Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វិចិត្រករ​អាមេរិក​នៅ ​សៀមរាប លក់​រឿងនិទាន​អណ្ដើក​យក្ស​ តម្លៃ ៣៥០ ដុល្លារ

Content image - Phnom Penh Post
ស្នាដៃ​របស់​លោក​ វូដ ដែល​ត្រូវតាំង​បង្ហាញ​នៅថ្ងៃ​ពុធ​។ រូប សហការី

វិចិត្រករ​អាមេរិក​នៅ ​សៀមរាប លក់​រឿងនិទាន​អណ្ដើក​យក្ស​ តម្លៃ ៣៥០ ដុល្លារ

សៀមរាប: ពិព័រណ៍​រឿងនិទាន និង​រូបភាព​ដែល​ដកស្រង់​ចេញពី​សៀវភៅ​រឿង​បែបប្លែក​ជា​ប្រធានបទ​សំខាន់​របស់ Anniversary Art Show ដែលនឹង​បើក​សម្ពោធ​នៅ​ថ្ងៃពុធ និង​ព្រហស្បតិ៍ នាសប្ដាហ៍​នេះ​នៅ​វិចិត្រសាល 111 East Gallery។

លោក ប្រាយ​អេន វូដ (Brian Wood) សហស្ថាបនិក​វិចិត្រសាល​បានឲ្យ​ដឹងថា​ គោលបំណង​ពិព័រណ៍​នេះ​បានកើត​ឡើង​ពីស្នាដៃ​ខិតខំ​រយៈពេល ៤ ឆ្នាំ​ដែល​បុរសម្នាក់​បាន​ចាត់ទុក​ខ្លួនឯង​ជា​វិចិត្រករ​ក្មេងខ្ចី​រៀន​ចងក្រង​នូវ​សៀវភៅ​ផ្ទាល់ខ្លួន ព្រមទាំង សិល្បៈ​ចម្លាក់​ឈើ និងដែក​លម្អិត​រចនា​ជា​សៀវភៅថ្មី។

លោកបាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំបាន​ក្លាយជា​វិចិត្រករ​តាំងពី​កុមារ​ហើយ​ខ្ញុំ​គិតថា​ខ្ញុំនៅតែ​ក្មេងខ្ចី។ ខ្ញុំ​កើតមក​គឺបែប​នេះហើយ។ តាំងពី​តូច​ក្រូចឆ្មារ​ខ្ញុំ​ស្រឡាញ់​គំនូរ ការ​គូរឌីហ្សាញ​កសាង​ច្នៃប្រឌិត​សុបិន និង​តាក់តែង​ចម្រៀង ហើយ​ខ្ញុំ​នៅតែ​ធ្វើវា​ដល់​សព្វ​ថ្ងៃនេះ»។

លោក វូដ នឹងអាន​ចេញពី​សៀវភៅ​ក្រោម​ចំណងជើង​ថា «ទឹក និង​ភ្លើង» ដែល​មានតែ ៨ ច្បាប់​ត្រូវបាន​បោះពុម្ព​ឡើង​មុនពេល​ដាក់លក់ ៣៥០ ដុល្លារ​ក្នុងមួយ​ក្បាល។

លោក​បាន​ចាត់ទុក​វាជា «ព្រេង​និទាន​ដ៏​ទាក់ទាញ» នៃ​ត្រី​ឆ្លាម និង​ដូហ្វីន ដែល​វិវត្ដ​ទៅជា​មនុស្សថ្ម និងក្រួស ព្រមទាំង​អ្វីដែល​បាន​កើតឡើង​ចំពោះ​ពួកគេ​បន្ទាប់។ លោក​មិនបាន​ប្រាប់​លម្អិត​នោះទេ ដោយ​ខ្លាច​បែកធ្លាយ​សាច់រឿង​ទាំងមូល។

លោក វូដ បាន​ពន្យល់​បន្ថែមពី​ការនឹកឃើញ​អំពី​ដំណើរ​រឿង អណ្ដើក​សមុទ្រ​យក្ស​ហែល​សំដៅរ​កលោក ខណៈ​កម្សាន្ដ​លើ​ដែនកោះ​ប៉ាស៊ីហ្វិក​កំពុង​គិត​សាច់រឿង​បន្ទាប់។

លោកបាន​បន្ដថា៖ «អណ្ដើក​នេះ Tatou បាន​បន្ដ​និយាយ​រកខ្ញុំ ទោះ​មិនមែនជា​ការពិត​ក៏ដោយ។ វាបាន​ប្រាប់​ខ្ញុំនូវ​សាច់រឿង​បន្ទាប់ ពេលខ្ញុំ​ចង់ដឹង។ វា​ថែមទាំង​បាន​ណែនាំ​ឲ្យកាន់​ជក់ ប៊ិក​ញញួរ និង​ពន្លាក​វិធីឆ្លាក់​មូលដ្ឋាន​ផងដែរ»។

ខណៈ​ស្នាដៃ​ដើម​ត្រូវបាន​លក់​អស់ លោក វូដ បាន​ផលិតនូវ​ពិព័រណ៍​ស្នាដៃ​ដែល​មិនបាន​បោះពុម្ព​រយៈពេល ២ សប្ដាហ៍។ លោកនៅ​មិនទាន់​បង្ហើយ​រូបភាព​បន្ថែម ៣០ ទៀត​នៅពេល​លោក​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តែ​អះអាងថា ក្រោម​ការណែនាំ​របស់​អណ្ដើក​យក្ស Tatou លោកនឹង​បញ្ចប់​កិច្ចការ​ទាំងស្រុង​ឲ្យបាន​ទាន់​ពេលវេលា។

រូបភាព​ស្រោប​ស៊ុម​ទាំងអស់ ដែល​ទំនងជា​ទាក់ទាញ​អ្នក​និយម​សាក់រូប នឹង​ដាក់លក់​ក្នុងតម្លៃ​ចន្លោះ ១០០ ទៅ ៥០០ ដុល្លារ។ លោក វូដ បានមក​កាន់​ខេត្ដ​សៀមរាប​តាំងពី​ឆ្នាំ២០១២ មុននឹង​សម្រេច​រស់នៅ​ទីនោះ ក្នុងឆ្នាំ ២០១៤ ហើយ​បង្កើត​វិចិត្រសាល 111 East Gallery and Hollywood Hot Dogs លើដី​ផ្សារចាស់។

វិចិត្រករ​អាមេរិក​រូបនេះ​នឹងអាន​រឿង​នៅពេល​បើកសម្ពោធ​ពីរល្ងាច​ចន្លោះ​ម៉ោង ៧ ដល់ម៉ោង ១០ យប់ ដោយ​ស្វាគមន៍​ភ្ញៀវ​ជាមួយ​ស្រាសំប៉ាញ អមដោយ​តន្ដ្រីរងំ​ផងដែរ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ