ក្រុងតូក្យូ : គីបប៉ូស៊ី ជាភោជនីយដ្ឋានមួយក្នុងក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានប្រជាប្រិយភាពយ៉ាងគំហុកនាពេលថ្មីៗ ក្រោយពីរូបភាពទឹកស៊ុបមីរាមេនពណ៌ខៀវទឹកសមុទ្រត្រូវបានបង្ហោះចូលបណ្ដាញសង្គម។
ទឹកស៊ុបពណ៌ខៀវ មិនស័ក្ដិសមជាគ្រឿងផ្សំក្នុងរសជាតិអាហារនោះទេ តែវាមិនបានបញ្ឈប់មនុស្សម្នានាំគ្នាសម្រុកមកភោជនីយដ្ឋាន គិបប៉ូស៊ី ស្ថិតនៅចំកណ្ដាលក្រុងតូក្យូ ឡើយ ដើម្បីមកភ្លក្សរសជាតិទឹកស៊ុបមាន់ថ្លា (ពណ៌ខៀវ)ដ៏ល្បីល្បាញ ឬយ៉ាងហោចណាស់បានថតរូបបង្ហោះអួតគ្នាលើបណ្ដាញសង្គម។
វាបានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៧ ពេលលោក កូហ៊្សុយមិ ជាម្ចាស់ភោជនីយដ្ឋាន និងជាផលិតទឹកស៊ុបខៀវពិសេស បានបង្ហោះរូបភាពនៃការច្នៃប្រឌិតថ្មីលើអុីនស្ដាក្រាម។ វាបានបង្កការភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់អុីនធឺណិត រហូតដល់ត្រូវបានដាក់ក្នុងគោលដៅភោជនីយដ្ឋានមីរ៉ាមេនថ្មីដែលមិនគួររំលង។
មនុស្សគ្រប់រូបចង់ដឹងពីវិធីដែលលោក កូហ៊្សុយមិ ផលិតទឹកស៊ុបឲ្យចេញពណ៌ខៀវដ៏ចម្លែក ដែលរម្ងាស់ចេញពីសារាយស្ពីរូលីណា។ វាត្រូវបានស្គាល់ជា «លីណា ប៊្លូ» ជាភាសាជប៉ុន ហើយវាត្រូវបានប្រើដើម្បីយកពណ៌ក្នុងបង្អែម ការ៉េម និងភេសជ្ជៈនានា។
កាលពី ៤ ឆ្នាំមុន ហាងមីរ៉ាមេន ក្នុងខណ្ឌ នីបផុនបាស៊ិ ក្រុងតូក្យូ ក៏បានណែនាំមីប្រភេទថ្មីឈ្មោះ មីរ៉ាមេនត្រជាក់លីណា ប៊្លូ។ ជាអកុសល អុីនស្ដាក្រាម មិនបានគាំទ្រផលិតផលនេះឡើយ។ ដូច្នេះ វាមិនសូវល្បីល្បាញដូចមីស៊េរីថ្មីរបស់ គីបប៉ូស៊ិ នោះទេ៕ HR
ប្រភព Odditycentral.com