Search

Search form

វិចិត្រករ​អង់គ្លេស​​រចនា​​វត្ថុ​ធម្មជាតិ​ជា​ទេសភាព​​​ដ៏​ទាក់​​ចិត្ដ​បំផុត​

Content image - Phnom Penh Post

វិចិត្រករ​អង់គ្លេស​​រចនា​​វត្ថុ​ធម្មជាតិ​ជា​ទេសភាព​​​ដ៏​ទាក់​​ចិត្ដ​បំផុត​

ក្រុង​ឡុងដ៍: ធម្មជាតិ​ពិត​ជា​ស្រស់​ស្អាត តែ​លោក ចេមស៍ ប្រ៊ុនត៍ (James Brunt) តែងតែ​រិះ​រក​វិធី​ប្លែក​ៗ​ ដើម្បី​រចនា​រូប​ភាព​កាន់​តែ​ទាក់​ទាញ​។

លោក ចេមស៍ បាន​បង្កើត​ស្នាដៃ​សិល្បៈ​ដោយ​ប្រើ​វត្ថុ​ធម្មជាតិ​ដែល​លោក​អាច​រក​បាន​នៅ​ជុំវិញ​ផ្ទះ​ក្នុង​ទីក្រុង យ៉កសៀល ប្រទេស​អង់គ្លេស​ ហើយ​ភាព​ស្មុគ​ស្មាញ​នៃ​វត្ថុ​សិល្បៈ​ទាំង​នេះ​នឹង​ផ្ដល់​ទស្សនីយ​ភាព​ទាក់ចិត្ដ​ទាំង​ភ្នែក និង​ដួង​វិញ្ញាណ​។

ចាប់​ពី​ថ្ម និង​មែក​ឈើ​តូច​ៗ​រហូត​ដល់​ស្លឹក​ឈើ និង​ផ្លែ​ប៊ឺរី លោក ប្រ៊ុនត៍ បាន​តម្រៀប​វត្ថុ​ទាំង​នេះ​ជា​រង្វង់​គូទ​ខ្យង រង្វង់​ផ្ចិត​មួយ និង​គំរូ​រូប​ភាព​ផ្សេង​ៗ​។

លោក ចេមស៍ តែងតែ​ថ​តរូប​ស្នាដៃ​ទាំង​នេះ ហើយ​ក្រៅ​ពី​គយ​គន់​រូប​ភាពសមិទ្ធផល​​លើ​បណ្ដាញ​សង្គម អ្នក​គាំទ្រ​របស់​លោក​ក៏​បាន​ស្វាគមន៍​ចំពោះ​ស្នាដៃ​ដ៏​ផ្ចិត​ផ្ចង់​របស់​លោក​។

ចូរ​ទស្សនា​នូវ​កម្រង​រូប​ភាព​ស្នាដៃ​របស់​វិចិត្រករ​ប្រើ​វត្ថុ​ធម្មជាតិ​ច្នៃ​ជា​វត្ថុ​ប្លែក​ៗ​គួរទាក់​ចិត្ដ​ទាំង​នេះ៕ HR

ប្រភព Boredpanda

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍