Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ដ្រីថៃ ​ប្រើល្បិច​ទិញដូរ​បន្លំ​កាបូប​ថ្លៃៗ ​ចំណេញ​ខ្ទង់លាន​ដុល្លារ

Content image - Phnom Penh Post
ស្ដ្រីថៃ​ឈ្មោះ ប្រេភីតឆា ស្មាតសូរ៉ាប៊ុដ ជាជន​ឆបោក​ដ៏ប៉ិន​ប្រសប់​នៅអាមេរិក។

ស្ដ្រីថៃ ​ប្រើល្បិច​ទិញដូរ​បន្លំ​កាបូប​ថ្លៃៗ ​ចំណេញ​ខ្ទង់លាន​ដុល្លារ

ក្រុងរីចម៉ុនដ៍: រយៈពេល​ជាច្រើន​ឆ្នាំ អ្នកគ្រូ​ជនជាតិ​ថៃ ប្រេភីតឆា ស្មាតសូរ៉ាប៊ុដ អាយុ ៤១ ឆ្នាំ បង្រៀន​ក្មេង​តូចៗ​នៅ​សង្កាត់​អាលីងតុន រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​ប្រើ​ឧបាយកល​ដ៏​ប៉ិនប្រសប់​រកចំណូល​បាន​ច្រើនសន្ធឹក។

ស្ដ្រីថៃ​រស់នៅក្នុង​រដ្ឋ Virginia រូបនេះ​តែងតែ​ទិញ​ទំនិញ​យីហោ​ថ្លៃៗ ដូចជា Gucci, Burberry និង Fendi ហើយ​បន្លំ​យក​ផលិតផល​ចិន​ក្លែងក្លាយ​ទៅសង​ហាង​ទំនិញ​ដើម្បី​យកប្រាក់​ដើមវិញ​ទាំងអស់។ រួច​ស្ដ្រីថៃ​រូបនេះ បានដាក់​លក់ទំនិញ​សុទ្ធ​នៅលើ​គេហទំព័រ eBay ដែល​កាបូប​មួយអាច​លក់បាន​ជាង ២០០០ ដុល្លារ។

ឯកសារ​តុលាការ បង្ហាញថា ចំពោះ​ការបិទបាំង​កលល្បិច​ដ៏ឆ្លាត​វៃ អ្នកគ្រូ​បានទៅ​ហាង​លក់ទំនិញ T.J. Maxx ជាង ៦០ ទីតាំង​ក្នុង ១២ រដ្ឋ ដើម្បី​យក​កាបូប​ក្លែងក្លាយ​ម៉ាកថ្លៃ​ទៅប្ដូរ​យកលុយ និង​ប្រើកាត​ឥណទាន​ចំនួន ១៦ ប្រភេទ​ខុសគ្នា​នៅពេល​ធ្វើការទិញ​កាបូប​ថ្មីម្ដង។

គម្រោង​របស់ ស្មាតសូរ៉ាប៊ុដ ពិតជា​ទទួលបាន​ជោគជ័យ​ដោយ​នាង​ក្លាយជា​អតិថិជន​លេខ​មួយ​របស់ T.J. Maxx ក្នុង​ពិភពលោក។ រយៈពេល​ជាង ២ ឆ្នាំ​ចុងក្រោយ ជន​ឆបោក​រូបនេះ​ទទួលបាន​ប្រាក់​ចំណូល​ជាង ១ លាន​ដុល្លារ​គ្រាន់តែ​ជាប្រាក់​សង​ត្រឡប់​ពីហាង T.J. Maxx។

នៅពេល​ប៉ូលិស​ឆ្មក់​ចូលក្នុង​ផ្ទះ​នាង ពួកគេ​បាន​រកឃើញ​កាបូប​សុទ្ធ និង​ក្លែងក្លាយ ៥៧២ ម៉ូដ។ កាលពី​ខែធ្នូ ឆ្នាំ ២០១៦ ក្រោយពី​សារភាព​កំហុស និងត្រូវ​ជាប់ពន្ធនាគារ ៣០ ខែ ហើយត្រូវ​និរទេស​ចេញពី​ទឹកដី​អាមេរិក អ្នកគ្រូ​ជនជាតិ​ថៃ ស្មាតសូរ៉ាប៊ុដ និយាយថា៖ «ខ្ញុំ​ពិតជា​ខុសឆ្គង​ខ្លាំង ខ្ញុំ​សមតែ​ជាប់គុក»៕

HR

0

Comments

Please, login or register to post a comment