាសម្រាប់មនុស្សជាទីស្រឡាញ់៕ AFP/HR