Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាស្ដ្រាចារ្យ​ថៃ ​រួច​ទោស​ទណ្ឌ​ចំពោះ​ការបង្គាប់​និស្សិត​ស្រី​ស្រាត​ឲ្យ​គូរ​រូប

Content image - Phnom Penh Post
រូបតំណាង: និស្សិត​ស្រី​អាក្រាត​កាយ​ធ្វើ​គំរូឲ្យ​គេ​គូរ​។ AFP

សាស្ដ្រាចារ្យ​ថៃ ​រួច​ទោស​ទណ្ឌ​ចំពោះ​ការបង្គាប់​និស្សិត​ស្រី​ស្រាត​ឲ្យ​គូរ​រូប

ក្រុងបាងកក: គ្រូសិល្បៈ​នៅ​សាកលវិទ្យាល័យ​ល្បី​ខាង​ផ្នែក​សិល្បៈ ស៊ីល​ផាកក ដែល​បង្គាប់​និស្សិត​ស្រី​ស្រាត​ឲ្យ​លោក​គូរ​រូប មិន​ត្រូវ​បាន​ពិន័យ​ឡើយ ខណៈ​ជន​រងគ្រោះ​មិន​ច្បាស់​អំពី​វិធានការ​ផ្លូវ​ច្បាប់​នេះ។

សេចក្ដី​ថ្លែងការណ៍​ពី​សាកលវិទ្យាល័យ​នេះ​បាន​ធ្វើឲ្យ​មហាជន​ខឹង​សម្បា ហើយ​មហាជន​បាន​សរសេរ​ទាមទារ​ឲ្យ​សាលា​បង្ហាញ​ឈ្មោះ​គ្រូ​ដែល​បង្គាប់​និស្សិត​ស្រី​ស្រាត។

ទង្វើ​បំពាន​ពី​សាស្ត្រាចារ្យ ជា​វាគ្មិន​នោះ​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​មហាជន​តាំងពី​ខែ​កក្កដា នៅ​ពេល​មិត្ដ​ប្រុស​នារី​រងគ្រោះ​បាន​បង្ហោះ​រឿងរ៉ាវ​លើ​វេទិកា Pantip ក្រោយ​មក​វាក៏​ផ្ទុះ​ឡើង​តែម្ដង។

ជនរងគ្រោះ​ផ្សេង​ទៀត​បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ Amarin TV និយាយ​ថា នាង​ក៏​ត្រូវ​បាន​គ្រូ​នេះ​បំពាន​កាល​ពី​ឆ្នាំ ២០១៥ ដែរ។

នារី​រងគ្រោះ​នោះ​បាន​បន្ដថា នៅ​មាន​និស្សិត​ស្រី ៤ នាក់​ទៀត ជា​ជនរងគ្រោះ​ក្នុង​ករណី​ស្រដៀង​គ្នា​នេះ៕HR

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ