Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពី​ឡុត​ក្លាហាន​ ទម្លាយ​អាថ៌កំបាំង​ហ៊ាន​អើត​ក្បាល​ថតរូប​លើ​អាកាស

Content image - Phnom Penh Post
ពីឡុត​ប្រេស៊ីល​ល្បី​ដោយសារ​រូប សែលហ្វ៊ី​អើត​ក្បាល​​ពីយន្តហោះ​។ អុីនស្តាក្រាម

ពី​ឡុត​ក្លាហាន​ ទម្លាយ​អាថ៌កំបាំង​ហ៊ាន​អើត​ក្បាល​ថតរូប​លើ​អាកាស

ក្រុងរីយ៉ូ: ក្នុងនាម​ជា​អ្នកបើក​យន្ដហោះ ឬ​ពីឡុត ពួកគេ​ត្រូវ​បាន​បង្វឹក​ជា​អ្នក​បញ្ចៀស​ហានិភ័យ ជា​ពិសេស ពេល​កំពុង​ហោះហើរ​លើ​អាកាស។

ប៉ុន្ដែ​អ្នកជំនាញ​អាកាសចរណ៍​ម្នាក់​បាន​ក្លាយ​ជា​តារា​ល្បី​តាម​អ៊ីនធឺណិត​ចំពោះ​ភាព​ក្លាហាន​ដែល​ហ៊ាន​អើតក​ពី​យន្ដហោះ​មក​ថតរូប​សែលហ្វ៊ី​យ៉ាង​រំភើយ។

លោក ដានីញ៉ែល សេនតេណូ ជនជាតិ​ប្រេស៊ីល អាយុ ៣១ ឆ្នាំ បាន​បង្កការ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​អ៊ីនស្ដាក្រាម​ក្រោយ​ពី​លោក​អើត​ក្បាល​ចេញពី​បង្អួច​យន្ដហោះ​ថតរូប​ជាច្រើន​សន្លឹក។ រូបភាព​មួយ​សន្លឹក ដែល​ទទួល​បាន​អ្នក​ចុច like ជាង ៣ ម៉ឺន​នាក់ និង​បញ្ចេញមតិ ១៤០០ សារ ខណៈ​ចេញ​ដំណើរ​ពី​ទីក្រុង​ញូវយ៉ក។

រូប​មួយ​ទៀត ដែល​មាន​អ្នក​ចុច like ជាង ៦ ម៉ឺន​នាក់ ឃើញ​លោក​ចាក​ចេញ​ពីកោះ​ដូង​ក្នុង​ទីក្រុង​ឌូបៃ ដែល​ថត​ដោយ​ប្រើ​ដង​សែលហ្វ៊ី​លើ​រយៈ​កម្ពស់ ៩១០០ ម៉ែត្រ។ លោក​បាន​សរសេរ​ថា៖ «វា​បាន​ក្លាយជា​ស្រុក​កំណើត​ខ្ញុំ​ទីពីរ សែលហ្វ៊ី​ក្រុង​ឌូបៃ»។

ហាហា! តាមពិត​រូប​ទាំង​នេះ​គឺជា​លទ្ធផល​នៃ​កម្មវិធី Photoshop មិនមែន​ពី​ឡុត​រូប​សង្ហា​នេះ​ហ៊ាន​ដល់ ថ្នាក់​ហ្នឹង​ឡើយ។ តែ​មនុស្សម្នា​ជាច្រើន​មិន​ដឹង​រឿង ខ្លះ​បន្លឺ​ថា៖ «វ៉ូវ! ពិតជា​រូបភាព​ដ៏​គ្រោះ​ថ្នាក់​មែន»។

ខណៈ​អ្នក​ផ្សេង​ទៀត​បន្ដថា៖ «ចុះ​ហេតុអី្វ​បាន​មិន​ប៉ះពាល់​ដល់​សម្ពាធ​ក្នុង​កាប៊ីន​យន្ដហោះ ឬ​ខ្យល់​ប៉ើង​សក់​ដោយសារ​ល្បឿន​ខ្លាំង​អ៊ីចឹង?»។

លោក សេតូណា បង្ខំ​ចិត្ដ​ត្រូវ​លាតត្រដាង​ដោយ​និយាយ​ថា៖ «ខ្ញុំ​ត្រូវតែ​ឲ្យ​អស់​លោក​អ្នក​បាន​ដឹងថា រូបភាព​ទាំង​នេះ​គឺ​ក្លែង​ក្លាយ​ទេ»៕HR

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ