Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះពុទ្ធ​រូប​ធំ​បំផុត និង​បដិមា​ម៉ឺន​អង្គ​នៅ ប៊ូឌី តាទួង មីយ៉ាន់ម៉ា

Content image - Phnom Penh Post
ព្រះពុទ្ធ​រូប​កម្ពស់​ ១២៩ ម៉ែត្រ និង​ចម្លាក់​ព្រះពុទ្ធ​ចូលនិព្វាន​ប្រវែង ៩៥ ម៉ែត្រ និង​កម្ពស់ ២០ ម៉ែត្រ​។

ព្រះពុទ្ធ​រូប​ធំ​បំផុត និង​បដិមា​ម៉ឺន​អង្គ​នៅ ប៊ូឌី តាទួង មីយ៉ាន់ម៉ា

ក្រុងណៃពិដោ: ប៊ូឌី តាទួង ទីឋាន​តម្កល់​ចម្លាក់​ព្រះពុទ្ធ​ជាង ១ ម៉ឺន​អង្គ ហើយ​ក្នុង​ចំណោម​នោះ ចម្លាក់​មួយអង្គ​ជា​ព្រះពុទ្ធ​រូប​ដ៏ធំ​បំផុត​លំដាប់​ទី ២ ក្នុង​លោក។

ប្រាកដ​ណាស់ វាជា​ចម្លាក់​ដ៏ខ្ពស់​ដែល​រំលេច​ដោយ​ស្បង់​ពណ៌​មាស និង​ព្រះនេត្រ​ស្រទន់​ដែល​អ្នក​អាច​គន់​ឃើញ​ច្បាស់​ក្រឡែត។ នៅ​មាន​ព្រះពុទ្ធ​ផ្ទំ​នៅ​ចំ​ពីមុខ​ផងដែរ។ តោះ​នាំគ្នា​ទៅ​ស្វែងរក​ចម្លាក់​ព្រះពុទ្ធ​ប្លែកៗ​ទៀត​នៅ​ក្បែរ​ក្រុង​ម៉ូនីវ៉ា ប្រទេស​មីយ៉ាន់ម៉ា។

បរិវេណ​ទាំងមូល​ដែល​ពោរពេញ​ដោយ​ចម្លាក់​ព្រះពុទ្ធ​មាន​ចម្ងាយ​ប្រមាណ ២៣ គីឡូម៉ែត្រ​ពី​ក្រុង​ម៉ូនីវ៉ា ត្រូវ​បាន​កសាង​ក្រោម​សង្ឃដីកា​របស់​ប្រធាន​សង្ឃ​ដែល​ស្គាល់​ថា ម៉ាហាប៊ូឌី តាទួង សាយ៉ាដាវ បាដដានតា ណារ៉ាដា។

ព្រះអង្គ​គ្មាន​ឱកាស​បាន​ទត​សមិទ្ធផល​ព្រះពុទ្ធ​រូប​កម្ពស់ ១២៩ ម៉ែត្រ​ដ៏មហិមា​នេះ​ឡើយ។ អ្នកអាច​ឡើង​ពី​ក្នុង​តួ​ព្រះកាយ​ចម្លាក់​ទៅ​កាន់​បរិវេណ​ត្រង់​ផ្ចិត។ មាន​របង​មួយ​ដែល​ឈរ​យាម​ដោយ​តោ ២ ក្បាល​ដែល​នាំ​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​ចម្លាក់ ហើយ​ទីនេះ អ្នក​អាច​គន់​រូបភាព​បង្ហាញ​ពី​ឋាននរក​ជាច្រើន​ផ្ទាំង​ថែម​ទៀត។

ខណៈដែល​គំនូរ​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​អត្ថន័យ​ដែល​ជា​ផ្នែក​មួយ​នៃ​ពុទ្ធឱវាទ​ស្ដីពី​កម្ម​ពៀរ​នាំ​ឲ្យ​ធ្លាក់​នរក។

Content image - Phnom Penh Post
នៅ​ទីធ្លា​មាន​ពុទ្ធបដិមា​ប្រមាណ ១ ម៉ឺនអង្គ​ក្នុង​ទម្រង់​ស្រដៀងៗ​គ្នា​។

ចម្លាក់​ដែល​មិនគួរ​រំលង​មួយ​ទៀត​គឺ​ព្រះពុទ្ធ​ចូល​និព្វាន (ស្ថិត​នៅ​ពីមុខ​ព្រះពុទ្ធ​ឈរ) មាន​ប្រវែង ៩៥ ម៉ែត្រ និង​កម្ពស់ ២០ ម៉ែត្រ។ ភ្ញៀវ​ក៏អាច​ដើរ​ចូល​ក្នុង​ចម្លាក់​ទាំង​នេះ​បន្ដ​គយគន់​ឈុត​ឆាក​ឯ​ឋាននរក ឬ​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​លើ​ជញ្ជាំង ព្រមទាំង​ពុទ្ធ​រូប​តូចៗ​ជាច្រើន​អង្គ​ទៀត។

ស្ថិត​នៅ​ឆ្ងាយ​ពី​ចម្លាក់​ព្រះពុទ្ធ​ធំ មាន​ដើម​ឈើ​បុស្បុក​ជាច្រើន​ទៀត។ ជា​ព្រះ​ពុទ្ធរូប​មិនសូវ​ធំ​សម្បើម ចម្លាក់​ព្រះពុទ្ធ​ទម្រង់​ព្រះ​ភ្នែន​អង្គុយ​លើ​ដំរី ៤ ក្បាល ដែល​មាន​ទំហំ​ធំ​ជាង​ចម្លាក់​ដទៃ​ទៀត​រាប់​ម៉ឺន​ដង​ឯណោះ។

ចម្លាក់​នីមួយៗ​ត្រូវ​បាន​កសាង​ឡើង​អង្គុយ​លើ​ទម្រ​នៅ​ក្រោម​ដើម​ពោធិ៍។ រូប​ទាំងអស់​សុទ្ធតែ​ស្ថិត​ក្នុង​ទម្រង់​សមាធិ​ដូចគ្នា និង​មាន​ទំហំ​ខុសគ្នា​បន្ដិចបន្ដួច។

ពុទ្ធបរិស័ទ​នៅ​មីយ៉ាន់ម៉ា បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​សង់​ចម្លាក់ ដូចជា​នៅ​ទីនោះ ហើយ​ឈ្មោះ​អ្នក​កសាង​ត្រូវ​បាន​សរសេរ​ភ្ជាប់​ក្រោម​ចម្លាក់។

ស្ថិតក្នុង​បណ្ដុំ​ព្រះ​ពុទ្ធរូប​រាប់ម៉ឺន​អង្គ គឺជា​អារាម​ដ៏ស្រស់​ឆើតឆាយ​មួយ​ដែល​ភ្ញៀវ​មិនគួរ​រំលង​ឡើយ។ វត្ដ​នេះ​ប្រើ​ពណ៌ស​ជា​គោល ចេតិយ​ពណ៌​មាស​អមដោយ​ព្រៃ​ពោធិ៍។ អារាម អ៊ុងសាកគីយ៉ា មាន​កម្ពស់ ៧០ ម៉ែត្រ និង​ត្រូវបាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៧៩៕HR

Content image - Phnom Penh Post
រូបភាព​មើល​ពីលើ​បង្ហាញ​ចម្លាក់​ព្រះពុទ្ធ​នៅ​ពាសពេញ​ផ្ទៃ​ដី​អារាម​។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ