ភ្នំពេញ: វិចិត្រករ​គំនូរ Julia Haw បាន​បង្ហាញ​នូវ​ស្នាដៃ​ស្ដីពី​ពិព័រណ៍​ថ្មី ដោយ​បាន​និយាយ​នៅ​មុន​ពេល​នាំយក​ស្នាដៃ​គំនូរ​ពី​សៀមរាប​មក​កាន់​ភ្នំពេញ​ថា៖ «នេះ​ជា​រាងកាយ​សិល្បៈ​ដ៏​រឹងមាំ​បំផុត​ដែល​ធ្លាប់​បាន​គូរ»។

Julia កើត​នៅលើ​ទឹកដី​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង​ដាវីសុន រដ្ឋ​មីឈីហ្គេន សហរដ្ឋអាមេរិក តែ​នាង​មក​តាំង​លំនៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

ទំនាក់ទំនង​របស់​កញ្ញា និង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ជាមួយ​វគ្គ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ ស្ដី​ពី​សិល្បៈ​អាស៊ី​អាគ្នេយ៍។ កញ្ញា​បាន​សិក្សា​ពី​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ និង​គិត​ក្នុង​ចិត្ដ​ថា «ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មក​ទីនេះ»។

ថ្ងៃ​នោះបាន​មកដល់​ក្នុង​ឆ្នាំ ២០១៥ និង​អង្គការ​សិល្បៈ​ឈ្មោះ​ថា Colors of Cambodia ត្រូវការ​គ្រូ​សិល្បៈ​ស្ម័គ្រចិត្ដ។ ដូច្នេះ​កញ្ញា Julia បាន​សម្រេច​ចិត្ដ​ផ្សារ​ភ្ជាប់​ខ្លួន។

ខណៈ​បង្រៀន​សិល្បៈ​ដល់​សិស្ស​កម្ពុជា កញ្ញា ដាំ​រុក្ខជាតិ​សម្រាប់​ការ​បើក​សម្ពោធ​ពិព័រណ៍​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​បាន​បើក​ដំណើរ​ការ​នៅ​ខេត្ដ​សៀមរាប​ដោយ​បាន​ដាក់​ចំណង​ជើង​ថា «Same, Same but Different»។

កញ្ញា​ត្រៀម​ធ្វើ​កិច្ចការ​ជាច្រើន​លើ​មុខវិជ្ជា​គំនូរ​អំពី​កម្ពុជា ដោយ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ជនបរទេស។ ប្រធាន​បទ​ទាំង​ភាព​ខុស​ប្លែក​គ្នា និង​ភាព​ស្រដៀង​គ្នា​ដោយ​ការ​ស្វែងរក​ភាព​ស្រប​គ្នា​រវាង​កម្ពុជា និង​បស្ចិម​ប្រទេស ព្រម​ទាំង​ការ​បែង​ចែក​វប្បធម៌​ដ៏​ធំ​សម្បើម។

​វិចិត្រករ​ស្រី​អាមេរិក Julia Haw​។ ហ្វេសប៊ុក

ប៉ុន្ដែ​គំនូរ​ដ៏​ទាក់​ចិ​ត្ដ​បំផុត​មាន​ឈ្មោះថា «កូន​ភ្លោះ​ល្បុក្កតោ» ស្ដីពី​បងប្អូន​នារី​ខ្មែរ ២ នាក់ ឈ្មោះ ផានី និង សុផានីន ដែល​ពួកគេ​បាន​លួច​ហាត់​ក្បាច់គុន​បុរាណ​ល្បុក្កតោ​ទោះ​ឪពុកម្ដាយ​មិន​យល់​ព្រម។ ក្នុង​រូបភាព​នេះ​ពួកគេ​បង្ហាញ​កាយវិការ​ក្បាច់​គុន​ដូចគ្នា សម្លឹង​ក្រសែ​ភ្នែក​មក​កាន់​អ្នក​មើល និង​កាយវិការ​ដែល​ចង់​ប្រាប់​ថា ពួកគេ​កំពុង​ចេញ​ពី​ផ្ទាំង​គំនូរ។

កញ្ញា Julia បាន​និយាយ​ថា៖ «នេះ​ជា​សិល្បៈ​ដ៏​រស់​រវើក បង្ហាញ​ពី​ភាព​រឹងមាំ​របស់​នារី និង​ឆ្លុះ​បញ្ចាំង​ពី​សំឡេង​ស្ដ្រី​ពីព្រោះ​បញ្ហា​នេះ​ក៏បាន​កើត​ឡើង​នៅ​អាមេរិក​ដែរ។ ដំបូង​ឪពុកម្ដាយ​របស់​ពួកគេ​មិន​យល់​ស្រប​ថា​ពួកគេ​អាច​ជា​អ្នក​សិល្បៈ​ទេ។ ពួកគេ​មាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ ហើយ​នៅ​តែ​លាក់បាំង​ចំពោះ​ឪពុកម្ដាយ​ទៀត»។

ខណៈ​កញ្ញា Julia នឹងត្រូវ​ត្រឡប់​ទៅ​កាន់​ក្រុង​ញូវយ៉ក​វិញ​ក្រោយ​ពី​ពិព័រណ៍​ចប់ លោក​អ្នក​អាច​ទៅ​ទស្សនា​ពិព័រណ៍​នា​នៅ​សាល​វិចិត្រ​ថ្មី Space Four Zero Gallery រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ៕James Reddick